06/05/2025 - 07:52

សេ​វា​កម្ម​សុខា​ភិបាល​សុ​វត្ថិ​ភាព គុណ​ភាព​បម្រើ​ប្រ​ជា​ជន 

មន្ទីរ​ពេទ្យ​ទាំង​ឡាយ​នៅ​ខេត្ត​សុក​ត្រាំង បាន​ផ្គត់​ផ្គង់​សេវា​កម្ម​សុខា​ភិបាល​ប្រ​កប​ដោយ​សុ​វត្ថិ​ភាព គុណ​ភាព ហេតុ​នោះ​អ្នក​ជំងឺ​ពេញ​ចិត្ត​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ថែ​ទាំ​សុខ​ភាព​របស់​ប្រ​ជា​ជន។

វេជ្ជ​បណ្ឌិត​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​សុក​ត្រាំង សួរ​សុខ​ទុក្ខ​និង​ពិនិត្យ​ជំងឺ​ជូន​អ្នក​ជំងឺ។

តាម​ប្រ​សាសន៍​វេជ្ជ​បណ្ឌិត​ឯក​ទេស II ឌាំង​មិញ​ហៀង នា​យក​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​សុក​ត្រាំង មន្ទីរ​ពេទ្យ​បាន​ធ្វើ​ការ​ពិនិត្យ​និង​ព្យា​បាល​ជំងឺ​តាម​រយៈ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​នៅ​ថ្ងៃ​សៅរ៍ ថ្ងៃ​អា​ទិត្យ ថ្ងៃ​ឈប់​សម្រាក​បុណ្យ ដោយ​មិន​ដេក​ពេទ្យ និង​ពិនិត្យ​សុខ​ភាព​នៅ​មន្ទីរ​ពេទ្យ​ដោយ​ឯក​ទេស​ព្យា​បាល​ប៉ា​រ៉ា​គ្លី​នីក អនុវត្ត​ពិនិត្យ​សុខ​ភាព ពិនិត្យ​ឯក​ទេស ផ្នែក​ជំងឺ​ក្នុង​និង​ពិនិត្យ​ឯក​ទេស​ផ្នែក​ជំងឺ​ក្រៅ។ ទន្ទឹម​នឹង​នោះ ផ្សព្វ​ផ្សាយ​សេវា​កម្ម​បច្ចេក​ទេស​ថ្មីៗ​ជា​ច្រើន ដូច​ជា៖ ដាក់​បំ​ពង់​បង្ហូរ​ទឹក​ប្រ​មាត់ ដាក់​ស្តែន (stent) បំ​ពង់​ប្រ​មាត់​តាម​ស្បែក​ក្រោម​ការ​ឆ្លុះ​អេកូ C-ARM; វះ​កាត់​មហា​រីក​ក្រ​ពះ និង​កៀរ​ក្រ​ពេញ​ជា​ប្រ​ព័ន្ធ។ល។ ក្រៅ​ពី​នោះ មន្ទីរ​ពេទ្យ​នៅ​ទាំង​បង្កើត​បន្ទប់​ពិនិត្យ​ឯក​ទេស​អា​ហា​រូបត្ថម្ភ ដើម្បី​ផ្តល់​សេវា​កម្ម​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​តាម​រយៈ​ការ​ពិនិត្យ និង​ពិគ្រោះ​អា​ហា​រូប​ត្ថម្ភ​ទៀង​ផង។

វេជ្ជ​បណ្ឌិត​ពិគ្រោះ​ពី​របៀប​ថែ​ទាំ​សុខ​ភាព អា​ហា​រូបត្ថម្ភ​ជូន​ស្ត្រី​មាន​ផ្ទៃ​ពោះ។

