ថ្ងៃទី១៣ ខែសីហា ថ្លែងកថាក្នុងអង្គសន្និបាតទូទាំងប្រទេសស្តីពីការបូកសរុបកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ និងទិសដៅខ្លឹមសារដំណាក់កាល ២០២៦-២០៣០ លោកនាយករដ្ឋមន្ត្រី ផាមមិញជិញ បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិតិចនិងតំបន់ភ្នំ មិនត្រឹមតែជាភារកិច្ចរបស់អង្គភាព បុគ្គល និងភូមិភាគនីមួយៗប៉ុណ្ណោះទេ នៅទាំងជាបញ្ជាពីបេះដូងផង ដែលបង្ហាញពីសេចក្តីស្រឡាញ់ជនជាតិ មនោសញ្ចេតនាជនរួមជាតិ និងមនុស្សធម៌ដ៏ថ្លៃថ្លាក្នុងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ និរន្តរភាព មិនទុកនរណាម្នាក់ចោលនៅពីក្រោយឡើយ។ ដូច្នេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កម្មវិធីនេះទោះលំបាកប៉ុណ្ណាក៏ត្រូវតែធ្វើដែរ កាន់តែសម្ពាធ កាន់តែខិតខំ និងត្រូវធ្វើឱ្យមានប្រសិទ្ធភាពជាក់ស្តែង។

លោកនាយករដ្ឋមន្ត្រី ផាមមិញជិញ ថ្លែងសុន្ទរកថាក្នុងសន្និបាតទូទាំងប្រទេស បូកសរុបកម្មវិធីទិសដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិជនជាតិភាគតិច។ រូបថត៖ យឿងយ៉ាង/TTXVN
ជំនួសមុខលោកអគ្គលេខាបក្ស តូឡឹម និងសមមិត្តថ្នាក់ដឹកនាំបក្សនិងរដ្ឋ លោកនាយករដ្ឋមន្ត្រី ផាមិញជិញ បានកត់សម្គាល់ វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរួមចំណែក និងលទ្ធផលដែលសម្រេចបានរបស់គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក គ្រប់អង្គភាពពាក់ព័ន្ធក្នុងការអនុវត្តកម្មវិធីទិសដៅជាតិដ៏មានអត្ថន័យនេះ។
លោកនាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញនូវភារកិច្ច និងដំណោះស្រាយចំនួន ១០ ក្នុងនោះមានបន្តលើកកម្ពស់ការយល់ដឹង ការវិនិយោគដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ គឺជាការវិនិយោគដើម្បីការអភិវឌ្ឍ និយាយពិត ធ្វើពិត មានប្រសិទ្ធភាពពិត; បន្តកែលម្អស្ថាប័ន យន្តការ និងគោលនយោបាយជាក់ស្តែង ដើម្បីអនុវត្តនូវគោលការណ៍របស់បក្ស ច្បាប់របស់រដ្ឋ និងការអនុវត្តរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ អង្គការនយោបាយ-សង្គមក្នុងប្រព័ន្ធនយោបាយទាំងមូល ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់បំផុត ការខិតខំប្រឹងប្រែងដ៏ធំបំផុត និងសកម្មភាពដ៏ម៉ឺងម៉ាត់បំផុត…។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងពីការកាត់បន្ថយភាពក្រីក្រ ប៉ុន្តែត្រូវមានសមភាព ជាពិសេសយកចិត្តទុកដាក់ចំពោះក្រុមដែលងាយរងគ្រោះ; ការបែងចែកធនធាន ផ្តល់អាទិភាពដល់កម្មវិធីដោយបង្កើនថវិកាប្រហែល ១០-១៥% បើធៀបនឹងដំណាក់កាលមុន; បែងកម្រិតតាមទិសស្លោក "ភូមិភាគសម្រេច ភូមិភាគធ្វើ ភូមិភាគទទួលខុសត្រូវ" តាមការដឹកនាំរបស់លោកអគ្គលេខាបក្ស តូឡឹម។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា មជ្ឈិមនឹងបង្កើនការត្រួតពិនិត្យ និងបែងចែកធនធានស្របច្បាប់ ផ្តោតលើការបង្កើតការងារធ្វើ មុខរបរចិញ្ចឹមជីវិតជូនប្រជាជន; បង្កើតលទ្ធភាពទទួលបានសមភាពផ្នែកសុខាភិបាល ការអប់រំ វប្បធម៌ ជាពិសេសសុខាភិបាលមូលដ្ឋាន សុខាភិបាលបង្ការ កសាងសាលារៀនរឹងមាំ; បែងចែកធនធានសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ទូរគមនាគមន៍ អគ្គិសនី ទឹកស្អាត ធានានូវនិរន្តរភាពនៃកម្មវិធី។ ស្ថាប័ន និងភូមិភាគនានាបន្តអនុវត្តគម្រោងដីស្រែគុណភាពខ្ពស់មួយលានហិកតា បញ្ចេញកាបូនទាប; ធានាសន្តិសុខ ការពារជាតិនៅតំបន់ជនជាតិជនជាតិភាគតិច និងតំបន់ភ្នំ កសាងជំហរការពារជាតិទូទាំងប្រជាជនសន្តិសុខប្រជាជន ទឹកចិត្តប្រជាជនរឹងមាំ; ពង្រីកប្រសិទ្ធភាពលក្ខណៈឈានមុខ គំរូ និងកិត្យានុភាពរបស់ចាស់ព្រឹទ្ធាចារ្យ មេភូមិ មេឃុំ អ្នកមុខអ្នកការសាសនានៅតំបន់ជនជាតិជនជាតិភាគតិចនិងតំបន់ភ្នំ។
លោកនាយករដ្ឋមន្ត្រីចង្អុលការត្រូវតែអភិរក្ស លើកតម្លៃអត្តសញ្ញាណវប្បធម៌បណ្ដាជនជាតិ ថែរក្សាអក្សរសាស្ត្រ ភាសារបស់ជនរួមជាតិ បំលែងវប្បធម៌ឱ្យទៅជាធនធាន បំលែងបេតិកភណ្ឌឱ្យទៅជាទ្រព្យសម្បត្តិ; អភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ ឧស្សាហកម្មកម្សាន្តដើម្បីឱ្យជនរួមជាតិបានទទួលផលពីខឿនវប្បធម៌របស់ខ្លួន។
តាមគណៈចង្អុលការមជ្ឈិមនៃកម្មវិធីទិសដៅជាតិ ប្រទេសយើងមានជនជាតិភាគតិចចំនួន ៥៣ ក្រុម ដោយមានចំនួនប្រជាជនជាង ១៤,៤ លាននាក់ រស់នៅលើភូមិសាស្រ្តប្រហែល ៣/៤ នៃផ្ទៃដីធម្មជាតិទូទាំងប្រទេស។ ក្រោយពីការរៀបចំប្រពន្ធគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន ២ ថ្នាក់ឡើងវិញ ទូទាំងប្រទេសមានឃុំប្រហែល ១.៥១៦ ស្ថិតនៅក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំនៃខេត្ត-ក្រុងចំនួន ៣២។ កម្មវិធីដំណាក់កាល ២០២១-២០៣០ មានគម្រោងចំនួន ១០ ទៅតាមវិស័យនីមួយៗ ដោយមានប្រភពទុនសរុបដើម្បីអនុវត្តដំណាក់កាល ២០២១-២០២៥ ជាង ១៣៧.០០០ ពាន់លានដុង។
ក្រោយរយៈពេល ៥ ឆ្នាំអនុវត្តកម្មវិធី មានក្រុមភារកិច្ចជាមូលដ្ឋានចំនួន ៦ ដែលបានសម្រេចឬសម្រេចលើសផែនការដាក់ចេញ រួមមានទិសដៅអំពីអត្រាកាត់បន្ថយភាពក្រីក្រ: ប្រាក់ចំណូលជាមធ្យមក្នុងម្នាក់ៗ; ទិសដៅអំពីការអប់រំ កម្លាំងពលករក្នុងវ័យពលកម្មបានបណ្តុះបណ្តាលវិជ្ជាជីវៈ; ការអភិរក្សនិងអភិវឌ្ឍតម្លៃ អត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់បណ្ដាជនជាតិ; ទិសដៅអំពីសុខាភិបាល… មានក្រុមទិសដៅចំនួន ៣ ដែលមិនទាន់សម្រេចបានអំពីការកែលម្អហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធសង្គម; ទិសដៅចំនួនឃុំ ភូមិដែលចេញផុតពីតំបន់លំបាកខ្លាំង; និងក្រុមទិសដៅអំពីកិច្ចការតាំងទីលំនៅថ្មី ដោះស្រាយដាច់ស្រេចនូវស្ថានភាពខ្វះខាតដីលំនៅឋាន ដីផលិតកម្មសម្រាប់ជនរួមជាតិ…។
ផាមទីប (TTXVN) - បកប្រែ÷ សុផន