19/05/2025 - 10:15

ករណី​បាត់​បង់​ជីវិត​សង្ស័យ​ដោយ​សារ​ជំងឺ​ឆ្កែ​ឆ្កួត​ដំ​បូង​ក្នុង​ឆ្នាំ​២០២៥ នៅ​បា​រៀ-វុង​តាវ 

មជ្ឈ​មណ្ឌល​គ្រប់​គ្រង​ជំងឺ​តម្កាត់​បា​រៀង-វុង​តាវ ទើប​ប្រ​កាស​ព័ត៌​មាន​អំពី​មនុស្ស​ម្នាក់​បាត់​បង់​ជីវិត​សង្ស័យ​ដោយ​សារ​ជំងឺ​ឆ្កែ​ឆ្កួត។ ករណី​បាត់​បង់​ជីវិត គឺ​លោក H.C.V.E (កើត​ឆ្នាំ ១៩៧៧ ស្នាក់​នៅ​ក្រុម ១ មណ្ឌល​ក្រុង​កាក​ហាយ សង្កាត់​តឹង​ហាយ ក្រុង​ភូមី)។ នេះ​ជា​ករណី​បាត់​បង់​ជីវិត​សង្ស័យ​ដោយ​សារ​ជំងឺ​ឆ្កែ​ឆ្កួត​ដំ​បូង​ក្នុង​ឆ្នាំ ២០២៥ នៅ​លើ​ភូមិ​សាស្ត្រ។

រូប​ជា​ឧទាហរណ៍។

ការ​ធ្វើ​អង្កេត​នៅ​តំ​បន់​ដែល​អ្នក​ជំងឺ​រស់​នៅ​បាន​កត់​សម្គាល់​មាន​គ្រួ​សារ​ជា​ច្រើន​ចិញ្ចឹម​ឆ្កែ ឆ្មា​ព្រ​លែង​ចោល។ ការ​ចាក់​ថ្នាំ​បង្ការ​ដល់​ឆ្កែ ឆ្មា​ដែល​ព្រ​លែង​ចោល​នៅ​ទី​នេះ នៅ​តែ​ជួប​លំ​បាក​ច្រើន។ ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​មិន​កត់​សម្គាល់​ស្ថាន​ភាព​ឆ្កែ ឆ្មា​ដែល​មាន​ជំងឺ ងាប់​ថ្មីៗ​នេះ​ទេ។ សំ​ណាក​ទឹក​មាត់​របស់​អ្នក​ជំងឺ​បញ្ជូន​ទៅ​វិទ្យា​ស្ថាន  Pasteur នៅ​ក្រុង​ហូជី​មិញ ដើម្បី​ធ្វើ​កោ​សល្យ​វិច័យ PCR កំ​ណត់​ភ្នាក់​ងារ​បង្ក​ជំងឺ។

បន្ទាប់​ពី​កត់​កម្គាល់​ករណី​ខាង​លើ​ភ្លាម ផ្នែក​សុខាភិ​បាល​បាន​ផ្សព្វ​ផ្សាយ​នូវ​វិធាន​ការ​បន្ទាន់​ជា​ច្រើន ដើម្បី​បង្ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង ដូចជា​ជូន​ដំ​ណឹង​ពី​ករណី​បាត់​បង់​ជីវិត​សង្ស័យ​ឆ្លង​ពី​សត្វ​មក​មនុស្ស ទៅ​សា​ខា​នា​យក​ដ្ឋាន​ដាំ​ដុះ​និង​ចិញ្ចឹម​សត្វ ដើម្បី​សហ​ការ​សើុប​អង្កេត ត្រួត​ពិ​និត្យ​លើ​សត្វ​ចិញ្ចឹម។ មជ្ឈ​មណ្ឌល​សុខា​ភិបាល ក្រុង​ភូមី និង​ដំ​ណាក់​សុខា​ភិបាល​ឃុំ​តឹង​ហាយ បាន​ធ្វើ​ការ​សើុប​អង្កេត​ជំងឺ​ឆ្លង តាម​ដាន​សមា​ជិក​ក្នុង​គ្រួ​សារ និង​អ្នក​ដែល​មាន​ទំ​នាក់​ទំ​នង​ជិត​ស្និទ្ធ​ជា​មួយ​អ្នក​ជំងឺ ដើម្បី​ណែ​នាំ​កម្ចាត់​មេ​រោគ​តាម​សេចក្តី​កំ​ណត់​ចំ​ពោះ​ជំងឺ​ឆ្លង​រាល​ដាល​ក្រុម B; ទន្ទឹម​នឹង​នោះ ផ្សព្វ​ផ្សាយ​ណែ​នាំ​អំ​ពី​ហា​និភ័យ​និង​វិធី​សាស្រ្ត​បង្ការ; ផ្តល់​អនុ​សាសន៍​ចំ​ពោះ​អ្នក​ដែល​ត្រូវ​ឆ្កែ​ខាំ គប្បី​មក​កាន់​គ្រឹះ​ស្ថាន​សុខា​ភិបាល ដើម្បី​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត ជៀស​វាង​ផល​វិបត្តិ​មិន​ល្អ​អាច​កើត​មាន។

