ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

04/08/2025 - 19:38

សម​មិត្ត​ ត្រឹង​វ៉ាន់​វៀង​ អនុលេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង៖

កាសែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ របាយ​ករណ៍​ជូន​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ឱ្យ​បាន​ឆាប់​ ដើម្បី​ពិនិត្យ​ ចង្អុល​ការ​ដោះ​ស្រាយ​បញ្ហា​លំ​បាក​ ជាប់​ជំ​ពាក់​ក្នុង​ការ​អនុវត្ត​ភារ​កិច្ច​ 

បង្កើត​និង​តែង​តាំង​កម្មា​ភិបាល​ថ្នាក់​ដឹក​នាំ​បន្ទប់​ជំ​នាញ​ចំ​នួន​១៣ របស់​កា​សែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ

​ សម​មិត្ត​ ត្រឹង​វ៉ាន់​វៀង​ អនុលេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ មាន​ប្រ​សាសន៍​
បញ្ជាក់និងចង្អុលការកិច្ចប្រជុំ។

ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​កម្មា​ភិបាល​ស្នូល​របស់​កា​សែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ ស្តីពី​ស្ថាន​ភាព​ដំ​ណើរ​ការ​របស់​អង្គ​ភាព​ បន្ទាប់​ពី​រួម​បញ្ជូល សម​មិត្ត​ ត្រឹង​វ៉ាន់​វៀង​ អនុលេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​លទ្ធ​ផល​នៃ​ការ​អនុវត្ត​ភារ​កិច្ច​របស់​កា​សែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ​ក្នុង​រយៈ​ពេល​កន្លង។​ សម​មិត្ត​ ត្រឹង​វ៉ាន់​វៀង​ អនុលេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ បាន​កត់​សម្គាល់​នូវ​សំ​ណើ​ព្រម​ទាំង​រំឭក​គណៈ​រៀប​រៀង​កា​សែត​ និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ គប្បី​ប្រ​មូល​ផ្តុំ​ឱ្យ​បាន​គ្រប់​សព្វ​ដើម្បី​ធ្វើ​របាយ​ការណ៍​ស្នើ​ទៅ​គណៈ​ប្រ​ចាំ​ការ​ គណៈ​អចិ​ន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ពិនិត្យ​ចង្អុល​ការ​ដោះ​ស្រាយ​បញ្ហា​លំ​បាក​ជាប់​ជំ​ពាក់​ក្នុង​ដំ​ណាក់​ការ​ដំ​ណើរ​ការ​ ត្រូវ​របាយ​ការណ៍​ជូន​គណៈ​កម្មា​ធិការ​បក្ស​និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ ដើម្បី​ដោះ​ស្រាយ​ឱ្យ​បាន​ទាន់​ពេល។​ សម​មិត្ត​ សំ​ណូម​ពរ​គណៈ​រៀប​រៀង​កា​សែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ គប្បី​បន្ត​ការ​ពង្រីក​ស្មារតី​សាម​គ្គី​ ផ្សារ​ភ្ជាប់​ក្នុង​សហ​មូហ​ភាព​ស្ថា​ប័ន​; ស្ថាប័ន​ភាវូប​នីយ​កម្ម​និង​អនុវត្ត​ឱ្យ​បាន​ល្អ​លក្ខន្តិកៈ​ធ្វើ​ការ​ លក្ខន្តិកៈ​ប្រ​ជា​ធិប​តេយ្យ​ លក្ខន្តិកៈ​ចំ​ណាយ​ក្នុង​ស្ថា​ប័ន​; បង្កើត​បរិយា​កាស​ធ្វើ​ការ​ស្និទ្ធ​ស្នាល មាន​គោល​នយោ​បាយ​លើក​ទឹក​ចិត្ត​ចំ​ពោះ​កង​ជួរ​អ្នក​យក​ព័ត៌​មាន​ អ្នក​រៀប​រៀង​ដែល​មាន​អត្ថ​បទ​ល្អ​ប្រ​កប​ដោយ​គុណ​ភាព​ អនុវត្ត​ល្អ​ភារ​កិច្ច​ផ្តល់​ព័ត៌​មាន​ផ្សព្វ​ផ្សាយ​បម្រើ​មហា​ជន។​

