ក្រសួងអប់រំ-បណ្តុះបណ្តាល ឱ្យដឹង៖ ឆ្នាំ ២០២៥ បេក្ខជនប្រឡងដើម្បីជម្រើសចូលសកលវិទ្យាល័យ អាចជ្រើសរើសប្រឡងតាមមុខវិជ្ជានៃកម្មវិធីអប់រំចំណេះទូទៅឆ្នាំ ២០០៦ ឬកម្មវិធីអប់រំចំណេះទូទៅ ឆ្នាំ២០១៨ ។
សិស្សថ្នាក់ទី ១២ នៅក្រុងកឹងធើ ប្រឡងសញ្ញាបត្រមធ្យមសិក្សា
ទុតិយភូមិឆ្នាំ ២០២៤។ រូបថត៖ ប៊ិចង៉ុក
ធានាយុត្តិធម៌សម្រាប់បេក្ខជនស្វ័យរិន សិក្សាតាមកម្មវិធីអប់រំចំណេះទូទៅ ឆ្នាំ ២០០៦ លក្ខន្តិកៈនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទើបបានក្រសួងអប់រំ-បណ្តុះបណ្តាលដាក់ឱ្យប្រើសេចក្ដីកំណត់ ចំពោះបេក្ខជនដែលបានបញ្ចប់កម្មវិធីអប់រំចំណេះទូទៅ មុនឆ្នាំ ២០២៥ ប៉ុន្តែមិនទាន់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងត្រូវប្រឡងតាមមុខវិជ្ជានៃកម្មវិធីចំណេះទូទៅឆ្នាំ ២០០៦។
ចំពោះបេក្ខជនដែលមានសញ្ញាបត្រធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមធ្យមសិក្សា ហើយមានបំណងចង់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៥ ដើម្បីជាមូលដ្ឋានក្នុងការចុះឈ្មោះជម្រើសសិស្ស អាចជ្រើសរើសមុខវិជ្ជាប្រឡងបាន។
ក្រសួងអប់រំ-បណ្តុះបណ្តាល កំណត់ច្បាស់ចាប់ពីឆ្នាំ ២០២៦ ក្រសួងនឹងរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រឹមតែមួយប្រភេទវិញ្ញាសាគត់។ ដូច្នេះ បេក្ខជនដែលចង់ប្រឡង ដើម្បីជម្រើសចូលរៀនសកលវិទ្យាល័យ ទោះបីរៀនតាមកម្មវិធីអប់រំចំណេះទូទៅណាក៏ដោយ គឺត្រូវតែប្រឡងតាមកម្មវិធីអប់រំចំណេះទូទៅ ឆ្នាំ ២០១៨ ដែរ។
យោងតាមក្រសួងអប់រំ-បណ្តុះបណ្តាល ឆ្នាំ ២០២៥ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រួមមាន៣ពេល ក្នុងនោះ វិញ្ញាសាអក្សរសាស្រ្ត ១ ពេល គណិតវិទ្យា ១ ពេល និងវិញ្ញាសាជ្រើសរើស ១ ពេល ដែលមានមុខវិជ្ជា ២ ក្នុងចំណោមមុខវិជ្ជាដែលប្រឡង ដូចជា៖ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ប្រវត្តិសាស្រ្ត ភូមិសាស្រ្តអប់រំ សេដ្ឋកិច្ចនិងច្បាប់ ព័ត៌មានវិទ្យា បច្ចេកវិទ្យាតម្រង់ទិសឧស្សាហកម្ម (ហៅកាត់ថា បច្ចេកវិទ្យាឧស្សាហកម្ម) បច្ចេកវិទ្យាតម្រង់ទិសកសិកម្ម (ហៅកាត់ថា បច្ចេកវិទ្យាកសិកម្ម) ភាសាបរទេស។ បេក្ខជនដែលចូលរួមប្រឡងនឹងត្រូវបានរៀបចំទៅតាមការរួមបញ្ចូលមុខវិជ្ជាជ្រើសរើស ដើម្បីបង្កើនប្រសិទ្ធភាពបន្ទប់ប្រឡង និងពិន្ទុប្រឡង។ បើធៀបនឹងឆ្នាំមុន ការប្រឡងត្រូវបានកាត់បន្ថយ ១ ពេល និងមុខវិជ្ជាប្រឡងចំនួន ២ ទន្ទឹមនឹងនោះ កាត់បន្ថយសម្ពាធ កាត់បន្ថយប្រាក់ចំណាយ ប៉ុន្តែនៅតែធានាគុណភាពសម័យប្រឡង៕
តាមកាសែតសន្តិសុខរដ្ឋធានី-ប្រែសម្រួល៖ ទីទុយ