19/04/2025 - 09:59

ជក់​ចិត្ត​នឹង​សិល្បៈ​ប្រ​ពៃ​ណី 

សិល្ប​ករ​ឆ្នើម យ័ញ​តៀង នៅ​ឃុំ​ឌិញ​ហ្វា ស្រុក​ហ្គ​ក្វាវ ខេត្ត​គៀង​យ៉ាង បាន​បង្កើត “ក្រុម​សិល្បៈ​មហា​ជន​ខ្មែរ”។ ក្រុម​តែង​ចូល​រួម​សម្តែង​ក្នុង​ព្រឹត្តិ​ការណ៍​ផ្សេងៗ ពិ​ធី​បុណ្យ​ទាន​និង​បុណ្យ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្មែរ រួម​ចំ​ណែក​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ។

សិល្ប​ករ​ឆ្នើម យ័ញ​តៀង ធ្វើ​ក្បាំងមុខ​ពី​ក្រ​ដាស​កាត​តុង។

សិល្ប​ករ​ឆ្នើម យ័ញ​តៀង កើត​នៅ​ឆ្នាំ ១៩៦៣ ក្នុង​គ្រួ​សារ​មួយ​ដែល​មាន​ប្រ​ពៃ​ណី​ស្រ​ឡាញ់​សិល្បៈ​ខ្មែរ។ នៅ​ពេល​សិល្ប​ករ​ឆ្នើម យ័ញ​តៀង មាន​អា​យុ​១០​ឆ្នាំ ឪ​ពុក​ម្តាយ​ឱ្យ​ទៅ​វត្ត​បួស​រៀន​នៅ​ឯ​ជឿង​ធៀង។ លុះ​អា​យុ ១២​ឆ្នាំ គាត់​បាន​ត្រ​ឡប់​មក​សិក្សា​នៅ​វត្ត​សិរី​ឧត្តម​វង្សា​អំ​ពាច​វែង​ថ្មី។ នៅ​ទី​នេះ គាត់​ក៏​បាន​លោក​យ័ញ​បេន ស្រុក​កំ​ណើត​នៅ​ខេត្ត​ត្រា​វិញ បង្រៀន​ពី​ឧប​ករណ៍​ភ្លេង​ខ្មែរ របៀប​សម្តែង​របាំ ដូច៖ របាំ​អប្ស​រា គោះ​ត្រ​ឡោក និង​របាំ​ឆៃ​យុាំ។

ឆ្នាំ​១៩៧៣ ពូ​តៀង លា​ចាក​សិក្ខា​បទ ហើយ​ចូល​រួម​ជា​មួយ​ក្រុម​យូរ​កេរ​ឃុំ​ឌិញ​អាង ដែល​ដឹក​នាំ​ដោយ​លោក​យ័ញ​តូង។ នៅ​ទី​នោះ គាត់​បាន​បង​ស្រី​ទឺ​បឹង កូន​ស្រី​របស់​លោក​យ័ញ​តូង បង្រៀន​បន្ថែម​ពីរ​បាំ​យក្ស របាំ​ប្រ​ពៃ​ណី​និង​ល្ខោន​យូរ​កេរ។ តាំង​ពី​នោះ ពូ​យ័ញ​តៀង បាន​សិក្សា​ស៊ី ជម្រៅ​ពី​អត្ត​សញ្ញាណ​វប្ប​ធម៌​របស់​ជន​ជាតិ ក៏​ដូច​ជា​បំ​ពេញ​ចំ​ណង់​ចំ​ណូល​ចិត្ត​របស់​ខ្លួន​ចំ​ពោះ​សិល្បៈ​ខ្មែរ។ ពេល​បាន​ទៅ​សម្តែង​នៅ​តាម​ភូមិ​ស្រុក និង​វត្ត​នា​នា​ក្នុង​ស្រុក​ហ្គ​ក្វាវ និង​យ៉ុង​រៀង ក៏​ដូច​ជា​ឱកាស​បុណ្យ​ទាន​ផ្សេងៗ គឺ​គាត់​សប្បាយ​ចិត្ត​ណាស់។ ដោយ​ឃើញ​ពី​តម្រូវ​ការ​របស់​ជន​រួម​ជាតិ​កាន់​តែ​ខ្លាំង​ឡើងៗ នៅ​ឆ្នាំ​១៩៨១ ពូ​តៀង សម្រេច​ចិត្ត​បង្កើត “ក្រុម​សិល្បៈ​មហា​ជន​ខ្មែរ”។

 “ក្រុម​សិល្បៈ​មហា​ជន​ខ្មែរ” របស់​សិល្ប​ករ​ឆ្នើម យ័ញ​តៀង​ចូល​រួម​សម្ដែង​ក្នុង​មហោ​ស្រព​សិល្បៈ។​

