ទន្ទឹមនឹងចំណេះដឹង បំណិនផ្នែកទន់ ត្រូវបានចាត់ទុកជា “គន្លឹះ” ជួយសិស្ស និស្សិតលើកកម្ពស់សមត្ថភាពប្រកួតប្រជែងលើទីផ្សារការងារនាពេលបច្ចុប្បន្ន។ អាស្រ័យហេតុនោះ ក្រៅពីការបណ្តុះបណ្តាល បំប៉នចំណេះដឹងមុខជំនាញដល់សិស្ស និស្សិត រាល់មហាវិទ្យាល័យ អនុមហាវិទ្យាល័យ សាលាវិជ្ជាជីវៈលើភូមិសាស្រ្តក្រុងកឹងធើ កាន់តែផ្តោតការយកចិត្តទុកដាក់អប់រំបំណិនផ្នែកទន់ សំដៅជួយដល់យុវវ័យអភិវឌ្ឍលើគ្រប់វិស័យ មានក្តីជឿជាក់លើខ្លួនឯងចូលប្រឡូកក្នុងបរិស្ថានការងារក្រោយពីបញ្ចប់ការសិក្សា។

និស្សិតចូលរួមវគ្គបំប៉នបំណិនផ្តើមអាជីពនវានុវត្តន៍និងគំនិតច្នៃប្រតិដ្ឋដែលសម្ព័ន្ធយុវជន - សមាគមនិស្សិតមហាវិទ្យាល័យបច្ចេកទេស - បច្ចេកវិទ្យាកឹងធើរៀបចំឡើង។ រូបថត៖ សហការី
និស្សិតចូលរួមវគ្គបំប៉នបំណិនផ្តើមអាជីពនវានុវត្តន៍និងគំនិតច្នៃប្រតិដ្ឋដែលសម្ព័ន្ធយុវជន - សមាគមនិស្សិតមហាវិទ្យាល័យបច្ចេកទេស - បច្ចេកវិទ្យាកឹងធើរៀបចំឡើង។ រូបថត៖ សហការីស
ម្ព័ន្ធយុវជន - សមាគមនិស្សិតមហាវិទ្យាល័យបច្ចេកទេស - បច្ចេកវិទ្យាកឹងធើ បានរៀបចំហ្វឹកហាត់ ផ្សព្វផ្សាយបង្ការប្រឆាំងបទល្មើសដល់និស្សិតជាង ២៥០ នាក់។ យុវជនទាំងអស់ត្រូវបានហ្វឹកហាត់ បំប៉នចំណេះដឹង បំណិនកត់សម្គាល់ល្បិចបោកប្រាស់តាមរយៈបណ្ដាញសង្គម និងដំណោះស្រាយ បង្ការជៀសវាងដើម្បីធានាសុវត្ថិភាពខ្លួនឯង; ផ្តល់ព័ត៌មានអំពីស្ថានភាពប្រែប្រួលអាកាសធាតុ និងទម្រង់មួយចំនួនដែលមានប្រសិទ្ធភាពក្នុងការចូលរួមការពារបរិស្ថាន។ និស្សិតង្វៀងហ្វាហ៊ើប ផ្នែកបច្ចេកវិទ្យាព័ត៌មាន ខ្នះខ្នែងចូលរួមគម្រោងនិងកិច្ចការផ្សេងៗដើម្បីត្រៀមលក្ខណៈសម្រាប់អនាគតនៅពេលបញ្ចប់ការសិក្សា។ ហ្វាហ៊ើប ឱ្យដឹង៖ ការចូលរួមសម្ព័ន្ធយុវជន-សមាគម មិនត្រឹមតែផ្ដល់ជាប្រយោជន៍ដល់សហគមន៍ប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីហាត់ពត់ខ្លួនឯង រៀនសូត្របន្ថែមនូវចំណេះដឹងជាច្រើននិងបំណិនផ្នែកទន់ទៀតផង៘ ឆ្លងតាមរយៈនៃសកម្មភាពដំណាក់កាល ២០២២-២០២៤ សាលាមានបុគ្គល ៥២៧ នាក់ សម្រេចកិត្តិនាម “និស្សិតល្អ ៥ យ៉ាង” (សីលធម៌ល្អ រៀនសូត្រល្អ បំណិនល្អ កាយសម្បទាល្អនិងសមាហរណកម្មល្អ)។
សម្ព័ន្ធយុវជនមហាវិទ្យាល័យតីដូ ក៏បានរៀបចំសកម្មភាពជាច្រើន លើកកម្ពស់បំណិនផ្នែកទន់ដល់និស្សិតផងដែរ។ តួយ៉ាងក្នុងខែឧសភា សម្ព័ន្ធយុវជនសាលាសហការជាមួយសមាគមនិស្សិត សាលារៀបចំវគ្គហ្វឹកហាត់ប្រធានបទ “រក្សាទុកឯកសារល្អ - ដាក់ជូនចុះហត្ថលេខាត្រូវ - សមាគមដំណើរការរលូន” ជួយឱ្យនិស្សិតក្តាប់ច្បាស់ជំនាញខាងរដ្ឋបាលជាមូលដ្ឋានដូច៖ ពង្រាងឯកសារ ដាក់ជូនចុះហត្ថលេខាលើឯកសារ បែបបទ រក្សាទុកសំណុំឯកសារ។ នេះគឺជាចំណេះដឹងដ៏មានប្រយោជន៍សម្រាប់ជាសម្ពាយដើម្បីនិស្សិត ឆ្លើយតបតាមសំណូមពរវិជ្ជាជីវៈទៅថ្ងៃអនាគត។
នៅមហាវិទ្យាល័យណាមកឹងធើ កម្មាភិបាលសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ក៏បានរៀបចំសួនកម្សាន្តជាច្រើន ជួយសមាជិកសម្ព័ន្ធយុវជនរៀនសូត្រ ហាត់ពត់ដូច៖ ពិធីប្រឡង “គំនិតផ្តើមអាជីព” ពិធីប្រឡងស្រាវជ្រាវវិទ្យាសាស្រ្តសម្រាប់និស្សិត ព្រមទាំងការបង្កើតក្លឹបវិធីសាស្ត្ររៀនសូត្រ និងបំណិនផ្នែកទន់ជាច្រើន សំដៅឆ្លើយតបតាមសំណូមពររៀនសូត្រនិងហាត់ពត់របស់និស្សិត។ សម្ព័ន្ធយុវជនសាលាសហការឧទ្ទេសនាមអាជីវកម្ម ដើម្បីនិស្សិតអនុវត្តហាត់ការក្នុងដំណាក់កាលបណ្តុះបណ្តាលនិងស្វែងរកឱកាសការងារធ្វើសម្រាប់និស្សិត។ ការគួបផ្សំសមស្របរវាងទ្រឹស្តីនិងអនុវត្តជាក់ស្តែងរវាងសាលារៀន និងអាជីវកម្ម ជួយបំប៉នចំណេះដឹងជាក់ស្តែងដល់និស្សិត ផ្តើមពីនោះ លើកកម្ពស់សមត្ថភាពប្រកួតប្រជែងលើទីផ្សារការងារ៕
ក្វឹកថាយ- លីសៀ