ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/09/2025 - 10:00

លោក​ប្រ​ធាន​រដ្ឋ លឿង​កឿង៖

រាល់​ជ័យ​ជម្នះ​របស់​ប្រ​ជា​ជាតិ ផ្តើម​ចេញ​ពី​កម្លាំង​មហា​សាម​គ្គី 

នៅ​មជ្ឈ​មណ្ឌល​សន្និ​សីទ​អន្តរ​ជាតិ គណៈ​កម្មា​ធិការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ទើប​រៀប​ចំ​កិច្ច​ប្រ​ជុំ​ថ្នាក់​ដឹក​នាំ​បក្ស រដ្ឋ ជា​មួយ​អ្នក​តំ​ណាង​ឆ្នើម តំ​ណាង​ឱ្យ​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់ ក្នុង​ទូ​ទាំង​ប្រ​ទេស នា​ឱកាស​ខួប​អនុស្សាវ​រីយ៍ ៨០ ឆ្នាំ បដិវត្តន៍​ខែ​សី​ហា និង​បុណ្យ​ជាតិ​នៃ​សា​ធា​រណ​រដ្ឋ​សង្គម​និយម​វៀត​ណាម (២/៩/​១៩៤៥ - ២/៩/​២០២៥)។

លោក​ប្រ​ធាន​រដ្ឋ លឿង​កឿង មាន​ប្រ​សាសន៍​ក្នុង​កិច្ច​ជំ​នួប។ រូប​ថត៖ ឡឹម​ខាញ់ - TTXVN

អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ជំ​នួប រួម​មាន​សមា​ជិក​កា​រិយា​ល័យ​នយោ​បាយ លោក​ប្រ​ធាន​រដ្ឋ លឿង​កឿង; នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ; ប្រ​ចាំ​ការ​គណៈ​លេខា ត្រឹង​កឹម​ទូ; លេខា​មជ្ឈិម​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ឌោ​វុាំង​ចៀង; លេខា​មជ្ឈិម​បក្ស ប្រ​ធាន​គណៈ​ឃោសនា​អប់រំ​និង​ប្រជា​ចលនា​មជ្ឈិម ង្វៀង​ត្រុង​ង៉ៀ; នា​យក​វិទ្យា​ស្ថាន​នយោ​បាយ​ជាតិ​ហូជី​មិញ ប្រ​ធាន​ក្រុម​ប្រឹក្សា​ទ្រឹស្តី​មជ្ឈិម ង្វៀង​ស្វឹង​ថាំង; មួយ​អន្លើ​ដោយ​លេខា​មជ្ឈិម​បក្ស ប្រ​ធាន​ការិ​យា​ល័យ​មជ្ឈិម​បក្ស ឡេ​ហ្វាយ​ទ្រុង; អនុ​ប្រ​ធាន​រដ្ឋ​សភា ង្វៀង​ធី​ថាញ និង​ថ្នាក់​ដឹក​នាំ អតីត​ថ្នាក់​ដឹក​នាំ​គ្រប់​ក្រ​សួង គណៈ ផ្នែក​មជ្ឈិម អង្គ​ការ​នយោ​បាយ​សង្គម សមា​គម​អង្គ​ការ​មហា​ជន​នា​នា និង​អ្នក​តំ​ណាង​ឆ្នើម ៣០០ នាក់ តំ​ណាង​ឱ្យ​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់ អញ្ជើញ​មក​ពី​ខេត្ត ក្រុង​ទាំង ៣៤ ក្នុង​ទូ​ទាំង​ប្រ​ទេស។

កិច្ច​ប្រ​ជុំ​នេះ គឺ​ជា​ព្រឹត្តិ​ការណ៍​មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់​បំ​ផុត ដែល​បាន​រៀប​ចំ​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ដ៏​មហោ​ឡា​រិក​របស់​ប្រ​ទេស​ជាតិ បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស រដ្ឋ រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ចំ​ពោះ​ការ​រួម​ចំ​ណែក​ដ៏​សំ​ខាន់​របស់​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់​ក្នុង​បុព្វ​ហេតុ​កសាង​និង​ការ​ពារ​មាតុ​ភូមិ។ នៅ​ក្នុង​កិច្ច​ប្រ​ជុំ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​សម្តែង​នូវ​ការ​រំភើប​រីក​រាយ និង​មាន​កិត្តិ​យស​ដោយ​បាន​ចូល​រួម​ក្នុង​កិច្ច​ជំ​នួប​នេះ បង្ហាញ​ពី​ការ​ជឿ​ជាក់​របស់​ប្រ​ជា​ជន​ចំ​ពោះ​បក្ស រដ្ឋ កាន់​តែ​មុត​មាំ​បង្កើត​បាន​ជា​កម្លាំង​ដ៏​មហិ​មា ដើម្បី​អនុវត្ត​ជោគ​ជ័យ​រាល់​ភារ​កិច្ច​នយោ​បាយ កសាង​ប្រ​ទេស​ជាតិ​រឹង​មាំ សម្បូរ​សប្បាយ។

ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ ប្រ​ធាន​រដ្ឋ លឿង​កឿង គូស​បញ្ជាក់៖ មុន​នេះ ៨០ ឆ្នាំ ក្រោម​ការ​ដឹក​នាំ​របស់​បក្ស​កម្មុយ​នីស្ត​វៀត​ណាម​និង​លោក​ប្រ​ធាន​ហូជី​មិញ ដ៏​មហិ​មា ទូ​ទាំង​ប្រ​ជា​ជាតិ​វៀត​ណាម​បាន​ក្រោក​ឡើង​វាយ​កម្ទេច​ច្រ​វាក់​ខ្នោះ​ឃ្នាង​ទាស​ករ លុប​បំ​បាត់​នឹម​ត្រួត​ត្រា​របស់​អា​ណា​និគម​ស័ក្តិ​ភូមិ។ នៅ​ថ្ងៃ​ទី ២ ខែ​កញ្ញា ឆ្នាំ​១៩៤៥ នៅ​ទី​លាន​ប្រ​វត្តិ​សាស្ត្រ​បា​ឌិញ លោក​ប្រ​ធាន​ហូជី​មិញ បាន​អាន​សេចក្តី​ប្រ​កាស​ឯក​រាជ្យ​ដ៏​មហោ​ឡា​រិក​ចំ​ពោះមុខ​ទូទាំង​ប្រ​ជា​ជាតិ​និង​ពិភព​លោក​អំ​ពី​ការ​បង្កើត ប្រ​ទេស​សា​ធា​រណ​រដ្ឋ​ប្រ​ជា​ធិប​តេយ្យ​វៀត​ណាម បច្ចុប្បន្ន ជា​ប្រ​ទេស​សា​ធា​រណ​រដ្ឋ​សង្គម​និយម​វៀត​ណាម ផ្តើម​ពី​នោះ ប្រ​ទេស​ជាតិ​យើង ប្រ​ជា​ជាតិ​យើង​ឈាន​ចូល​យុគ​សម័យ​ថ្មី សម័យ​ឯក​រាជ្យ សេរី​ភាព​និង​សង្គម​និយម។

បញ្ជាក់​រាល់​ជ័យ​ជម្នះ​របស់​ប្រ​ជា​ជាតិ សុទ្ធ​តែ​ផ្តើម​ចេញ​ពី​កម្លាំង​មហា​សាម​គ្គី ឯក​ភាព​និង​ការ​លះ​បង់​ដោយ​ឥត​ឈប់​ឈរ​របស់​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់ ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លា​វៃ​របស់​បក្ស លោក​ប្រ​ធាន​រដ្ឋ បាន​មាន​ប្រ​សាសន៍៖ ឈាន​ចូល​យុគ​សម័យ​ថ្មី ចំ​ពោះ​មុខ​នៃ​ការ​ជោគ​ជ័យវាស​នា​ដ៏​ធំ​ធេង ប៉ុន្តែ​បញ្ហា​ប្រ​ឈម​ក៏​មិន​តិច​ដែរ ត្រូវ​ពង្រីក​កាន់​តែ​ខ្លាំង​ក្លា​នូវ​ស្មារតី​ស្នេ​ហា​ជាតិ គំ​និត​ប្រាជ្ញា ការ​ឈាន​ឡើង​របស់​ទូ​ទាំង​ប្រ​ជា​ជាតិ បន្ត​លើក​តម្កើង​ធ្វើ​ឱ្យ​សាយ​ភាយ ពង្រីក​តួនា​ទី​ធំ​ធេង​របស់​វណ្ណៈ​កម្ម​ករ កសិ​ករ កង​ជួរ​បញ្ញ​វន្ត ជន​រួម​ជាតិ​បណ្តា​ជន​ជាតិ សាសនា អា​ជីវ​កម្ម​និង​ប្រ​ជា​ជន​វៀត​ណាម​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស ក្នុង​កិច្ច​ការ​កសាង​ប្រ​ទេស​ជាតិ​រឹង​មាំ​សម្បូរ​សប្បាយ រុង​រឿង ស៊ី​វិល័យ​និង​សុភ​មង្គល។

