06/05/2025 - 07:52

រីក​សាយ​ភាយ​នៃ​បញ្ញា​ញាណ​ព្រះ​ពុទ្ធ​សាសនា ដើម្បី​សន្តិ​ភាព​ពិ​ភព​លោក​និង​អភិវឌ្ឍន៍​ចីរ​ភាព 

ពិធី​បុណ្យ​វិសាខ​បូជា​សហ​ប្រ​ជា​ជាតិ ឆ្នាំ ២០២៥ តាម​ការ​គ្រោង​ទុក​នឹង​ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី ៦ ដល់​ថ្ងៃ​ទី  ៨  ខែ​ឧស​ភា  ឆ្នាំ ២០២៥  នៅ​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​វៀត​ណាម ក្រុង​ហូជី​មិញ។

ព្រះ​ឧបជ្ឈាយ៍ យ័ញ​លុង​(ខាង​ឆ្វេង) សមា​ជិក​លេខា​ធិការ​ក្រុម​ប្រឹក្សា​ភិបាល - អនុ​ប្រ​ធាន​គណៈ​ផ្សព្វ​ផ្សាយ​សាសនា​មជ្ឈិម​នៃ​សមា​គម​ព្រះ​ពុទ្ធ​សាសនា​វៀត​ណាម ទទួល​បន្ទុក​អនុ​គណៈ​កម្ម​ការ​ផ្សព្វ​ផ្សាយ​ពុទ្ធ​សាសនា​ខ្មែរ។

សំ​ដៅ​ឈាន​ដល់​បុណ្យ​វិសាខ​បូជា រួម​ជា​មួយ​សហ​គមន៍​ពុទ្ធ​សាស​និក​និយាយ​រួម ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក បន្ត​ពង្រីក​ស្មារតី​សាមគ្គី ធ្វើ​ឱ្យ​រីក​សាយ​ភាយ​បញ្ញា​ញាណ​ព្រះ​ពុទ្ធ​សាសនា ដើម្បី​សន្តិ​ភាព​ពិភព​លោក និង​អភិវឌ្ឍន៍​ចីរ​ភាព។

ព្រះ​ឧបជ្ឈាយ៍ យ័ញ​លុង សមា​ជិក​លេខា​ធិការ​ក្រុម​ប្រឹក្សា​ភិបាល - អនុ​ប្រ​ធាន​គណៈ​ផ្សព្វ​ផ្សាយ​សាសនា​មជ្ឈិម​នៃ​សមា​គម​ព្រះ​ពុទ្ធ​សាស​នា​វៀត​ណាម ទទួល​បន្ទុក​អនុ​គណៈ​កម្ម​ការ​ផ្សព្វ​ផ្សាយ​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ មាន​ថេរ​ដី​កា៖

- ទទួល​បាន​ការ​យល់​ព្រម​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល និង​គណៈ​កម្មា​ធិការ​អង្គ​ការ​អន្តរ​ជាតិ​ចាត់​តាំង​បុណ្យ​វិសាខ​បូជា​សហ​ប្រជា​ជាតិ (ICDV) សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​ទទួល​បន្ទុក​រៀប​ចំ​បុណ្យ​វិសាខ​បូជា​សហ​ប្រ​ជា​ជាតិ ឆ្នាំ ២០២៥ ក្រោម​ប្រ​ធាន​បទ៖ “សាមគ្គី​ភាព​និង​ផ្ដល់​មេត្តា​ធម៌ ដើម្បី​អប​ស្ទប​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​មនុស្ស៖ បញ្ញា​ញាណ​ពុទ្ធ​សាសនា​ដើម្បី​សន្តិ​ភាព​ពិភព​លោក​និង​អភិវឌ្ឍន៍​ចីរ​ភាព” ចាប់​ពី​ថ្ងៃ​ទី ៦ ដល់​ថ្ងៃ​ទី ៨ ខែ​ឧស​ភា ឆ្នាំ ២០២៥ នៅ​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​វៀត​ណាម​ក្រុង​ហូជី​មិញ។ នេះ​ជា​លើក ទី ៤ ដែល​បុណ្យ​វិសាខ​បូ​ជា​សហ​ប្រជា​ជាតិ បាន​រៀប​ចំ​នៅ​ប្រ​ទេស​វៀត​ណាម មាន​អត្ថ​ន័យ​ដ៏​ជ្រាល​ជ្រៅ​និង​ជា​ពិធី​បុណ្យ​ដ៏​ឧត្តុង្គ​ឧត្តម។ បុណ្យ​វិសាខ​បូជា​ឆ្នាំ​នេះ បាន​ប្រ​ព្រឹត្ត​ឡើង​ក្នុង​បរិ​យា​កាស សប្បាយ​រីក​រាយ ស្រប​ក្នុង​ឱកាស​ខួប​អនុស្សាវ​រីយ៍​ទិវា​បុណ្យ​ធំៗ​របស់​ប្រ​ទេស​ជាតិ៖ អនុស្សាវ​រីយ៍ ៥០ ទិវា​រំដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ទឹក​ដី (៣០/៤/១៩៧៥ - ៣០/​៤/​២០២៥); អនុស្សាវ​រីយ៍ ៨០ ឆ្នាំ បដិវត្តន៍​ខែ​សី​ហា និង​បុណ្យ​ជាតិ (០២/៩/​១៩៤៥ - ០២/៩​/២០២៥)។

* ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ តើ​បុណ្យ​វិសាខ​បូជា​បាន​រៀប​ចំ​ឡើង​ដោយ​មាន​ពិធី​កិច្ច និង​សារ​ផ្តាំ​ផ្ញើ​អ្វី​ខ្លះ​ពី​ពិធី​កិច្ច​នោះ សូម​ពិត​ព្រះ​ឧបជ្ឈាយ៍?

