30/06/2025 - 14:38

ប្រ​សិទ្ធ​ភាព​នៃ​បន្ទប់​ពិនិត្យ​ជំងឺ​ឯក​ទេស 

ប៉ុន្មាន​ឆ្នាំ​ជិតៗ​មក​នេះ មន្ទីរ​ពេទ្យ​ឯក​ទេសផ្នែ​ក​សម្ភព-កុមារ​ខេត្ត​សុក​ត្រាំង បាន​ផ្សព្វ​ផ្សាយ​ជោគ​ជ័យបច្ចេក​ទេស​ថ្មីៗ​និង​ទំ​នើប សំ​ដៅ​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​ថែ​ទាំ​សុខ​ភាព​ជូន​អ្នក​ម្តាយ​និង​កុមារ ឆ្លង​តាម​​រយៈ​ទម្រង់​“បន្ទប់​ពិនិត្យ​ជំងឺ​ឯក​ទេស”។

មហា​បរិញ្ញា វេជ្ជ​បណ្ឌិត​ង្វៀង​គៀង​មិញ ផ្តល់​ពិ​គ្រោះ​ដល់​អា​ណា​ព្យា​បាល​អំពី​ការ​ថែ​ទាំ​សុខ​ភាព​កុមារ។

ក្រោយ​រយៈ​ពេល​ដំ​ណើរ​ការ​ជិត​១​ឆ្នាំ ទម្រង់​បន្ទប់​ពិនិត្យ​ជំងឺ​ឯក​ទេស ផ្នែក​សរ​សៃ​ប្រ​សាទ​និង​កុមារ​ទូ​ទៅ​នៃ​មន្ទីរ​ពេទ្យ​ឯក​ទេស​ផ្នែក​សម្ភព-កុមារ​សុក​ត្រាំង បាន​ទទួល​អ្នក​ជំងឺ​ជាង ៤០០ ករណី ភាគ​ច្រើន​កើត​ជំងឺ​ផ្សេងៗ​ដូច៖ ឆ្កួត​ជ្រូក វិបត្តិ​រវើ​រវាយ វិបត្តិ​គេង​មិន​លក់ ក្រិន​សរ​សៃ​ប្រ​សាទ​៘ បន្ទប់​ពិ​និត្យ​ជំ​ងឺ ដឹក​នាំ​ដោយ​មហា​បរិញ្ញា​វេជ្ជ​បណ្ឌិត ង្វៀង​គៀង​មិញ អតីត​អនុ​ប្រ​ធាន​ផ្នែក​ជំងឺ​ឆ្លង​សរ​សៃ​ប្រ​សាទ មន្ទីរ​ពេទ្យ​កុមារ​១ ក្រុង​ហូជី​មិញ ធ្វើ​ការ​ពិនិត្យ​និង​ព្យា​បាល​ដោយ​ផ្ទាល់។ ផ្តើម​ពី​ការ​ពិនិត្យ​ជំងឺ​ពិបាក​ព្យា​បាល​និង​ស្មុគ​ស្មាញ ត្រូវ​បាន​វេជ្ជ​បណ្ឌិត​ដាក់​ចេញ​វិធាន​ការ​ព្យា​បាល​សកម្ម​ជា​ច្រើន សម្រាប់​ករណី​នី​មួយៗ; ករណី​ខ្លះ​កុមារ​ឆ្កួត​ជ្រូក​បាន​រក​ឃើញ​ឆាប់​ពិនិត្យ​សម្ទុះ​មាន​ប្រ​សិទ្ធ​ភាព និង​ជំ​នួយ​ស្តារ​នីតិ​សម្ប​ទា​ទាំង​ស្រុង ជួយ​សម្រួល​ស្ថាន​ភាព​សុខ​ភាព​នៃ​ជំងឺ​កុមារ នាំ​មក​ក្តី​សង្ឃឹម​ដល់​គ្រួ​សារ​អ្នក​ជំ​ងឺ។

បង​ស្រី​ផាម​ម៉ី​ហាញ់ នៅ​ស្រុក​ចូវ​ថាញ់ នាំ​កូន​មក​ពិនិត្យ​ជំងឺ ឱ្យ​ដឹង៖ “ពេល​កូន​អា​យុ ២ ឆ្នាំ កើត​ជំងឺ​កន្រ្តាក់​ភ្នែក​សល្អក់ បែក​ពពុះ​មាត់​៘ ជំងឺ​កើត​មាន​ជា​ច្រើន​លើក​ច្រើន​សា ម្ល៉ោះ​ហើយ ខ្ញុំ​បាន​នាំ​កូន​ទៅ​ពិនិត្យ​នៅ​បន្ទប់​ពិនិត្យ​ជំងឺ​ឯក​ទេស​ផ្នែក​សរ​សៃ​ប្រ​សាទ​និង​ជំងឺ​កុមារ​ទូទៅ​ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ថា កើត​ជំងឺ​ឆ្កួត​ជ្រូក។ ក្រោយ​រយៈ​ពេល​ជាង ២ ខែ​ព្យា​បាល ស្ថាន​ភាព​សុខ​ភាព​របស់​កុមារ​បាន​ធូរ​ស្រាល ខ្ញុំ​ត្រេក​អរ​ណាស់”។ បន្ទប់​ពិនិត្យ​ជំងឺ​ថែម​ទាំង​ផ្តល់​ពិ​គ្រោះ​អប់រំ​សុខ​ភាព​ដល់​អា​ណា​ព្យា​បាល​និង​អ្នក​ថែ​ទាំ​កុមារ​ដោយ​ផ្ទាល់ ដើម្បី​យល់​ច្បាស់​អំពី​ជំងឺ​និង​រួម​ដំ​ណើរ​ជា​មួយ​កុមារ​ក្នុង​ដំ​ណាក់​កាល​ព្យា​បាល​ទៀត​ផង។ អា​ស្រ័យ​ហេតុ​នោះ បន្ទប់​ពិនិត្យ​ជំងឺ​បាន​ពង្រីក​ប្រ​សិទ្ធ​ភាព កាត់​បន្ថយ​ការ​ហួស​ចំ​ណុះ​ដល់​មន្ទីរ​ពេទ្យ​ថ្នាក់​លើ និង​កាត់​បន្ថយ​បង់​ថ្លៃ​ព្យា​បាល​សម្រាប់​អ្នក​ជំងឺ​ផង។

