បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទី ក្រុងកឹងធើ ទើបសហការជាមួយសមាគម ជំរុញការសិក្សាទីក្រុងកឹងធើ រៀបចំជូនអាហារូបករណ៍អនុវត្តកម្មវិធី “ជំរុញដំណើរ ប្អូនទៅសាលា” ឆ្នាំ២០២៥ ដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាកនៅតំបន់ព្រំដែនសមុទ្រ។

ជូនអាហារូបករណ៍ដល់សិស្សានុសិស្សលើភូមិឋានតំបន់ព្រំដែនសមុទ្រសង្កាត់វិញចូវ ទីក្រុងកឹងធើ។
ស្របក្នុងឱកាសនេះ គណៈចាត់តាំង បានរៀបចំជូនអាហារូបករណ៍ ២០០ ចំណែក (មួយចំណែកតម្លៃ១លានដុង) ដល់សិស្សានុសិស្សក្នុងកម្មវិធី “ជំរុញដំណើរប្អូនទៅសាលា” និងសិស្សជនជាតិខ្មែរដែលមានស្ថានភាពលំបាក ជម្នះលំបាករៀនពូកែ លើភូមិឋានតំបន់ព្រំដែនសមុទ្រ ចំណុះឃុំកូវឡាវយុង ត្រឹងដេ វិញហាយ ឡាយហ្វានិង សង្កាត់វិញចូវ ទីក្រុងកឹងធើ។
លោកវរសេនីយ៍ឯក ហ្វិញថាញហុង ស្នងការនយោបាយនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ឱ្យដឹង៖ “កម្មវិធី “ជំរុញដំណើរប្អូនទៅសាលា” មានតម្លៃមនុស្សធម៌យ៉ាងជ្រាលជ្រៅ បានគណៈកម្មាធិការបក្សនិងរដ្ឋអំណាចមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងមហាជននៅតំបន់ព្រំដែនសមុទ្រកត់សម្គាល់និងឱ្យតម្លៃខ្ពស់។ កម្មវិធីមិនត្រឹមតែប្រកបដោយតម្លៃសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាប្រភពកម្លាំងលើកទឹកចិត្តដ៏ធំធេង ដើម្បីជួយសិស្សនៅតំបន់ព្រំដែនបន្តការខិតខំរៀនសូត្រ លត់ដំចិញ្ចឹមក្តីស្រមៃ ក្លាយជាពលរដ្ឋមានប្រយោជន៍សម្រាប់សង្គម។ នេះក៏ជាការបង្ហាញពីមនោសញ្ចេតនានិងភារកិច្ចរបស់កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនចំពោះបុព្វហេតុគិតគូរ បំប៉នដល់យុវវ័យ រួមចំណែកពង្រឹងគោលជំហរទឹកចិត្តប្រជាជននៅតំបន់ព្រំដែនសមុទ្រ៕
យ្វីអាញ-មុនី