- ឆ្លង​កាត់​ជា​ច្រើន​ជំ​នាន់​មក ព្រះ​ពុទ្ធ​សាស​នា​ថេរ​វាទ​ខ្មែរ បាន​ក្លាយ​ជា​ផ្នែក​មួយ​មិន​អាច​ខ្វះ​បាន​ក្នុង​ជីវ​ភាព ស្មារតី ជំ​នឿ​ផ្លូវ​ចិត្ត​របស់​ជន​រួម​ជាតិ​ខ្មែរ បាន​ផ្សារ​ភ្ជាប់​ស្អិត​ល្មួត​ជា​មួយ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ណាម​បូ ជា​មួយ​នឹង​ទស្សនៈ​អំពី​ជីវ​ទស្សនៈ លោក​ទស្សនៈ បាន​ក្លាយ​ជា​ប្រ​ភព​ឧត្តម​គតិ ជះ​ឥទ្ធិ​ពល​ដល់​ការ​កកើត​ជា​លក្ខណៈ​វប្ប​ធម៌​ពិ​សេស​ដោយ​ឡែក​របស់​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ​នៅ​ណាម​បូ។

បុណ្យ​វិសាខ​បូជា ជា​អនុស្សាវ​រីយ៍​នៃ​ព្រឹត្តិ​ការណ៍​សំ​ខាន់ៗ​ចំ​នួន ៣ គឺ​រំលឹក​ថ្ងៃ​ដែល​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ប្រ​សូតិ ត្រាស់​ដឹង និង​បរិនិព្វាន ដែល​ជា​ថ្ងៃ​បុណ្យ​ធំ​បំ​ផុត​ក្នុង​ឆ្នាំ​របស់​ព្រះ​ពុទ្ធ​សាសនា។ នៅ​ថ្ងៃ​នេះ ពុទ្ធ​បរិ​ស័ទ​តែង​មក​វត្ត​ប្រ​គេន​សង្ឃ​ភត្ត ស្តាប់​ធម្ម​ទេស​នា សមា​ទាន​សីល និង​មាន​សកម្ម​ភាព​ដូច​ជា សូត្រ​មន្ត សមា​ធិ​មួយ​យប់ ឬ​រៀប​ចំ​ពិ​ធី​ស្រង់​សុគន្ធ​វារី​ព្រះ​ពុទ្ធ​បដិ​មា និង​រៀប​ចំ​ក្បួន​ដង្ហែ​ព្រះ​ពុទ្ធ​បដិមា​ដោយ​រថ​យន្ត​ផ្កា។

ពិធី​បុណ្យ​បាន​ប្រា​រព្ធ​នៅ​តាម​វត្ត​ខ្មែរ បាន​ប្រ​ព្រឹត្ត​ឡើង​ត្រឹម​ត្រូវ​តាម​ពិធី​កិច្ច​ព្រះ​ពុទ្ធ​សាសនា និង​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ បង្ហាញ​ពី​អត្ថ​ន័យ​ដ៏​ល្អ​និង​តម្លៃ​ថ្ងៃ​វិសាខ​បូជា សាមគ្គី​ស្រុះ​ស្រួល អប់រំ​សម្អាត​ចិត្ត គោ​រព​ប្រតិ​បត្តិ​តាម​មាគ៌ា​ព្រះ​ពុទ្ធ​សាសនា បម្រើ​សត្វ​លោក​និង​បូជា​ព្រះ​ពុទ្ធ​ដោយ​ជ្រះ​ថ្លា។ល។ បុណ្យ​វិសាខ​បូជា បាន​រៀប​ចំ​នៅ​តាម​វត្ត​ខ្មែរ គឺ​ជា​សារ​ផ្តែ​ផ្ដាំ​ពី​មេត្តា​ចិត្ត បញ្ញា​របស់​ព្រះ​ពុទ្ធ​សាសនា​ដល់​មនុស្ស​គ្រប់​រូប។ ឆ្លង​តាម​រយៈ​នោះ រួម​ចំ​ណែក​អភិរក្ស​លើក​តម្កើង​បេតិក​ភណ្ឌ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ប្រ​ជា​ជាតិ​វៀត​ណាម។ ទន្ទឹម​នឹង​នោះ ធ្វើ​ឱ្យ​សាយ​ភាយ​តម្លៃ​វប្ប​ធម៌ ជំ​នឿ​ផ្លូវ​ចិត្ត​របស់​វត្ត​ខ្មែរ​នៅ​ណាម​បូ ក៏​ដូច​ជា​វត្ត​ខ្មែរ​នៅ​កណ្តាល​ក្រុង​ហា​ណូយ រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​ដល់​ភ្ញៀវ​ទេស​ចរ​ជាតិ និង​អន្តរ​ជាតិ​អំពី​វប្ប​ធម៌​សាសនា ស្មារតី​សាមគ្គី​របស់​សហ​គមន៍​ប្រ​ជា​ជាតិ​វៀត​ណាម​ទាំង​៥៤​ជន​ជាតិ​ផង​ដែរ៕

*សូម​ថ្លែង​អំ​ណរ​គុណ ព្រះ​ឧបជ្ឈាយ៍!

   យោង៖ baodantoc.vn -វិមាន

ចែករំលែកអត្ថបទ