ស្ថាប័ន​កាសែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ ត្រូវ​បាន​បង្កើត​ចាប់​ពី​ថ្ងៃ​ទី១ ខែ​កក្កដា​ ឆ្នាំ​២០២៥។​ មក​ដល់​បច្ចុប្បន្ន​ ស្ថា​ប័ន​ក៏​បាន​បង្កើត​បទ​ប្បញ្ញត្តិ​ស្តី​ពី​មុខ​ងារ​និង​ភារ​កិច្ច​ លើក​ជូន​ថ្នាក់​មាន​សមត្ថ​កិច្ច​ផ្តល់​យោ​បល់; អនុវត្ត​សម្រេច​រួច​រាល់​ការ​បង្កើត​លក្ខន្តិកៈ​ធ្វើ​ការ​និង​ចាត់​តាំង​ សមា​ជិក​គណៈ​រៀប​រៀង​; កសាង​អត្ត​សញ្ញាណ​ម៉ាក​យីហោ​ថ្មី​ និង​លើក​ជូន​ថ្នាក់​មាន​សមត្ថ​កិច្ច​ផ្តល់​សច្ចា​ប័ន; បង្កើត​ក្រប​ខណ្ឌ​កម្ម​វិធី​វិទ្យុ​ ទូរ​ទស្សន៍​ថ្មី​ មាតិកា​របស់​កា​សែត​បោះ​ពុម្ព​ កាសែត​អេ​ឡិក​ត្រូនិច កាសែត​ភា​សា​ខ្មែរ​។ល។​ បច្ចុប្បន្ន​ ស្ថា​ប័ន​នៅ​ជួប​ការ​លំ​បាក​ច្រើន​ ដូច​ជា៖ បរិ​មាណ​ការ​ផ្សាយ​កា​សែត​បោះ​ពុម្ព​ប្រ​ចាំ​ថ្ងៃ​ធ្លាក់​ចុះ​; យន្ត​ការ​ហិរញ្ញ​វត្ថុ​នៃ​អង្គ​ភាព​នីមួយ​ៗ​មុន​រួម​បញ្ចូល​ខុស​គ្នា​។ល។​ គណៈ​រៀប​រៀង​កាសែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ ស្នើ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​និង​គ្រប់​ស្ថា​ប័ន​សមត្ថ​កិច្ច​ពិនិត្យ​ដោះ​ស្រាយ​បញ្ហា​លំ​បាក​ជូន​អង្គ​ភាព​ ពិ​សេស​ គឺ​បញ្ហា​ដែល​ជាប់​ពាក់​ព័ន្ធ​ដល់​យន្ត​ការ​ហិរញ្ញ​វត្ថុ​ ការ​ផ្សាយ​កា​សែត​បោះ​ពុម្ព​ដល់​គ្រប់​មូល​ដ្ឋាន​បក្ស​របស់​ក្រុង​ ការ​អភិវឌ្ឍ​ឆា​ណែល​ទូរ​ទស្សន៍​ភា​សា​ជន​ជាតិ​ដើម្បី​បម្រើ​ជន​រួម​ជាតិ​ខ្មែរ...។​

* មុន​នេះ​ គណៈ​រៀប​រៀង​កា​សែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​ប្រ​កាស​និង​ជូន​សេចក្តី​សម្រេច​អំ​ពី​ការ​ងារ​កម្មា​ភិបាល។​ នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ សម​មិត្ត​ ង្វៀង​ង៉ុក​តឹម សមា​ជិក​គណៈ​អចិន្ត្រៃយ៍ ប្រ​ធាន​គណៈ​ឃោស​នា​អប់​រំនិង​ប្រ​ជា​ចលនា​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រ​គល់​សេចក្តី​សម្រេច​របស់​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ អំ​ពី​ការ​តែង​តាំង​បណ្តា​សម​មិត្ត​ក្នុង​គណៈ​រៀប​រៀង។​ ទន្ទឹម​នឹង​នោះ​ រួម​ជា​មួយ​បណ្តា​សម​មិត្ត​ក្នុង​គណៈ​រៀប​រៀង​ ប្រ​គល់​សេចក្តី​សម្រេច​របស់​អគ្គ​និពន្ធ​នា​យក​ស្តី​ទី​កា​សែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ អំ​ពី​ការ​បង្កើត​និង​តែង​តាំង​កម្មា​ភិបាល​ថ្នាក់​ដឹក​នាំ​បន្ទប់​ជំ​នា​ញ​ចំ​នួន​១៣ រួម​មាន៖ បន្ទប់​ព័ត៌​មាន​; បន្ទប់​ឯក​ទេស; បន្ទប់​វប្បធម៌​-កម្សាន្ត​; បន្ទប់​ផលិត​កម្ម​វិធី​; បន្ទប់​វិទ្យុ​; បន្ទប់​ភា​សា​ជន​ជាតិ​; បន្ទប់​លេខា​-រៀប​រៀង​; បន្ទប់​សារ​គមនា​គមន៍​ឌីជី​ថល; បន្ទប់​បច្ចេក​ទេស​និង​បច្ចេក​វិទ្យា​; បន្ទប់​ចាត់​តាំង​រដ្ឋ​បាល​; បន្ទប់​ហិរញ្ញ​វត្ថុ; បន្ទប់​មិត្ត​អ្នក​អាន-ទស្សនា​-ស្តាប់​; បន្ទប់​សេវា​កម្ម​-ការ​ផ្សាយ​ផ្សាយ​ពា​ណិជ្ជ​កម្ម៕​

                                កា​សែត​កឹង​ធើ-មុនី​ 

ចែករំលែកអត្ថបទ