17/06/2025 - 08:36

ពិធី​បុណ្យ​ធាក់​គង​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​សុក​ត្រាំង ជា​បេតិក​ភ័ណ្ឌ​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ 

 (កឹង​ធើ) - ក្រ​សួង​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍ ទើប​ចុះ​ហត្ថ​លេខា​លើ​សេចក្ដី​សម្រេច​ស្ដី​ពី​ការ​ដាក់​បញ្ចូល​បេតិក​ភ័ណ្ឌ​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ សម្រាប់​កម្ម​វិធី​បុណ្យ​ធាក់​គង​របស់​ជន​រួម​ជាតិ​ខ្មែរ​ នៅ​ឃុំ​អាង​ហ៊ីប ស្រុក​ចូវ​ថាញ់ ខេត្ដ​សុក​ត្រាំង។

ពិធី​បុណ្យ​ធាក់​គង​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​សុក​ត្រាំង ជា​បេតិក​ភ័ណ្ឌ​វប្ប​ធម៌​
អរូបីថ្នាក់ជាតិ។  រូបថត៖ យ្វីខូយ

ក្រ​សួង​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍ សំ​ណូម​ពរ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់ កន្លែង​ដែល​មាន​បេតិក​ភ័ណ្ឌ វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ​ដាក់​បញ្ចូល​បញ្ជី​ឈ្មោះ​ក្នុង​ក្រប​ខ័ណ្ឌ​ភារ​កិច្ច​និង​សិទ្ធិ​របស់​ខ្លួន អនុ​វត្ត​ការ​អភិ​បាល​កិច្ច​តាម​សេចក្ដី​កំ​ណត់​នៃ​ច្បាប់​ស្ដី​ពី​បេតិក​ភ័ណ្ឌ​វប្ប​ធម៌។

ពិធី​បុណ្យ​ធាក់​គង ឬ​ហៅ​ថា ពិធី​បុណ្យ​បូជា​ស្លា​ធម៌​ដូង បាន​កើត​មាន​ឡើង​តាំង​ពី យូរ​លង់​មក​ហើយ​នៅ​តំ​បន់​ឃុំ​អាង​ហ៊ីប​នៃ​ខេត្ត​សុក​ត្រាំង។ ពិធី​បុណ្យ​ប្រា​រព្ធ​ឡើង​នៅ​ពាក់​កណ្ដាល​ខែ​ចេត្រ​រៀង​រាល់​ឆ្នាំ ដោយ​ទាក់​ទាញ​ជន​រួម​ជាតិ​ខ្មែរ​និង​ភ្ញៀវ​ទេស​ចរណ៍​ ជិត​ឆ្ងាយ​មក​ទស្សនា​និង​គោ​រព​បូជា​យ៉ាង​ច្រើន​កុះ​ករ។ គ្រឿង​តង្វាយ​សំ​ខាន់​ក្នុង​ពិធី​បុណ្យ​នេះ គឺ​ស្លា​ធម៌​ដូង។ នេះ​គឺ​ជា​ពិធី​បុណ្យ​ម្យ៉ាង ដិត​ដាម​ដោយ​លក្ខណៈ​វប្ប​ធម៌​កសិកម្ម​របស់​ប្រ​ជា​ជន​នៅ​ទី​នេះ ជា​មួយ​នឹង​ពិធី​កិច្ច​និង​សកម្ម​ភាព​វប្ប​ធម៌​ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​ដែល​ត្រូវ​បាន​អភិរក្ស​និង​ថែ​រក្សា៕

     យ៉ី​ខូយ - ថាច់​ធី

ចែករំលែកអត្ថបទ