ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/04/2025 - 08:27

ជំ​រុញ​ល្បឿន​ដំ​ណើរ​ការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ 

គណៈ​ចង្អុល​ការ​មជ្ឈិម​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ ដំ​ណាក់​កាល ២០២១-២០២៥ បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ តាម​ប្រ​ព័ន្ធ​អន​ឡាញ​ទូទាំង​ប្រ​ទេស អំ​ពី​ស្ថាន​ភាព​នៃ​ការ​អនុវត្ត​និង​ត្រៀម​បម្រុង​ការ​ងារ​បូក​សរុប​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ ដំ​ណាក់​កាល ២០២១​-២០២៥ ។

ឧប​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ត្រឹង​ហុង​ហា ​ថ្លែង​ការណ៍​ក្នុង​កិច្ច​ប្រ​ជុំ។

វាយ​តម្លៃ​អំពី​លទ្ធ​ផល​នៃ​ការ​អនុវត្ត​ទិស​ដៅ ភារ​កិច្ច តំ​ណាង​ក្រ​សួង​ហិរញ្ញ​វត្ថុ ឱ្យ​ដឹង សម្រាប់​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ បាន​អនុវត្ត​សម្រេច​ទិស​ដៅ​ចំ​នួន ៦/៩ ក្រុម​ដែល​បាន​រដ្ឋ​សភា​ប្រ​គល់​ឱ្យ​នៅ​ក្នុង​អនុ​ក្រឹត្យ​លេខ ១២០​/២០២០​/QH១៤។

ចំ​ពោះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព ដំ​ណាច់​ឆ្នាំ ២០២៤ អត្រា​គ្រួ​សារ​ក្រី​ក្រ តាម​បទដ្ឋាន​ក្រ​ពហុ​វិមាត្រ​គឺ ១,៩៣% អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​តាម​ស្រុក​ក្រី​ក្រ​គឺ ២៤,៨៦% អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​ជាតិ​ភាគ​តិច​នៅ ១២,៥៥% (កាត់​បន្ថយ ៣,៩៥%) សម្រេច​ភាគ​កម្រិត​ដែល​រដ្ឋ​សភា​និង​រដ្ឋា​ភិបាល​បាន​ប្រ​គល់។

ក្នុង​កិច្ច​ប្រ​ជុំ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ពិភាក្សា វែក​ញែក​ធ្វើ​ឱ្យ​ប្រា​កដ​បន្ថែម​នូវ​បញ្ហា​លំ​បាក ភាព​ខ្វះ​ចន្លោះក្នុង​ដំ​ណាក់​កាល​នៃ​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ; ទន្ទឹម​នឹង​នោះ លើក​ឡើង​នូវ​សំ​ណើ​ដោះ​ស្រាយ​ជា​ច្រើន សំ​ដៅ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ក្នុង​ពេល​ខាង​មុខ។

មាន​ប្រ​សាសន៍​ក្នុង​កិច្ច​ប្រ​ជុំ ឧប​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល ត្រឹង​ហុង​ហា សង្កត់​ធ្ងន់​អំ​ពី​ទិស​ដៅ អត្ថ​ន័យ​នៃ​ការ​អនុវត្ត​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ។ ទន្ទឹម​នឹង​នោះ​ក៏​លើក​ឡើង​យ៉ាង​ច្បាស់ ឆ្នាំ ២០២៥ ជា​ឆ្នាំ​ចុង​ក្រោយ​នៃ​ការ​អនុវត្ត​ផែន​ការ​ដំ​ណាក់​កាល ២០២១- ២០២៥ អា​ស្រ័យ​ហេតុ​នោះ គ្រប់​ថ្នាក់ គ្រប់​ផ្នែក គប្បី​ផ្ដុំ​កម្លាំង​ពិនិត្យ​មើល​នូវ​ភាគ​កម្រិត ភារ​កិច្ច​ទាំង ៥ ឆ្នាំ ដើម្បី​ផ្ដុំ​កម្លាំង​ចង្អុល​ការ ដឹក​នាំ ផ្សព្វ​ផ្សាយ​អនុវត្ត​ព្រមៗ​គ្នា​នូវ​ដំ​ណោះ​ស្រាយ សំ​ដៅ​បន្ត​រក្សា លើក​កម្ពស់​គុណ​ភាព​ភាគ​កម្រិត​ដែល​អនុវត្ត​សម្រេច​ប្រឹង​ប្រែង​ធ្វើ​ឱ្យ​សម្រេច​នូវ​ភាគ​កម្រិត​ដែល​មិន​ទាន់​សម្រេច ខិត​ខំ​អនុវត្ត​សម្រេច​ទិស​ដៅ​ដែល​រដ្ឋ​សភា​បាន​ប្រ​គល់។

ឧប​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល ត្រឹង​ហុង​ហា សង្កត់​ធ្ងន់​នូវ​ដំ​ណោះ​ស្រាយ​មួយ​ចំ​នួន និង​ប្រ​គល់​ភារ​កិច្ច​ជាក់​ស្ដែង​ដល់​ក្រ​សួង ផ្នែក ភូមិ​ភាគ​នីមួយៗ អំ​ពី​ការ​ដោះ​ស្រាយ​ដាច់​ស្រ​ឡះ​នូវ​បញ្ហា​ជាប់​វាក់​វិន​ដល់​បែប​បទ​នៃ​ការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ។ គ្រប់​ក្រ​សួង ផ្នែក គប្បី​យក​ចិត្ត​ទុក​ដាក់​ក្រើន​រំលឹក ត្រួត​ពិនិត្យ ណែ​នាំ​បាន​ទាន់​ពេល ដោះ​ស្រាយ​បញ្ហា​ជាប់​ជំ​ពាក់ ពិសេស​គឺ​ក្នុង​បរិបទ​នៃ​ការ​រួម​បញ្ចូល ឯក​ភាព​រៀប​ចំ​ក្បាល​ម៉ា​ស៊ីន​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់ ធា​នា​ដំ​ណើរ​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ប្រ​ព្រឹត្ត​ជា​បន្ត​បន្ទាប់។ ទន្ទឹម​នឹង​នោះ សំ​ណូម​ពរ​ដល់​គ្រប់​ក្រ​សួង ផ្នែក​និង​ភូមិ​ភាគ​ទាំង​អស់ បន្ត​ផ្ដុំ​កម្លាំង​ការ​ងារ​ចង្អុល​ការ​ដឹក​នាំ ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​ដំ​ណោះ​ស្រាយ​ជំ​រុញ​ល្បឿន​ដំ​ណើរ​ការ​អនុវត្ត​នូវ​កម្ម​វិធី ដោយ​ធា​នា​អនុវត្ត​សម្រេច​ទិស​ដៅ​នៃ​កម្ម​វិធី​នី​មួយៗ ដែល​រដ្ឋា​ភិបាល​ប្រ​គល់​ឱ្យ; រៀប​ចំ​វាយ​តម្លៃ បូក​សរុប​ការ​អនុ​វត្ត​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ ដំ​ណាក់​កាល ២០២១​-២០២៥ សំ​ណើ​ដោះ​ស្រាយ​សម្រាប់​ដំ​ណាក់​កាល ២០២៦​- ២០៣០ សម​ស្រប​ជា​មួយ​នឹង​ស្ថាន​ភាព​ថ្មី៕

ប្រ​ភព៖ ​Bao The gioi moi - ពេជ្រ​សឿន

ចែករំលែកអត្ថបទ