ប្រ​ការ​ដែល​គួរ​លើក​ឡើង គឺ​ករណី​បាត់​បង់​ជីវិត​នេះ ធ្លាប់​ត្រូវ​ឆ្កែ​ខាំ ២ ដង​មក​ហើយ ប៉ុន្តែ មិន​បាន​ចាក់​សាំង​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត។ ជាក់​ស្តែង​កំ​ឡុង​ខែ​សី​ហា ឆ្នាំ ២០២០ លោក E ត្រូវ​ឆ្កែ​អ្នក​ជិត​ខាង​ខាំ​ចំ​កំ​ភួន​ជើង​ខាង​ស្តាំ បណ្តាល​ឱ្យ​រលាត់​ស្បែង​ហូរ​ឈាម។ បច្ចុប្បន្ន ឆ្កែ​មួយ​ក្បាល​នេះ នៅ​មាន​ជីវិត​នៅ​ឡើយ និង​គ្មាន​អា​ការៈ​អ្វី​ខុស​ប្រ​ក្រ​តី​ឡើយ។ លុះ​ដល់​កំ​ឡុង​ខែ​កុម្ភៈ ឆ្នាំ ២០២៤ លោក E ត្រូវ​ឆ្កែ​មួយ​ក្បាល​ទៀត​ខាំ​ត្រង់​កំ​ភួន​ជើង បណ្តាល​ឱ្យ​រលាត់​ស្បែក។ ឆ្កែ​នេះ បន្ទាប់​មក​ក៏​គ្មាន​អា​ការៈ​ខុស​ប្រ​ក្រ​តី​ដែរ ហើយ​ត្រូវ​ចោរ​លួច​បាត់។

តាម​ការ​រៀប​រាប់​របស់​អ្នក​ផ្ទះ​លោក E គាត់​ចាប់​ផ្តើម​មាន​អា​ការៈ​អស់​កម្លាំង ពិ​បាក​លេប​អា​ហារ។ រួច​ត្រូវ​បាន​បញ្ជូន​មក​កាន់​ផ្នែក​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរ​ពេទ្យ​បា​រៀ ក្នុង​ស្ថាន​ភាព​អស់​កម្លាំង ពិ​បាក​ដក​ដង្ហើម លេប​មិន​បាន សម្ពាធ​ឈាម​ខ្ពស់ (២៥០​/១៣០ mmHg) ជីព​ចរ​លោត​ញាប់ (១២០​ដង​/នា​ទី) ដក​ដង្ហើម​ញាប់ (២៤​ដង/​នា​ទី) និង​កម្ដៅ​ធម្ម​តា (៣៧ អង្សា​សេ)។ អ្នក​ជំងឺ​ត្រូវ​បាន​បញ្ជូន​ទៅ​ផ្នែក​ជំងឺ​ក្នុង ដើម្បី​បន្ត​តាម​ដាន និង​ព្យា​បាល។ ថ្វី​ដ្បិត​ដូច្នេះ​ក៏​ដោយ ស្ថាន​ភាព​ជំងឺ​មិន​បាន​ធូរ​ស្រាល ហើយ​នៅ​ទាំង​មាន​អាការៈ​នៃ​ជំងឺ​ឆ្កែ​ឆ្កួត​បន្ថែម​ទៀត ដូច​ជា​៖ ខ្លាច​ខ្យល់ ខ្លាច​ទឹក និង​សតិ​អារម្មណ៍​មិន​លំ​នឹង។ ពិនិត្យ​មើល​ប្រវត្តិ​ជំងឺ វេជ្ជ​បណ្ឌិត​បាន​កត់​សម្គាល់ អ្នក​ជំងឺ​ត្រូវ​ឆ្កែ​ខាំ ប៉ុន្តែ​មិន​បាន​ចាក់​វ៉ាក់​សាំង។ គ្រួ​សារ សូម​យក​អ្នក​ជំងឺ​មក​ផ្ទះ​វិញ ហើយ​លោក E បាន​បាត់​បង់​ជីវិត​នៅ​ផ្ទះ; បន្ទាប់​មក​គ្រួ​សារ​យក​សព​ទៅ​បូជា​នៅ​ឈាន​បដ្ឋាន៕

      យោង៖ TTXVN - ប្រែសម្រួល៖ វិមាន

ចែករំលែកអត្ថបទ