ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/01/2025 - 15:20

ក្រុង​កឹង​ធើ៖ ខិត​ខំ​សាង​សង់​សម្រេច​ផ្ទះ ៥៣១ ខ្នង​ក្នុង​ឱកាស​ថ្ងៃ៣០ ខែ​មេ​សា ឆ្នាំ​២០២៥ 

សម​មិត្ត ង្វៀង​វ៉ាន់​ហីវ សមា​ជិក​បម្រុង​នៃ​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេ​ខា​បក្ស​ក្រុង​កឹង​ធើ ទើប​ចង្អុល​ការ​ដល់​មន្ទីរ គណៈ​ផ្នែក និង​ភូមិ​ភាគ​ប្រ​ញាប់​កសាង​ឡើង​វិញ​ផែន​ការ​ល្បឿន​ការ​ងារ និង​ប្តេជ្ញា​ចិត្ត​អនុវត្ត​សម្រេច​កម្ម​វិធី​លុប​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន​ទ្រុឌ​ទ្រោម។

​ក្រុង​កឹង​ធើ​ ទើប​តែ​ប្រា​រព្ធ​ពិ​ធី​សាង​សង់​ផ្ទះ​មហា​សាម​គ្គី​ចំ​នួន ២០ ខ្នង​សម្រាប់​គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រី​ក្រ និង​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​នៅ​ខណ្ឌ​អូរ​ម៉ូង និង​ស្រុក​ថើយ​ឡាយ។

ក្នុង​នោះ ផ្តុំ​កម្លាំង​សាង​សាង់​ផ្ទះ ៥៣១ ខ្នង​ដែល​បាន​អនុ​ម័ត សាង​សង់​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មេ​សា ឆ្នាំ​២០២៥ ឱ្យ​សម្រច​ជា​ស្ថា​ពរ; ក្នុង​អំ​ឡុង​ពេល​នេះ​ដែរ គណៈ​ចង្អុល​ការ​ក្រុង​ក៏​បាន​បង្កើត​ក្រុម​ការ​ងារ​ជា​ច្រើន សហ​ការ​ជា​មួយ​ខណ្ឌ ស្រុក​នានា ដើម្បី​បន្ត​ត្រួត​ពិ​និត្យ និង​ជួយ​ដោះ​ស្រាយ​ការ​លំ​បាក ដើម្បី​មិន​ឱ្យ​ខក​ខាន​មុខ​សញ្ញា​ណា​មួយ​ឡើយ។

សម​មិត្ត ង្វៀង​វ៉ាន់​ហីវ បាន​ស្នើ​ឱ្យ​អង្គ​ភាព និង​ភូមិ​ភាគ​ធ្វើ​បច្ចុប្បន្ន​ភាព​ទិន្ន​ន័យ​ជា​ប្រ​ចាំ​លើ​ផ្នែក​ទន់; អនុវត្ត​ល្អ​មុខ​ងារ និង​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ​ទន្ទឹម​នឹង​នោះ រិះ​គន់​យ៉ាង​តឹង​រ៉ឹង​ចំ​ពោះ​អង្គ​ភាព និង​បុគ្គល​ដែល​អនុវត្ត​មិន​បាន​ហ្មត់​ចត់; រណ​សិរ្ស អង្គ​ការ​មហា​ជន​នា​នា សកម្ម​ចលនា​បណ្តា​ប្រ​ភព​កម្លាំង​ជំ​នួយ​ថវិកា និង​ថ្ងៃ​ពល​កម្ម; បែង​ចែក​ភាគ​កម្រិត​សម្រាប់​សង្កាត់ ឃុំ និង​ទី​ប្រ​ជុំ​ជន ដោយ​តួ​លេខ​ជាក់​ស្តែង; គប្បី​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​នៅ​កន្លែង​ដែល​មាន​របៀប​ធ្វើ​ល្អៗ ច្នៃ​ប្រ​តិដ្ឋ ក៏​ដូច​ជា​មតិ​យោ​បល់​របស់​ប្រ​ជា​ជន​ដែល​បាន​ទទួល​ប្រ​យោជន៍​ពី​កម្ម​វិធី ដើម្បី​ឱ្យ​កម្ម​វិធី​លុប​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ទ្រុឌ​ទ្រោម​មាន​អត្ថ​ន័យ និង​មនុស្ស​ធម៌ ជួយ​ឱ្យ​ប្រ​ជា​ជន​មាន​ជីវ​ភាព​ល្អ​ប្រ​សើរ​ជាង មាន​ទំ​នុក​ចិត្ត​និង​រីក​រាយ​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ក្រុង...៕

   ង៉ុក​ក្វៀង ប្រែ​សម្រួល៖ វ៉ាន់​តឹន

ចែករំលែកអត្ថបទ