គណៈប្រតិភូសមាជិករដ្ឋសភាអង្គភាពក្រុងកឹងធើ ទើបមានរបាយការណ៍រហ័សអំពីលទ្ធផលនៃសម័យប្រជុំលើកទី៩ រដ្ឋសភា នីតិកាលទី១៥ និងជួបពិភាក្សាជាមួយម្ចាស់ឆ្នោត ស្តាប់មតិគោលបំណងរបស់ប្រជាជន បន្ទាប់ពីរដ្ឋអំណាចភូមិភាគ ២ ថ្នាក់ដាក់ឱ្យដំណើរការនៅឃុំវិញហាយ ក្រុងកឹងធើ។

គណៈប្រតិភូសមាជិករដ្ឋសភាអង្គភាពក្រុងកឹងធើ ក្នុងកិច្ចជំនួបជាមួយម្ចាស់ឆ្នោតនិងជូនអំណោយដល់មាមីងដែលមានស្ថានភាពលំបាកនៅឃុំវិញហាយ។
ម្ចាស់ឆ្នោតឃុំវិញហាយ បានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃសម័យប្រជុំ ការផ្លាស់ប្តូររបស់ប្រទេសជាតិនៅពេលអនុវត្តការរៀបចំក្បាលម៉ាស៊ីនរដ្ឋអំណាចភូមិភាគ ២ ថ្នាក់។ ម្ចាស់ឆ្នោត ក៏បានលើកសំណើអំពីបញ្ហាជាច្រើន ដើម្បីជំរុញការអភិវឌ្ឍជាងទៀតសម្រាប់ឃុំវិញហាយនិងក្រុងកឹងធើ។ល។ ពិសេស ម្ចាស់ឆ្នោតស្នើទៅរដ្ឋអំណាចយកចិត្តទុកដាក់ឧបត្ថម្ភក្នុងការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិក្នុងជនរួមជាតិខ្មែរ។ រដ្ឋមានគោលនយោបាយយកចិត្តទុកដាក់ដល់ការអប់រំនៅតំបន់ជនរួមជាតិខ្មែរ វិនិយោគកសាងសាលាជនជាតិអន្តេវាសិកបន្ថែម ដើម្បីកូនចៅជនរួមជាតិខ្មែរមានលក្ខណៈសិក្សារៀនសូត្របានល្អជាង មានគោលនយោបាយកាត់បន្ថយថ្លៃសិក្សា; វិនិយោគប្រព័ន្ធផ្លូវគមនាគមន៍ជួសជុល បង្កើនកម្រិតផ្លូវដើម្បីប្រជាជនធ្វើដំណើរទៅមកបានងាយស្រួល…។
ថ្លែងក្នុងកិច្ចជំនួបនេះ ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា លោកឡឹមវ៉ាន់ម៉ឹង បានណែនាំអំពីបញ្ហាមួយចំនួនក្នុងការកសាងរដ្ឋអំណាចភូមិភាគ ២ ថ្នាក់។ លោកឡឹមវ៉ាន់ម៉ឹង គូសបញ្ជាក់ បក្សនិងរដ្ឋតែងយកចិត្តទុកដាក់ដល់គោលយោបាយជនជាតិ ក្នុងនោះ ឃុំវិញហាយគឺជាឃុំមួយនៅជាប់សមុទ្ររបស់ក្រុងកឹងធើ មានជនរួមជាតិខ្មែរ និងចិនរស់នៅកុះករ សេដ្ឋកិច្ចនៅជួបលំបាកច្រើន ហើយក៏បន្តត្រូវបានផ្ដោតការយកចិត្តទុកដាក់ជាជំហានៗដើម្បីដោះស្រាយបញ្ហាដែលជាប់ទាក់ទិន...។
ប្រធានគណៈប្រតិភូសមាជិករដ្ឋសភាពអង្គភាពក្រុងកឹងធើ លោកង្វៀងត្វឹងអាញ បានកត់សម្គាល់នូវមតិយោបល់ ហើយសង្ឃឹមថា ម្ចាស់ឆ្នោតបន្តការរួមចំណែកច្រើនថែមទៀតក្នុងការកសាងមាតុភូមិនាពេលខាងមុខ រួមជាមួយរដ្ឋអំណាចអនុវត្តសម្រេចរួចរាល់ភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់ភូមិភាគ។ កិច្ចជំនួបនេះ គឺជាឱកាសដើម្បីអ្នកតំណាងរបាយកាណ៍អំពីលទ្ធផលនៃសម័យប្រជុំ ទន្ទឹមនឹងនោះ ទទួលព័ត៌មានឆ្លើយ បំភ្លឺការផ្តល់មតិរួមចំណែកពីភាពជាក់ស្តែង ធ្វើជាមូលដ្ឋានដើម្បីគណៈប្រតិភូសមាជិករដ្ឋសភាបូកសរុប ស្នើទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីធ្វើការពិនិត្យ ដោះស្រាយ ឆ្លងតាមរយៈនោះ បង្កើនការផ្សារភ្ជាប់រវាងសមាជិករដ្ឋសភានិងម្ចាស់ឆ្នោត រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពដំណើរការរបស់រដ្ឋ អំណាចភូមិភាគ២ថ្នាក់ ក៏ដូចជារបស់រដ្ឋសភា៕
ប្រភព៖ TTXVN - មុនី