ទន្ទឹម​នឹង​នោះ មហា​បរិញ្ញា វេជ្ជ​បណ្ឌិត ង្វៀង​គៀង​មិញ ថែម​ទាំង​ណែ​នាំ​ដោយ​ផ្ទាល់​និងបណ្តុះ​បណ្តាល​ការ​ព្យា​បាល​នៅ​នឹង​កន្លែង ជូន​វេជ្ជ​បណ្ឌិត​នៃ​មន្ទីរ​ពេទ្យ​ឯក​ទេស​ផ្នែក​សម្ភព-កុមារ​សុក​ត្រាំង សំ​ដៅ​លើក​កម្ពស់​សមត្ថ​ភាព​រក​ឃើញ វាយ​តម្លៃ​និង​ដោះ​ស្រាយ​ជំងឺ​ក្នុង​ទូទៅ​ដែល​ច្រើន​ជួប​ប្រ​ទះ ដូច៖ ការ​កន្រ្តាក់ កាត់​បន្ថយ​អចលនា​សាច់​ដុំ ផ្លាស់​ប្ដូរ​អា​យតនៈ​លើ​ទា​រក ក៏​ដូច​ជា​ជំងឺ​ទូ​ទៅ​ផ្សេងៗ​ដូច៖ វិបត្តិ​អគ្គិសនី​វិភាគ​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​និង​អា​ការៈ​ផ្សេងៗ​ទូទាំង​រាង​កាយ​កុមារ។ ទន្ទឹម​នឹង​នោះ ដោះ​ស្រាយ​រាល់​ហេតុ​ការណ៍​ជា​បន្ទាន់ ឬ​ក៏​ដាក់​ចេញ​នូវ​ដំ​ណោះ​ស្រាយ​ព្យា​បាល មាន​ប្រ​សិទ្ធ​ភាព​រាល់​ករណី​ជំងឺ​ពិ​បាក​ព្យា​បាល​ស្មុគ​ស្មាញ ក៏​ដូច​ជា​យុទ្ធ​សាស្ត្រ​ប្រើ​ថ្នាំ​សម្រាប់​រាល់​ហេតុ​ការណ៍​ដោះ​ស្រាយ​ជំងឺ​ឆ្កួត​ជ្រូក​ដែល​ច្រើន​ជួប​ប្រ​ទះ។

វេជ្ជ​បណ្ឌិត​ឯក​ទេស​កម្រិត II ជុង​តឹង​ឌិញ នា​យក​មន្ទីរ​ពេទ្យ​ឯក​ទេស​ផ្នែក​សម្ភព-​កុមារ​សុក​ត្រាំង ឱ្យ​ដឹង​បន្ថែម៖ “ចាប់​ពី​ពេល​ផ្សព្វ​ផ្សាយ​មក​ទល់​ពេល​នេះ បន្ទប់​ពិនិត្យ​ជំងឺ​ឯក​ទេស​ផ្នែក​សរ​សៃ​ប្រ​សាទ​និង​កុមារ​ទូ​ទៅ បាន​នាំ​មក​ប្រ​សិទ្ធ​ភាព​វិជ្ជ​មាន​ជា​ច្រើន ក្នុង​ការ​ពិនិត្យ​និង​ព្យា​បាល​ជំងឺ​ផ្សេងៗ​ខាង​ជំងឺ​សរ​សៃ​ប្រ​សាទ ក៏​ដូច​ជា​ជំងឺ​ឆ្លង​ឯទៀត​៘ រយៈ​ពេល​ខាង​មុខ មន្ទីរ​ពេទ្យ​នឹង​បន្ត​សហ​ការ​ជា​មួយ​អ្នក​ឯក​ទេស​ថ្នាក់​លើ​អភិវឌ្ឍ​បន្ថែម​សេវា​កម្ម​បច្ចេក​ទេស​ថ្មីៗ​ជា​ច្រើន​ទៀត សំ​ដៅ​ឆ្លើយ​តប​ការ​ថែ​ទាំ​សុខ​ភាព​គ្រប់​ជ្រុង​ជ្រោយ​របស់​ប្រ​ជា​ជន​លើ​ភូមិ​សាស្ត្រ​ខេត្ត; ព្រម​ជា​មួយ​នោះ ក៏​ដើម្បី​កសាង​រូប​ភាព​មន្ទីរ​ពេទ្យ​មួយ​ជិត​ស្និទ្ធ អស់​ពី​ចិត្ត​និង​សុវត្ថិ​ភាព គុណ​ភាព”៕

                                       យ្វី​អាញ- លី​សៀ

ចែករំលែកអត្ថបទ