តាម​ប្រ​សាសន៍​វេជ្ជ​បណ្ឌិត​ឯក​ទេស II ជុង​តឹង​ឌិញ នា​យក​មន្ទីរ​ពេទ្យ​សម្ភព​និង​កុមារ​ខេត្ត​សុក​ត្រាំង ជា​មួយ​នឹង​ទិស​ស្លោក ប្រ​កាន់​យក​អ្នក​ជំងឺ​ជា​ស្នូល មន្ទីរ​ពេទ្យ​បាន​ផ្សព្វ​ផ្សាយ​នូវ​វិធី​សាស្រ្ត​និង​បច្ចេក​ទេស​ថ្មីៗ​ជា​ច្រើន​ក្នុង​ការ​ព្យា​បាល​ជំងឺ​ដូច​ជា៖ បច្ចេក​ទេស​ចាក់​បញ្ចូល​មេ​ជីវិត​ឈ្មោល​ទៅ​ក្នុង​ស្បូន វះ​កាត់​ដោយ​វិធី​ចោះ​ថត​អឹម​រ៉ាយ (MRI); ស្ទង់​ជំងឺ​ពុក​ឆ្អឹង; ឆ្លុះ​អេ​កូ​ពិនិត្យ​រក​ជំងឺ​សរ​សៃ​ឈាម​បេះ​ដូង​គភ៌​ក្នុង​ផ្ទៃ ទា​រក និង​កុមារ; បន្ទប់​ពិនិត្យ​ឯក​ទេស​រោគ​ក្នុង​សរ​សៃ​ប្រ​សាទ និង​រោគ​កុមារ​ទូ​ទៅ បន្ទប់​ពិនិត្យ​ស្តារ​នីតិ​សម្ប​ទា។ល។ ទន្ទឹម​នឹង​នោះ មន្ទីរ​ពេទ្យ​អនុវត្ត​បញ្ញា​សិប្ប​និម្មិត (AI) ដើម្បី​វិភាគ​ទិន្ន​ន័យ​ធំៗ ជំ​នួយ​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យា​បាល​ឯក​ជនូប​នីយ​កម្ម និង​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ដើម្បី​តាម​ដាន​សន្ទស្សន៍​សុខ​ភាព​អ្នក​ជំងឺ​ជា​បន្ត​បន្ទាប់​ទៀត​ផង ពិ​សេស មាន​ប្រ​យោជន៍​សម្រាប់​អ្នក​ដែល​ឈឺ​រុាំរ៉ៃ និង​តាម​ដាន​ក្រោយ​ពីព្យា​បាល។ វេជ្ជ​បណ្ឌិត ជុង​តឹង​ឌិញ ឱ្យ​ដឹង៖ “ដោយ​សារ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ឥត​ឈប់​ឈរ​ក្នុង​ការ​លើក​កម្ពស់​គុណ​ភាព​សេវា​កម្ម​សុខា​ភិបាល និង​អភិវឌ្ឍ​បច្ចេក​ទេស​ថ្មីៗ​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​និង​ព្យា​បាល​ជំងឺ មន្ទីរ​ពេទ្យ​បាន​និង​កំ​ពុង​ក្លាយ​ជា​អា​សយ​ដ្ឋាន​គួរ​ជា​ទី​ទុក​ចិត្ត​សម្រាប់​ប្រ​ជា​ជន។ ជំ​ហាន​វិវឌ្ឍន៍​នេះ មិន​ត្រឹម​តែ​នាំ​មក​នូវ​ផល​ប្រ​យោជន៍​ជាក់​ស្តែង​ជូន​អ្នក​ជំងឺ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​លើក​កម្ពស់​កិត្យា​នុភាព និង​គោល​ជំ​ហរ​របស់​មន្ទីរ​ពេទ្យ​ទៀត​ផង”។

មន្ទីរ​ពេទ្យ​ទាំង​ឡាយ​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​សុក​ត្រាំង បាន​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ពិនិត្យ និង​ព្យា​បាល​ជំងឺ​កាន់​តែ​ខ្ពស់​ជូន​ប្រ​ជា​ជន រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​បុព្វ​ហេតុ​ថែ​ទាំ​និង​ការ​ពារ​សុខ​ភាព​ប្រ​ជា​ជន៕

   លី​ធាន-វិមាន

ចែករំលែកអត្ថបទ