ក្រុម​សិល្បៈ​នេះ​បាន​មា​មីង​ចូល​ទស្សនា​និង​គាំ​ទ្រ​លើក​ទឹក​ចិត្ត​ខ្លាំង​ណាស់។ ពិ​សេស ដោយ​សារ​មាន​ទេព​កោ​សល្យ​និង​បទ​ពិ​សោធន៍ កាល​ពី​សម្តែង​នៅ​ក្រុម​សិល្បៈ​របស់​បង​ស្រី​ទឺ​បឹង ជា​ច្រើន​ឆ្នាំ ពូ​តៀង បាន​ចាប់​ផ្តើម​និពន្ធ​ចង​ក្រង ឈុត​ឆាក ក្បាច់​របាំ បង្រៀន​របាំ​ប្រ​ជា​ប្រិយ​និង​ឧប​ករណ៍​ភ្លេង​ប្រ​ពៃ​ណី​ជា​ដើម។

សិល្ប​ករ​ឆ្នើម យ័ញ​តៀង នៅ​ទាំង​ច្នៃ​បង្កើត​ឧប​ករណ៍​ជា​ច្រើន​សម្រាប់​កូន​ចៅ​ជំ​នាន់​ក្រោយ ស្នង​បន្ត​និង​ពង្រីក ដូច៖ ចា​ប៉ី​ដង​វែង ទ្រ​អ៊ូ ទ្រ​សោ ខ្លុយ ស្គរ ក្បាល​ស្វា ក្បាល​យក្ស ភ្លេង​ពិណ​ពាទ្យ។ល។ ដើម្បី​បម្រើ​ការ​សម្តែង​និង​រក្សា​បាន​គង់​វង្ស​រហូត​មក​ដល់​សព្វ​ថ្ងៃ។

ពូ​យ័ញ​តៀង ចែក​រំលែក៖ “រយៈ​ពេល​ចូល​ប្រ​ឡូក​នឹង​សិល្បៈ ខ្ញុំ​ទទួល​បាន​រង្វាន់​ដ៏​មាន​តម្លៃ​ជា​ច្រើន ដូច៖ បាន​រដ្ឋ​ជូន​ងារ​ជា​សិល្ប​ករ​ឆ្នើម និង​រង្វាន់​ផ្សេងៗ​ក្នុង​មហោ​ស្រព​សិល្បៈ ពិ​ធី​ប្រ​ឡង​សិល្បៈ​ថ្នាក់​ខេត្ត​និង​ទូ​ទាំង​ប្រ​ទេស។ ប៉ុន្តែ រង្វាន់​ដែល​ខ្ញុំ​ពេញ​ចិត្ត​បំ​ផុត​គឺ​ការ​បណ្តុះ​បណ្តាល បាន​សមា​ជិក​ជា​ច្រើន ជួយ​ឱ្យ​ក្មួយៗ​យល់​ដឹង​ពី​តម្លៃ​សិល្បៈ ក៏​ដូច​ជា​ការ​ស្រ​ឡាញ់​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ខ្លួន ដើម្បី​ថែ​រក្សា​និង​អភិ​រក្ស​ជា​បន្ត។ ព្រះ​តេជ​គុណ​យ័ញ​ហាញ់ ព្រះ​ចៅ​អធិ​ការ​វត្ត​នគរ​ជុំ​បឹង​មូល មាន​ថេរ​ដី​កា៖ “សិល្ប​ករ​ឆ្នើម​យ័ញ​តៀង ជា​ជន​ជាតិ​ខ្មែរ​ដែល​ស្រ​ឡាញ់​សិល្បៈ​តាំង​ពី​ក្មេង។ គាត់​ជា​គំរូ​ឆ្នើម​ក្នុង​ការ​ថែ​រក្សា​វប្ប​ធម៌ សិល្បៈ​ខ្មែរ​នៅ​ភូមិ​ភាគ”។

តាម​ប្រ​សាសន៍​លោក​ស្រី ង្វៀង​ធី​កេវ​ហ្វាញ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឌិញ​អាង គ្រួ​សារ​សិល្ប​ករ​ឆ្នើម យ័ញ​តៀង គឺ​ជា​គ្រួ​សារ​ខ្មែរ​គំរូ​មួយ​នៅ​ភូមិ​ភាគ។ គ្រួ​សារ​គាត់​តែង​សកម្ម​ចូល​រួម​និង​មាន​ការ​រួម​ចំ​ណែក​ក្នុង​ការ​អភិរក្ស និង​លើក​តម្កើង​អត្ត​សញ្ញាណ​វប្ប​ធម៌​សិល្បៈ​របស់​ជន​រួម​ជាតិ​ខ្មែរ។ ថ្មីៗ​នេះ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ហ្គ​ក្វាវ ក៏​បាន​ឧបត្ថម្ភ​ភ្លេង​ពិណ​ពាទ្យ​ជូន​គាត់​មួយ​វង់ តម្លៃ​ជាង​២០០​លាន​ដុង ដើម្បី​ឱ្យ​គាត់​បន្ត​បង្រៀន​ដល់​កូន​ចៅ​ខ្មែរ៕

ទ្រុង​ធឿង-មេង​លី

ចែករំលែកអត្ថបទ