30/06/2025 - 14:38

សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ដំ​បូង តាម​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូ​ទៅ​ថ្មី​ 

ឆ្នាំ ២០២៥ គឺ​ជា​ឆ្នាំដំ​បូង​អនុវត្ត​ការ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ តាម​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូ​ទៅ​ឆ្នាំ ២០១៨ ដោយ​កំ​ណត់​ទិស​ដៅ​អភិវឌ្ឍន៍​លក្ខណ​សម្បត្តិ​និង​សមត្ថ​ភាព​សិស្ស។ ស្រប​ជា​មួយ​នឹង​បរិ​ការណ៍ ខេត្ត ក្រុង​នានា​រួម​បញ្ចូល​គ្នា ម្ល៉ោះ​ហើយ​មាន​ចំ​ណុច​ថ្មី​ជា​ច្រើន។ ទោះ​បី​ដូច្នោះ​ក្ដី អា​ស្រ័យ​ដោយ​ការ​អនុវត្ត​ល្អ​ដំ​ណាក់​ការ​ត្រៀម​បម្រុង​និង​កិច្ច​សហ​ការ ទើប​ការ​ប្រ​ឡង​នៅ​ខេត្ត ក្រុង ដែល​មាន​សិស្ស​ជន​ជាតិ​ភាគ​តិច​កុះ​ករ​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង បាន​ប្រ​ព្រឹត្ត​ឡើង​ដោយ​សុវត្ថិ​ភាព ហ្មត់​ចត់​និង​ស្រប​តាម​លក្ខន្តិកៈ។

បេក្ខ​ជន​ធ្វើ​បែប​បទ​ចូល​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ឆ្នាំ​២០២៥ នៅ​មណ្ឌល​ប្រ​ឡង​សា​លា​វិទ្យា​ល័យ​អាង​ខាញ់។ រូប៖ បិច​ង៉ុក

សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ឆ្នាំ ២០២៥ ប្រ​ព្រឹត្ត​ឡើង​ក្នុង​បរិ​ការណ៍​ពិ​សេស ចំ​ពេល​ដែល​ប្រ​ព័ន្ធ​អង្គ​ការ​ចាត់​តាំង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ពីរ​ថ្នាក់​ផ្ដើម​ដំ​ណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​កក្កដា។ ការ​រៀប​ចំ​សម័យ​ប្រ​ឡង​ត្រូវ​បាន​អនុវត្ត​ដោយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បី​ថ្នាក់ ប៉ុន្តែ​ការ​ឱ្យ​ពិន្ទុ​និង​ប្រ​កាស​លទ្ធ​ផល ធ្វើ​ឡើង​ដោយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ពីរ​ថ្នាក់។ ព្រម​ជា​មួយ​នោះ ការ​ប្រ​ឡង​ត្រូវ​បាន​រៀប​ចំ​ឡើង​សម្រាប់​សិស្ស​ដែល​សិក្សា​តាម​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូ​ទៅ​ឆ្នាំ ២០១៨ និង​សិស្ស​សិក្សា​តាម​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូ​ទៅ​ឆ្នាំ ២០០៦ (ជា​មួយ​នឹង​វិញ្ញា​សា​ប្រ​ឡង​២​ខុស​គ្នា)។

ឆ្នាំ ២០២៥ សរុប​បេក្ខ​សិស្ស​ចុះ​ឈ្មោះ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ គឺ ១.១៦៥​.២៨៩ នាក់ ក្នុង​នោះ បេក្ខ​សិស្ស​ប្រ​ឡង​តាម​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូទៅ​ឆ្នាំ ២០១៨ គឺ ១.១៣៨​.៥៧៩ នាក់ ស្រូប​អត្រា ៩៧,៧១% នៃ​ចំ​នួន​បេក្ខ​សិស្ស​ចុះ​ឈ្មោះ; ក្រៅ​ពី​នោះ គឺ​បេក្ខ​សិស្ស​ប្រ​ឡង​តាម​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូ​ទៅ​ឆ្នាំ ២០០៦។

ចំ​ណុច​ថ្មី​ដ៏​សំ​ខាន់​មួយ​ក្នុង​ការ​ទទួល​ស្គាល់​បញ្ចប់​កម្រិត​វិទ្យា​ល័យ​ឆ្នាំ​នេះ គឺ​ពិន្ទុ​ប្រ​ឡង​ស្រូប​អត្រា​ត្រឹម​តែ ៥០%; នៅ​៥០% ទៀត គឺ​ស្រង់​ចេញ​ពី​លទ្ធ​ផល​សិក្សា​កម្រិត​វិទ្យា​ល័យ ៣ ឆ្នាំ (ពិន្ទុ​សិក្ខា​គា​រិក) ខណៈ​ដែល​ឆ្នាំ​កន្លង​ហើយ​យក​អត្រា​៣០%។

យោង​តាម​ក្រ​សួង​អប់រំ​និង​បណ្ដុះ​បណ្ដាល ការ​ផ្លាស់​ប្ដូរ​នេះ គឺ​សម​ស្រប​នឹង​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូ​ទៅ​ឆ្នាំ ២០១៨ ដោយ​សង្កត់​ធ្ងន់​លើ​ការ​អភិវឌ្ឍ សមត្ថ​ភាព​និង​លក្ខណ​សម្បត្តិ​របស់​សិស្ស​ពេញ​មួយ​ដំ​ណាក់​ការ​សិក្សា។ ពិន្ទុ​មធ្យម​ភាគ​នៃ​សិក្ខា​គា​រិក​ឆ្នាំ​សិក្សា​នីមួយៗ ត្រូវ​បាន​គិត​គូរ​តាម​សមា​មាត្រ។ ពិន្ទុ​សិក្ខា​គា​រិក​ឆ្នាំ​សិក្សា​ថ្នាក់​ទី​១០, ១១ ក៏​ត្រូវ​បាន​ប្រើ​ប្រាស់​ផង​ដែរ (ជា​មួយ​នឹង​សមា​មាត្រ​ទាប​ជាង​សមា​មាត្រ​ថ្នាក់​ទី ១២) ជំ​នួស​ឱ្យ​ការ​យក​ត្រឹម​តែ​ថ្នាក់​ទី ១២ ដូច​ពី​មុន​នេះ​សំ​ដៅ​ជំ​រុញ​ដល់​ការ​បង្រៀន​និង​រៀន ខណៈ​ពេល​សិស្ស​ឈាន​ចូល​រៀន​កម្រិត​វិទ្យា​ល័យ។

ចាប់​ពី​ឆ្នាំ ២០២៥ បេក្ខ​សិស្ស​បរ​ទេស​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើ​វិញ្ញា​បន​បត្រ​ភា​សា​វៀត​ណាម សម្រាប់​ការ​លើក​លែង​ប្រ​ឡង​វិញ្ញា​សា​អក្សរ​សាស្រ្ត​ក្នុង​ការ​ទទួល​ស្គាល់​បញ្ចប់​ការ​សិក្សា​កម្រិត​វិទ្យា​ល័យ៕

    យោង៖ Vietnamnet.vn -ប្រែ​សម្រួល៖ ថាច់​ធី

ចែករំលែកអត្ថបទ