ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

30/06/2025 - 14:38

សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​ត្រា​វិញ ​ជួប​ជុំ​អនុស្សាវ​រីយ៍ ​៦០ ​ឆ្នាំ​បង្កើត​សមា​គម 

សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​ត្រា​វិញ ​ទើប​រៀប​ចំ​ពិធី​ជួប​ជុំ​ អនុស្សាវ​រីយ៍ ​៦០ ​ឆ្នាំ​បង្កើត​សមា​គម​ (២០/៣/​១៩៦៥ -​ ២០/៣/​២០២៥)។

តំ​ណាង​ចូល​រួម​ក្នុង​ពិធី​ជួប​ជុំ​អនុស្សាវ​រីយ៍ ​៦០ ​ឆ្នាំ​បង្កើត​សមា​គម។

ឆ្នាំ​ ១៩៦៣​ រួម​ជា​មួយ​នឹង​ចលនា​បដិ​វត្តន៍​របស់​ប្រ​ជា​ជន​ភាគ​ខាង​ត្បូង ​ចលនា​ស្នេហា​ជាតិ​របស់​ព្រះ​សង្ឃ ​និង​ពុទ្ធ​បរិ​ស័ទ ​បាន​ផ្ទុះ​ឡើង​ក្លាយ​ជា​ ចលនា​ធំ​ទូលាយ​។ ​ដំ​ណាក់​កាល​នោះ ​លោក​មហា​សុើង​ថុង​ បាន​ស្នើ​បង្កើត​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ ជា​មួយ​គណៈ​កម្មា​ធិការ​បក្ស​ តំបន់​តី​ណាម​បូ ​ដើម្បី​ប្រ​មូល​ផ្តុំ​ រួប​រួម​ ចលនា​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ខ្មែរ​គាំទ្រ ​ចូល​រួម​ចលនា​តស៊ូ​រំដោះ​ប្រ​ជា​ជាតិ​ ឯក​ភាព​ទឹក​ដី ​រួច​បាន​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​តំបន់​តី​ណាម​បូ​អនុ​ម័ត។ ​ឆ្លង​កាត់​សកម្ម​ភាព​ ៦០ ​ឆ្នាំ ​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​ត្រា​វិញ​ ស្នង​បន្ត​ប្រ​វេណី​ស្នេហា​ជាតិ​ ចលនា​ ជំរុញ​ស្មារតី​ព្រះ​សង្ឃ ​និង​ជន​រួម​ជាតិ​ខ្មែរ​ សកម្ម​ចូល​រួម​ក្នុង​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ កសាង​ផែន​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ;​ យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ក្នុង​ធុរៈ​ព្រះ​ពុទ្ធ​សាសនា ​បាន​ល្អ​ត្រឹម​ត្រូវ​តាម​គោល​លំ​នាំ ​“សាសនា -​ ជន​ជាតិ -​ សង្គម​និយម”;​ ពង្រីក​តួ​នាទី​របស់​សមា​ជិក​នីមួយៗ ​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ចំ​ពោះ​សមិទ្ធ​ផល​អភិ​វឌ្ឍន៍​រួម​របស់​ខេត្ត​ក្នុង​ពេល​កន្លង៕

       សើុងម៉ាល័យ-​វិមាន

ចែករំលែកអត្ថបទ