យោងតាមសមាគមជំរុញការសិក្សាខេត្តសុកត្រាំង ឆ្នាំ២០២៤ សមាគមគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានចលនាក្រុមហ៊ុនជីវកម្ម ស្ថាប័ន អង្គភាពនិងសប្បុរសជន រួមវិភាគទានទឹកប្រាក់ជាង ៤៧,៥ពាន់លានដុង និងបានជូនអាហារូបករណ៍ដល់សិស្សនិស្សិតសង្វាតរៀនសូត្រឆ្នើម ៤៩.៥២១ ចំណែក។ ក្រៅពីនេះ សមាគមជំរុញការសិក្សាខេត្តថែមទាំងចលនាសប្បុរសជន ឧបត្ថម្ភសាងសង់ផ្ទះជំរុញការសិក្សា ២៨ ខ្នង ជូនសិស្សជម្នះការលំបាកសង្វាតរៀនសូត្រឆ្នើម ដែលជួបលំបាកខាងលំនៅឋាន ក្នុងមួយខ្នងគិតជាតម្លៃ ៧០ លានដុង។
លោកលីរដ្ឋា អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង
ជូនអាហារូបករណ៍ដល់សិស្ស និស្សិត។
សមាគមជំរុញការសិក្សាខេត្ត បានជូនអាហារូបករណ៍ជំរុញការសិក្សា ជំរុញបញ្ញា “លឿងឌិញកួរ” ដល់សិស្ស និស្សិតសង្វាតរៀនសូត្រក្នុងខេត្តទៀតផង។ ឆ្លងតាមរយៈនោះ សមាគមជំរុញការសិក្សាខេត្ត បានជូនអាហារូបករណ៍ដល់សិស្ស និស្សិតសង្វាតរៀនសូត្រក្នុងខេត្ត ៣៩១ ចំណែក គិតជាតម្លៃទឹកប្រាក់សរុបជាង ១,២៣ ពាន់លានដុង។ ក្នុងនោះ អាហារូបករណ៍ ៣៣៦ ចំណែកសម្រាប់និស្សិតដែលកំពុងនៅតាមមហាវិទ្យាល័យក្នុងប្រទេស (មួយចំណែក ៣លានដុង); ៥០ចំណែកជូននិស្សិតជាប់មហាវិទ្យាល័យដែលមានពិន្ទុប្រឡងសរុប៣វិញ្ញាសាខ្ពស់បំផុតក្នុងខេត្ត (៥លានដុងក្នុងមួយចំណែក) និង៥ចំណែក ជូនក្រុមអ្នកនិពន្ធជាប់លេខមួយក្នុងការប្រឡង “គំនិតច្នៃប្រតិដ្ឋយុវជននិងកុមារ” ថ្នាក់ខេត្ត (៥លានដុងក្នុងមួយចំណែក)។ អាហារូបករណ៍អាស្រ័យដោយក្រុមហ៊ុនចំកាត់សមាជិកមួយឆ្នោតជាតិខេត្តសុកត្រាំងឧបត្ថម្ភ។ ឆ្នាំ២០២៥ ក្រុមហ៊ុនចំកាត់សមាជិកមួយឆ្នោតជាតិសុកត្រាំងបន្តឧបត្ថម្ភទឹកប្រាក់៥ ពាន់លានដុងសម្រាប់មូលនិធិជំរុញការសិក្សាខេត្តផងដែរ៕
លីធាន-លីសៀ