ឆ្នាំសិក្សា ២០២៤-២០២៥ ជាឆ្នាំដំបូងដែលកម្មវិធីអប់រំចំណេះទូទៅ២០១៨ អនុវត្តសម្រេចផ្លាស់ថ្មីតាមផែនការ ចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ១២។ ហើយនៅឆ្នាំ ២០២៥ នេះ ទូទាំងប្រទេសអនុវត្តការរៀបចំអង្គភាពរដ្ឋបាលតាមសេចក្ដីសម្រេចចិត្តលេខ ២០២/២០២៥/QH១៥ ចុះថ្ងៃទី ១២ មិថុនា ឆ្នាំ ២០២៥ របស់រដ្ឋសភា។ ហេតុនោះ ក្រសួងអប់រំនិងបណ្ដុះបណ្ដាលបានកំណត់ច្បាស់នឹងត្រូវមានការកែសម្រួលកម្មវិធីសិក្សានិងខ្លឹមសារសៀវភៅសិក្សាគោល។

ក្នុងដំណាក់ការរង់ចាំការកែសម្រួលកម្មវិធីសិក្សា គ្រូបង្រៀនព័ត៌មានទាន់ពេលពីព្រំប្រទល់រដ្ឋបាលថ្មី ដើម្បីខ្លឹមសារអត្ថបទបង្រៀនសមស្របនឹងភាពជាក់ស្ដែង។
តាមរយៈនោះ មុខវិជ្ជាមួយចំនួនរងអន្តរកម្មដោយផ្ទាល់ពីការផ្លាស់ប្ដូរព្រំប្រទល់រដ្ឋបាល រួមមាន៖ ប្រវត្តិវិទ្យានិងភូមិវិទ្យាថ្នាក់ទី៤ ទី៥ ទី៩ ភូមិវិទ្យាថ្នាក់ទី ១២។ ប្រវត្តិវិទ្យានិងអប់រំសេដ្ឋកិច្ចនិងច្បាប់ថ្នាក់ទី ១០។ មុខវិជ្ជាទាំងនេះរងអន្តរកម្មដោយផ្ទាល់ តាមរយៈការផ្លាស់ប្ដូរព្រំប្រទល់រដ្ឋបាលនឹងត្រូវបានអនុវត្តជាជំហានៗតាមការកំណត់ ដើម្បីកែសម្រួលកម្មវិធីសិក្សា ធ្វើជាមូលដ្ឋានគ្រឹះដើម្បីអនុវត្តការកែសម្រួលសៀវភៅសិក្សាគោល។ តាមប្រសាសន៍ លោកង្វៀងគីមសើុង រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្ដុះបណ្ដាល ក្រសួងកំពុងប្រញឹកដើម្បីបង្ហើយការពិនិត្យអង្កេត វាយតម្លៃអំពីការអនុវត្តកម្មវិធីអប់រំចំណេះទូទៅ ឆ្នាំ២០១៨ ដើម្បីកែសម្រួលមុខវិជ្ជាមួយចំនួន សំដៅធានាកម្មវិធីសិក្សាត្រូវបានផ្សព្វផ្សាយអនុវត្តស្របនឹងស្ថានភាពជាក់ស្ដែង ឆ្លើយតបកាន់តែល្អប្រសើរតម្រូវការផ្លាស់ថ្មី និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិទៅតាមដំណាក់កាលនីមួយៗ; ក្នុងនោះ មានមុខវិជ្ជាខ្លះរងការប៉ះពាល់ដោយការកែតម្រូវព្រំប្រទល់រដ្ឋបាល។ ចំពោះមុខ ឆ្នាំសិក្សាខាងមុខនេះ គ្រប់សាលាទាំងអស់នឹងបន្តអនុវត្តកម្មវិធីសិក្សា សៀវភៅសិក្សាគោលកំពុងប្រើប្រាស់សព្វថ្ងៃ ទន្ទឹមនឹងនោះ ត្រូវមានភារកិច្ចម្ចាស់ការជ្រើសរើស កែសម្រួលទិន្នន័យ ភាសា មេរៀន ប្រធានបទបង្រៀនសមស្របនឹងភាពជាក់ស្ដែងរបស់ភូមិភាគ និងទម្រង់រដ្ឋអំណាចពីរថ្នាក់។ ក្រសួងនឹងចេញឯកសារចង្អុលការណែនាំដល់ភូមិភាគនិងសាលារៀននានា ធ្វើការផ្សព្វផ្សាយអនុវត្តធានាលក្ខណៈនិរន្តរភាព ដោយមិនមានការរាំងស្ទះ ហើយសមស្របជាមួយនឹងស្ថានភាពជាក់ស្ដែង។ ព្រមជាមួយនោះ ធ្វើការកែសម្រួលខ្លឹមសារដែលចាំបាច់ ដើម្បីព័ត៌មានទាន់ពេលរដ្ឋបាលថ្មីតាមការណែនាំ ធានាលក្ខណៈ ស្ថិរភាពនៃសៀវភៅសិក្សាគោល ប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយបង្រៀន។

សកម្មភាពសិស្សសាលាជនជាតិអន្តេវាសិកក្រុងកឹងធើ ក្នុងឱកាស
ប្រជុំជីវភាពក្រៅម៉ោង។
តាមការលើកឡើងរបស់គ្រូបង្រៀនជាច្រើននៅក្រុងកឹងធើ ការកែសម្រួលសៀវភៅសិក្សាគោល គឺចាំបាច់ណាស់ ធ្វើយ៉ាងណាដើម្បីស្របជាមួយនឹងភាពជាក់ស្ដែងនៅតាមភូមិភាគនីមួយៗ។ លោកគ្រូឡឺស្វឹងហ្វាង គ្រូបង្រៀនអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកហីមឡាម លើកឡើង៖ “ការព័ត៌មានទាន់ពេលពីទិន្នន័យគឺសំខាន់ខ្លាំងណាស់សម្រាប់ការបង្រៀន។ ឧបមាដូច ពេលសាលារៀនរៀបចំនាំសិស្សទៅទស្សនកិច្ចសិក្សាកេរដំណែលប្រវត្តិសាស្ត្របូជនីយដ្ឋានអ៊ំហូ នៅឃុំលឿងងៀ ស្រុកឡុងមី ខេត្តហូវយ៉ាង (ចាស់) ឬទៅទស្សនកិច្ចសិក្សាកេរដំណែលប្រវត្តិសាស្ត្រជាតិ ទីតាំងបង្កើតបក្សកុម្មុយនីស្ដវៀតណាម នៅទីប្រជុំជនកើ-ដ ក្រុងកឹងធើ (ចាស់)។ ទីតាំងទាំងពីរនេះ ក៏មានការផ្លាស់ប្ដូរបន្ទាប់ពីរួមបញ្ចូលអង្គភាពរដ្ឋបាល។ ហេតុនេះ ការកែសម្រួលកម្មវិធីសិក្សា និងខ្លឹមសារសៀវភៅសិក្សាគោល គឺចាំបាច់ខ្លាំងណាស់ដើម្បីធានាបានលក្ខណៈឯកភាពក្នុងកម្មវិធីសិក្សាទាំងស្រុង៕
ហាថាញ - ពេជ្រសឿន