ក្នុង​ព្រឹត្តិ​ការណ៍​ទូ​ទាំង​បក្ស ទូ​ទាំង​ប្រ​ជា​ជន ទូ​ទាំង​កង​ទ័ព​កំ​ពុង​ខិត​ខំ​យ៉ាង​ពេញ​ទំ​ហឹង​ដើម្បី​ជម្នះ​ការ​លំ​បាក​សាក​ល្បង ឆ្លៀត​យក​ឱកាស​និង​ជោគ​វាសនា ជឿ​ជាក់​ឈាន​ចូល​យុគ​សម័យ​ថ្មី យុគ​សម័យ​អភិវឌ្ឍន៍​សម្បូរ​សប្បាយ រុង​រឿង សុភ​មង្គល​របស់​ប្រ​ជា​ជាតិ​វៀត​ណាម។ លោក​ប្រ​ធាន​រដ្ឋ មាន​ប្រ​សាសន៍ ប្រ​ទេស​កំ​ពុង​អនុវត្ត​យ៉ាង​ប្តូរ​ផ្តាច់ ៣ យុទ្ធ​សាស្ត្រ៖ អំ​ពី​យន្ត​ការ; អំ​ពី​ការ​បណ្តុះ​បណ្តាល​ប្រ​ភព​ធន​ធាន​មនុស្ស គុណ​ភាព​ខ្ពស់; អំ​ពី​ការ​កសាង​ហេដ្ឋា​រចនា​សម័្ពន្ធ​ទំ​នើប​និង​ព្រម​គ្នា ទន្ទឹម​នឹង​នោះ កំ​ពុង​ផ្តុំ​កម្លាំង​អនុវត្ត​បដិវត្តន៍​អំ​ពី​ការ​សម្រិត​សម្រាំង លើក​កម្ពស់​គុណ​ភាព សុពល​ភាព ប្រ​សិទ្ធ​ភាព​ដំ​ណើរ​ការ​របស់​ប្រ​ព័ន្ធ​នយោ​បាយ; រៀប​ចំ​អនុវត្ត​ទម្រង់​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន ២ ថ្នាក់ អនុ​វត្ត​ព្រមៗ​គ្នា​អំ​ពី​ការ​អភិវឌ្ឍ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ការ​ច្នៃ​ប្រ​តិដ្ឋ​និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ជាតិ; ជំ​រុញ​មាំ​សមា​ហរណ​កម្ម​អន្តរ​ជាតិ​លើ​គ្រប់​វិស័យ​និង​ស៊ី​ជម្រៅ; ភាព​ទម្លុះ​ទម្លាយ​ក្នុង​ការ​បង្កើត​ច្បាប់​និង​អនុវត្ត​ច្បាប់; អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ឯក​ជន ដោយ​ចាត់​ទុក​សេដ្ឋ​កិច្ច​ឯក​ជន​ជា​កម្លាំង​ជំ​រុញ​ដ៏​សំ​ខាន់​បំ​ផុត​នៃ​ខឿង​សេដ្ឋ​កិច្ច​ជាតិ។

ក្នុង​ដំ​ណើរ​ការ​នេះ តាម​ប្រ​សាសន៍​លោក​ប្រ​ធាន​រដ្ឋ មេ​រៀន​អំ​ពី​ស្មារតី​ស្នេ​ហា​ជាតិ ស្មារតី​បដិវត្តន៍ ស្មារតី​សាមគ្គី​និង​ការ​លះ​បង់​របស់​គ្រប់​ជំ​នាន់​នៅ​តែ​រក្សា​បាន​តម្លៃ​ក្នុង​បច្ចុប្បន្ន​និង​អនា​គត; ទន្ទឹម​នឹង​នោះ ជឿ​ជាក់​ថា ជា​មួយ​នឹង​ស្មារតី​បដិវត្តន៍​ស្មោះ​ត្រង់ បទ​ពិ​សោធន៍ គោល​ជំ​ហរ​នយោ​បាយ​ដ៏​រឹង​មាំ​និង​កិត្យា​នុភាព​ខ្ពស់ ដែល​បាន​លត់​ដំ​ជា​ច្រើន​ខែ​ឆ្នាំ អ្នក​តំ​ណាង​ឆ្នើម​តំ​ណាង​ឱ្យ​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់​មាន​វត្ត​មាន​ក្នុង​ឱកាស​នេះ គឺ​ជា​គំរូ​លេច​ធ្លោ បន្ត​រួម​ចំ​ណែក​ទាំង​ឆន្ទៈ ចំ​ណេះ​ដឹង និង​បទ​ពិសោធន៍​ក្នុង​បុព្វ​ហេតុ​កសាង និង​ការ​ពារ​រឹង​មាំ​មាតុ​ភូមិ​វៀត​ណាម​ជា​ទី​ស្រ​ឡាញ់។

ស្រប​ឱ​កាស​នេះ​ដែរ ថ្នាក់​ដឹក​នាំ​បក្ស រដ្ឋ រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ជូន​ទេយ្យ​វត្ថុ​ដល់​អ្នក​តំ​ណាង​ទាំង​ឡាយ​ដែល​បាន​ចូល​រួម ដើម្បី​កត់​សម្គាល់​និង​លើក​ទឹក​ចិត្ត​ចំ​ពោះ​អ្នក​តំ​ណាង​ឆ្នើម ដែល​បាន​រួម​ចំ​ណែក​ក្នុង​ការ​កសាង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ៕

   ហ្វាយ​ណាម (TTXVN) - មុនី

ចែករំលែកអត្ថបទ