ឃុំឡុងភូ ក្រុងកឹងធើ បានផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីទិសដៅជាតិ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច ដំណាក់កាល ២០២១ - ២០២៥ (ហៅកាត់ថា កម្មវិធី)។ ផ្ដើមពីនោះ ជីវភាពជនរួមជាតិខ្មែរបានលើកកម្ពស់ រួមចំណែកអភិវឌ្ឍតំបន់ជនបទ។

ពិធីប្រគល់ផ្ទះជូនគ្រួសារក្រីក្រនៅឃុំឡុងភូ។
លោកថាច់សូផ អ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរនៅភូមិបឹងធំ ឱ្យដឹង៖ “អាស្រ័យកម្មវិធីវិនិយោគ ទើបសាលាបឋមសិក្សាឡុងភូត្រូវបានកសាងសម្រេចបទដ្ឋានជាតិនៅភូមិបឹងធំ ដើម្បីកូនចៅជនរួមជាតិបានទៅរៀនសូត្រគ្រប់គ្នា។ មិនតែប៉ុណ្ណោះ កម្មវិធីនៅទាំងវិនិយោគកសាងផ្លូវបេតុងធំទូលាយ ចុះទៅតាមភូមិនានា; អគ្គិសនី ទឹកស្អាត បណ្ដាញអ៊ីនធឺណិតបានតភ្ជាប់ចុះទៅដល់ជនបទ។ នោះគឺជាក្ដីរីករាយនិងបំណងប្រាថ្នាដ៏ធំបំផុតរបស់មាមីងខ្មែរនៅទីនេះ”។
តាមប្រសាសន៍លោកថាច់សូផ មុននេះ បឹងធំជាភូមិក្រីក្រនិងឆ្ងាយដាច់ស្រយាលរបស់ឃុំ ការធ្វើដំណើរទៅមកមានភាពលំបាក។ ចាប់តាំងពីរដ្ឋមានគោលនយោបាយវិនិយោគអភិវឌ្ឍតំបន់ជនរួមជាតិខ្មែរ សំខាន់គឺកម្មវិធីវិនិយោគ ឃុំបានអាទិភាពលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធជនបទ អគ្គិសនី ទឹកស្អាតជាដើម សម្រាប់បម្រើតម្រូវការផលិតកម្ម អភិវឌ្ឍសេដ្ឋកិច្ចរបស់ភូមិ។ អាស្រ័យហេតុនោះ មកទល់បច្ចុប្បន្ន ភូមិបឹងធំមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ អត្រាគ្រួសារមានជីវភាពធូរធារកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

កម្មវិធីជំនួយគោ បានជួយឱ្យគ្រួសារក្រីក្រមានលក្ខណសម្បត្តិអភិវឌ្ឍសេដ្ឋកិច្ច។
ចំណែកនៅភូមិទឹកប្រៃ ក៏ត្រូវបានឃុំឡុងភូអាទិភាពវិនិយោគផងដែរ មកដល់បច្ចុប្បន្ន ផ្លូវក្នុងភូមិសុទ្ធតែបានចាក់បេតុង ងាយស្រួលក្នុងការធ្វើដំណើរនិងដឹកជញ្ជូនកសិផល។ លោកសើុងតុង នៅភូមិទឹកប្រៃ ១ ឱ្យដឹង៖ “ចាប់តាំងពីរដ្ឋបានវិនិយោគគោលនយោបាយ គម្រោងអនុគម្រោងនៃកម្មវិធី គឺតំបន់ជនបទមានការផ្លាស់ប្ដូរ ជីវភាពប្រជាជនកាន់តែធូរធារ។ ក្នុងនោះ ប្រសិទ្ធភាពបំផុតគឺគម្រោងឧបត្ថម្ភបុលទុន ផ្លាស់ប្ដូរមុខរបរ ទើបមាមីងម្ចាស់ការអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងផលិតកម្ម ចិញ្ចឹមសត្វ លក់ដូរជាដើមដើម្បីធ្វើមាន។ បច្ចុប្បន្ន នៅសងខាងផ្លូវបេតុងរបស់ភូមិទឹកប្រៃ ១ ឃើញសុទ្ធតែផ្ទះឥដ្ឋសាងសង់យ៉ាងសមរម្យ គ្មានផ្ទះស្លឹកដូចពីមុនទៀត”។
ទន្ទឹមនឹងវិនិយោគហេដ្ឋារចនាសម្ព័ន្ធជនបទ ឃុំឡុងភូនៅទាំងផ្ដុំកម្លាំងអនុវត្តគម្រោងឧបត្ថម្ភសង់លំនៅឋាន បុលទុនផលិតកម្ម ផ្លាស់ប្ដូរមុខរបរ ជំនួយគោ ។ល។ ដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារទើបតែចាកផុតពីភាពក្រីក្រ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាព។ កម្មវិធីវិយោគប្រកបដោយប្រសិទ្ធភាព បានបង្កជាសម្ទុះសម្រាប់គ្រួសារជនរួមជាតិខ្មែរអភិវឌ្ឍសេដ្ឋកិច្ច។ នៅពេលប្រព័ន្ធផ្លូវជនបទបានវិនិយោគកសាងរួចរាល់ នឹងបង្កភាពងាយស្រួលដល់ប្រជាជនធ្វើដំណើរនិងជួញដូរទំនិញ រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ជនបទ៕
យ្វីអាញ - ថាច់ធី