ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/03/2025 - 14:50

បាក​លីវ ប្រ​គល់​ផ្ទះ​៧៧៩​ខ្នង​ជូន​គ្រួ​សារ​ក្រី​ក្រ ប្រ​កៀក​បន្ទាត់​ក្រី​ក្រ​ជួប​លំ​បាក​ខាង​លំ​នៅ​ឋាន 

យោង​តាម​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ ផាម​វ៉ាន់​ថេវ ឆ្លង​តាម​រយៈ​កម្ម​វិធី “លុប​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម” ដែល​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល​បំ​ផុស​ចលនា ខេត្ត​បាន​កំ​ណត់​ច្បាស់ ​គឺ​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់​ដែល​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​គប្បី​ផ្តុំ​កម្លាំង​អនុវត្ត សំ​ដៅ​បង្កើត​ស្នា​ដៃ​អប​អរ​សា​ទរ​មហា​សន្និ​បាត​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់។ ក្នុង​នោះ ទិស​ដៅ​សំ​ខាន់​របស់​ខេត្ត គឺ​សាង​សង់ ជួស​ជុល​សម្រេច​រួច​រាល់​ផ្ទះ ២.៨៨៣ ខ្នង ជូន​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍; ផ្ទះ ១.៧៦០ ខ្នង​ជូន​គ្រួ​សារ​ក្រី​ក្រ ប្រ​កៀក​បន្ទាត់​ក្រី​ក្រ និង ១៧៦ ខ្នង​ជូន​ជន​រួម​ជាតិ​ភាគ​តិច។ តាម​ការ​គ្រោង​ទុក ប្រ​ភព​កម្លាំង​ដែល​ត្រូវ​កៀរ​គរ​គឺ ២៦៣ ពាន់​លាន​ដុង។ ចំ​ពោះ​ផែន​ការ​ឆ្នាំ​២០២៤ ខេត្ត​បាន​ផ្សព្វ​ផ្សាយ​សាង​សង់​និង​ប្រ​គល់​ផ្ទះ ៧៧៩ ខ្នង​ជូន​គ្រួ​សារ​ក្រី​ក្រ ប្រ​កៀក​បន្ទាត់​ក្រី​ក្រ សប្បាយ​រីក​រាយ​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ តាម​ការ​គ្រោង​ទុក​ដល់​ខែ​តុលា ឆ្នាំ​២០២៥ ខេត្ត​បាក​លីវ នឹង​ខិត​ខំ​សម្រេច​ទិស​ដៅ។

អតីត​ប្រ​ធាន​រដ្ឋ​ ត្រឿង​តឹង​សាង ប្រ​គល់​ផ្លាក​និមិត្ត​រូប​ថវិកា​សាង​សង់​លំ​នៅ​ឋាន​ដល់​គ្រួ​សារ​
ក្រី​ក្រ ប្រកៀកបន្ទាត់ក្រីក្រ ជួបលំបាកខាងលំនៅឋានលើភូមិសាស្ត្រខេត្តបាកលីវ។

កម្ម​វិធី “លុប​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម” ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ ប្រ​កៀក​បន្ទាត់​ក្រី​ក្រ​កំ​ពុង​លំ​បាក​ខាង​លំ​នៅ​ឋាន សាង​សង់​ឱ្យ​រឹង​មាំ ដើម្បី​ប្រ​ជា​ជន “មាន​ផ្ទះ​សម្បែង​សម​រម្យ ស្ងប់​អា​រម្មណ៍​រក​ស៊ី” ឈាន​ឡើង​ក្នុង​ជីវ​ភាព៕

លី​ធាន- លី​សៀ

ចែករំលែកអត្ថបទ