នៅហាណូយ លោកឌោឌឹកយី្វ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងបរិស្ថាន ទើបដឹកនាំកិច្ចប្រជុំ តាមប្រព័ន្ធអនឡាញ ជាមួយតំណាងថ្នាក់ដឹកនាំក្រសួង គណៈ ផ្នែក ភូមិភាគនានា សម្ព័ន្ធសមាគមនិងសហគ្រាសនាំចេញអង្ករ ស្តីពីស្ថានភាពផលិតនិងប្រើប្រាស់ស្រូវអង្ករនៅតំបន់វាលរាបទន្លេគឺវឡុង។

លោកង្វៀងង៉ុកហែ អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ចូលរួមថ្លែងយោបល់
នៅទីតាំងតភ្ជាប់ប្រព័ន្ធអនឡាញក្រុងកឹងធើ។
រដូវស្រូវប្រាំង ឆ្នាំ ២០២៤-២០២៥ ខេត្ត ក្រុងនានាតំបន់វាលរាបទន្លេគឺវឡុង បានសាបព្រោះពូជស្រូវលើផ្ទៃដីជាង១,៥ហិកតា សម្រេច ១០១% បើធៀបនឹងផែនការ បច្ចុប្បន្ន ដំណាំស្រូវរដូវប្រាំងជាច្រើនហិកតា ឈានដល់រដូវប្រមូលផល។ យោងតាមរបាយការណ៍និងការវាយតម្លៃរបស់ក្រសួងកសិកម្មនិងបរិស្ថាននិងភូមិភាគជាច្រើននៅតំបន់វាលរាបទន្លេគឺវឡុង ទោះបីជួបប្រទះនឹងលក្ខណៈអាកាសធាតុមិនអំណោយផល សត្វល្អិតបំផ្លាញនិងជំងឺក៏ដោយ ប៉ុន្តែទិន្នផលស្រូវរដូវប្រាំងឆ្នាំ ២០២៤-២០២៥ នៅកន្លែងជាច្រើនសម្រេចទិន្នផលគ្រាន់បើ គុណភាពស្រូវអង្ករត្រូវបានលើកកម្ពស់ តម្លៃផលិតកម្មកាត់បន្ថយ អាស្រ័យអនុវត្តវិទ្យាសាស្ត្របច្ចេកទេស បង្កើនការផលិតពូជស្រូវគុណភាពខ្ពស់។ ប៉ុន្តែ តម្លៃស្រូវបានធ្លាក់ចុះយ៉ាងខ្លាំង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំកន្លង តម្លៃស្រូវជាច្រើនប្រភេទបានធ្លាក់ចុះតិចបំផុតពី ១.៣០០-១.៥០០ ដុង/គីឡូក្រាម។
នៅក្នុងកិច្ចប្រជុំ អ្នកតំណាងជាច្រើនបានលើកសំណើចំពោះមុខត្រូវបង្កើនសកម្មភាពលើកទឹកចិត្ត ជំនួយទុន ដើម្បីជំរុញមាំសកម្មភាព ប្រមូលទិញស្តុកទុក កែច្នៃនិងប្រើប្រាស់ស្រូវ ដើម្បីលំនឹងតម្លៃនិងធានាបាននូវដំណើរការផលិតស្រូវតាមភាគកម្រិតនៃផែនការប្រចាំឆ្នាំ។ សម្រាប់កាលយូរអង្វែង ត្រូវបង្កើនការចងសម្ព័ន្ធ ជិតស្និទ្ធសង្វាក់ផលិតកម្ម និងជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍ចីរភាពផ្ទៃដី ១ លានហិកតា ជំនាញផលិតស្រូវគុណភាពខ្ពស់ និងបំភាយឧស្ម័នទាប ផ្សារភ្ជាប់នឹងកំណើនបៃតងតំបន់វាលរាបទន្លេគឺវឡុង (គម្រោងផ្ទៃដី១លានហិកតា ជំនាញផលិតស្រូវគុណភាពខ្ពស់)។ ផ្តោតការយកចិត្តទុកដាក់រៀបចំផលិតកម្មឡើងវិញ រៀបចំរដូវកាល សមស្របនឹងលក្ខណៈនៃអនុតំបន់នីមួយៗ ព្រមទាំងឧបត្ថម្ភជាចាំបាច់អំពីការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនិងដើមទុនជាដើម។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម ម្ចាស់ការបន្សុាំនឹងការប្រែប្រួលអាកាសធាតុ បង្កភាពងាយស្រួលដល់អង្គភាពនិងអាជីវកម្មក្នុងការប្រមូលទិញនិងប្រើប្រាស់ស្រូវ។
ថ្លែងចង្អុលការក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រី ឌោឌឹកយី្វ សំណូមពរដល់ស្ថាប័នជំនាញចំណុះក្រសួង គ្រប់ក្រសួងផ្នែកមជ្ឈិម សម្ព័ន្ធសមាគមប្រភេទទំនិញ សហគ្រាសគ្រប់មន្ទីរកសិកម្មនិងបរិស្ថាន គណៈកម្មាធិការប្រជាជនខេត្តក្រុងនានា គប្បីផ្សព្វផ្សាយអនុវត្តដំណោះស្រាយជាក់ស្តែងផ្សេងៗ ដើម្បីជំរុញការផលិត ប្រើប្រាស់ស្រូវអង្ករ និងអភិវឌ្ឍន៍ប្រភេទទំនិញដោយចីរភាព។ ក្នុងនោះ ត្រូវយកចិត្តទុកដាក់បន្តការកែប្រែផលិតកម្ម លើកកម្ពស់គុណភាពផលិតផល ភ្ជាប់នឹងការជំរុញការអនុវត្តគម្រោងផ្ទៃដី១លានហិកតា ជំនាញផលិតស្រូវគុណភាពខ្ពស់។ កសាងនិងអភិវឌ្ឍម៉ាកយីហោ រូបភាពអំពីការផលិតស្រូវអង្ករដោយចីរភាព ជិតស្និទ្ធនឹងបរិស្ថាន ឆ្លើយតបទៅនឹងតម្រូវការទីផ្សារទម្រើសនិងសក្កានុភាពផ្សេងៗ៕
ខាញ់ត្រុង-មុនី