គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង ទើបមានកិច្ចប្រជុំផ្តល់មតិនិងកំណត់សម្រេចលើខ្លឹមសារសំខាន់ៗមួយចំនួនរបស់ក្រុងស្ថិតក្នុងដែនសមត្ថកិច្ច។

សមមិត្ត ឌោថាញប៊ិញ លេខាគណៈកម្មាធិការបក្សក្រុង (អង្គុយកណ្តាលជួរខាងលើ)
ជាអធិបតីនិងថ្លែងចង្អុលការកិច្ចប្រជុំ។
នៅក្នុងកិច្ចប្រជុំ តំណាងគណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនក្រុង លើកជូនរបាយការណ៍ស្តីពីការស្នើសុំគោលការណ៍កែសម្រួលទូទៅនៃគម្រោង កែសម្រួលផែនការសាងសង់លម្អិតក្នុងមាត្រដ្ឋាន ១/៥០០ នៃមជ្ឈមណ្ឌលវប្បធម៌តៃដូ ក្រុងកឹងធើនិងកសាងបែបបទនីតិវិធីវិនិយោគសាងសង់មណ្ឌលរដ្ឋបាលប្រមូលផ្តុំ (ថ្មី); លើកជូនរបាយការណ៍ស្តីពីសេណារីយ៉ូកំណើនសេដ្ឋកិច្ច (GRDP) ឆ្នាំ២០២៥ របស់ក្រុងកឹងធើ ក្រោយពីរួមបញ្ចូល។ គណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សក្រុង លើកជូនរបាយការណ៍ស្តីពីការចេញផែនការត្រួតពិនិត្យ ៦ ខែចុងឆ្នាំ ២០២៥ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង។ គណៈចាត់តាំងនៃគណៈកម្មាធិការបក្សក្រុង លើកជូនរបាយការណ៍អំពីការងារចាត់តាំង កម្មាភិបាល។ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង ក៏បានផ្តល់មតិលើសេចក្តីព្រាងលក្ខន្តិកៈធ្វើការរបស់គណៈប្រតិបត្តិការបក្ខភាគក្រុង អាណត្តិកាល ២០២០-២០២៥; សេចក្តីព្រាងកម្មវិធីការងារ ៦ ខែចុងឆ្នាំរបស់គណៈកម្មាធិការបក្សក្រុង។
ថ្លែងចង្អុលការកិច្ចប្រជុំ សមមិត្ត ឌោថាញប៊ិញ បញ្ជាក់៖ ការសាងសង់មជ្ឈមណ្ឌលរដ្ឋបាលប្រមូលផ្តុំ (ថ្មី) ជាការចាំបាច់ បន្ទាប់ពីរួមបញ្ចូលអង្គភាពរដ្ឋបាលថ្នាក់ខេត្ត។ ព្រោះហេតុនេះ គណៈកម្មាធិការបក្សក្រុង បានឯកភាពលើគោលការណ៍ដើម្បីឆាប់បានផ្សព្វផ្សាយអនុវត្ត។ សមមិត្ត លេខាគណៈកម្មាធិការបក្សក្រុង សំណូមពរគណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនក្រុងចង្អុលការគណៈកម្មាធិការប្រជាជនក្រុង និងមន្ទីរ ផ្នែកនិងភូមិនានាដែលជាប់ពាក់ព័ន្ធពិនិត្យស្ថានភាពជាក់ស្តែងឱ្យបានឆាប់រហ័ស គិតគូរស្នើទៅគណៈប្រចាំការនិងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុងអំពីគ្រោងការ និងប្រភពកម្លាំងអនុវត្តទម្រង់សមស្រប។ ខិតខំដល់ចុងឆ្នាំ ២០២៥ រៀបចំបើកការដ្ឋានសាងសង់សំណង់ និងដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំ២០២៧។
សមមិត្ត លេខាគណៈកម្មាធិការបក្សក្រុង គូសបញ្ជាក់៖ គណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនក្រុង គប្បីផ្តុំកម្លាំងចង្អុលការគណៈកម្មាធិការប្រជាជនក្រុង មន្ទីរ ផ្នែកកសាងសេណាតិយូ៉កំណើនមានប្រសិទ្ធភាព និងផែនការកំណើនត្រូវមានមូលដ្ឋានច្បាស់លាស់ បញ្ជាក់ច្បាស់ការទទួលខុសត្រូវរបស់គ្រប់ថ្នាក់ គ្រប់ផ្នែកនីមួយៗ ដើម្បីសម្រេចបាន។ បន្តចង្អុលការបង្ហើយនីតិវិធីច្បាប់ ប្រគល់ផ្ទៃដី ដោះស្រាយបញ្ហាលំបាកដែលជាប់ទាក់ទិន ប្រញាប់ផ្សព្វផ្សាយបើកការដ្ឋាននិងជំរុញល្បឿនដំណើរការសាងសង់សំណង់ និងគម្រោងធំៗលើភូមិសាស្ត្រក្រុង ពិសេសគឺគម្រោងរោងចក្រឧណ្ហអគ្គិសនីអូរម៉ូង គម្រោងផ្លូវល្បឿនលឿន គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម Aeon Mall កឹងធើ។ល។ បន្តការផ្សព្វផ្សាយមានប្រសិទ្ធភាពសេចក្តីសម្រេចរបស់មជ្ឈិមទើបដាក់ឱ្យប្រើ ជាពិសេសគឺសេចក្តីសម្រេចលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយអំពីភាពទម្លុះទម្លាយ អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីការច្នៃប្រតិដ្ឋ ផ្លាស់ប្តូរឌីជីថលជាតិនិងសេចក្តីសម្រេចលេខ ៦៨-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ដើម្បីបង្កជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ក្រុង...៕
កាសែតកឹងធើ-ប្រែសម្រួល៖ វ៉ាន់តឹន