សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម ឆ្នាំ២០២៥ បានប្រព្រឹត្តឡើងនៅខេត្តបាកលីវ និងវិញឡុង ដើម្បីឧទ្ទេសនាមដល់ប្រជាជនវៀតណាម អំពីខឿនវប្បធម៌ពិសេសរបស់ប្រទេសកម្ពុជា។

ឈុតរបាំកណ្តូបសេះ បានបន្សល់នូវចំណាប់អារម្មណ៍ដ៏ល្អក្នុងចិត្តទស្សនិកជនបាកលីវ។
លោកង៉ោវ៉ូវថាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ អំណះអំណាង៖ “សប្តាហ៍វប្បធម៌កម្ពុជា គឺជាព្រឹត្តិការណ៍មួយមានអត្ថន័យដ៏សំខាន់ រួមចំណែកពង្រឹង បង្កើននិងអភិវឌ្ឍជាងទៀតនូវទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងឋិតថេរយូរអង្វែង” រវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍល្អប្រសើរជាងទៀត។ ជាមួយនឹងអត្ថន័យនោះ សិល្បករ-ការិនីនៃគណៈប្រតិភូកម្ពុជា បាននាំមកនូវកម្មវិធីសម្តែងសិល្បៈដោយមានឈុតឆាកជាច្រើនគួរឱ្យចាប់អារម្មណ៍ ដូចជា៖ សម្តែងបង្ហាញឧបករណ៍ភ្លេងបុរាណ របាំកណ្តូបសេះ ដកស្រង់រឿងល្ខោនយីកេ របាំមណីមេខលា របាំព្លយសួយ ឆៃយុាំចំណងមិត្តភាពវៀតណាម-កម្ពុជា។ល។ ក្រៅពីសម្តែងសិល្បៈ គណៈប្រតិភូកម្ពុជា នៅទាំងទៅទស្សនាទីតាំងទេសចរណ៍ល្បីៗ និងដោះដូរសិល្បៈជាមួយនឹងក្រុមសិល្បៈរបស់វត្តគម្ភីរសាគរព្រែកជ្រៅ ឃុំវិញត្រាច់ដុង ក្រុងបាកលីវ។ ឆ្លងតាមរយៈនោះ ជួយឱ្យប្រជាជនបាកលីវ យល់កាន់តែច្បាស់ជាងទៀតអំពីសិល្បៈរបស់កម្ពុជា ផ្ទុយមកវិញ មិត្តកម្ពុជាក៏បានដឹងពីភាពស្រស់ស្អាតរបស់ខេត្តបាកលីវ ឆ្លងតាមរយៈទីតាំងទេសចរណ៍ សំណង់វប្បធម៌ និងសម្តែងសិល្បៈផងដែរ។
1.jpg)
គណៈប្រតិភូកម្ពុជា ដោះដូរសិល្បៈនៅវត្តគម្ភីរសាគរព្រែកជ្រៅ។

ឈុតល្ខោនយីកេរឿងម៉ាក់ថឺង។
សិល្បករ កែវ សុផានិត សមាជិកនៃគណៈប្រតិភូកម្ពុជា ឱ្យដឹង៖ “នេះជាលើកដំបូង ហើយក៏ជាកិត្តិយសសម្រាប់ខ្ញុំដែលបានមកប្រទេសវៀតណាមចូលរួមក្នុង “សប្តាហ៍វប្បធម៌កម្ពុជា” នៅខេត្តបាកលីវ។ ខ្ញុំក៏បានសម្តែងជូនទស្សនិកជនខេត្តបាកលីវ ឈុតល្ខោនយីកេរឿងម៉ាក់ថឺង ហើយខ្ញុំកាន់តែសប្បាយចិត្តខ្លាំងពេលសម្តែងចប់ បានទស្សនិកជនទះដៃសាទរយ៉ាងកងរំពង។ ប្រទេសវៀតណាមនិងខេត្តបាកលីវ បានទទួលស្វាគមន៍ យើងខ្ញុំយ៉ាងរាក់ទាក់និងកក់ក្តៅ”។ ចាប់អារម្មណ៍ អំពីសិល្បៈអាស្រ័យដោយគណៈប្រតិភូកម្ពុជាសម្តែង លោកថាច់ឌើនី ជាប្រជាជននៅខេត្តបាកលីវ ឱ្យដឹង៖ “ឈុតសម្តែងរបស់គណៈប្រតិភូ កម្ពុជាពិតជាពិសេសណាស់ គួរឱ្យចាប់អារម្មណ៍ និងល្អឥតខ្ចោះ។ ឈុតរបាំមានលក្ខណៈធម្មជាតិ ដូចជារបាំកណ្តូបសេះ ជាសត្វជិតដិតនឹងកសិករ ប៉ុន្តែពេលសម្តែងដោយទេពកោសល្យរបស់សិល្បករ-ការិនី គឺពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។ បទចម្រៀងមួយចំនួនស្ងើចសរសើរពីសម្រស់របស់ប្រទេសកម្ពុជាដ៏ស្រស់ស្អាត មេត្រីភាព ជួយឱ្យខ្ញុំកាន់តែយល់ច្បាស់ជាងទៀតអំពីប្រទេសកម្ពុជា និងចាប់អារម្មណ៍បំផុត គឺតារាចម្រៀងកម្ពុជាច្រៀងបទចម្រៀងវៀតណាមបាន ពីរោះរណ្តំនិងមានព្រលឹង”។
លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍៖ “នេះជាលើកដំបូងដែលសប្តាហ៍វប្បធម៌កម្ពុជាត្រូវបានប្រារព្ធឡើងនៅក្រុងបាកលីវដ៏ស្រស់ស្អាតនៃប្រទេសវៀតណាម។ ខេត្តបាកលីវ មានទេសភាពស្រស់ស្អាត ហើយប្រជាជនបាកលីវមានភាពរាក់ទាក់ រួសរាយធ្វើឱ្យខ្ញុំមានអារម្មណ៍កក់ក្តៅ ដូចជាកំពុងស្ថិតនៅក្នុងប្រទេសរបស់ខ្លួនឯង។ ខ្ញុំនៅតែអំណះអំណាងស្នាមគំនូសនៃទំនាក់ទំនងកម្ពុជា - វៀតណាម ជានិច្ចកាលមានប្រវេណីល្អប្រសើរ និងទំនាក់ទំនង សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការយូរអង្វែង លើរូបភាពទ្វេភាគី ពហុភាគីក្នុងតំបន់និងអន្តរជាតិ”៕
យីអាញ-វិមាន