ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/01/2025 - 16:00

អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ការ​ងារ​ជន​ជាតិ គោល​នយោ​បាយ​ជន​ជាតិ 

នៅ​ហា​ណូយ គណៈ​កម្មា​ធិការ​ជន​ជាតិ ទើប​រៀប​ចំ​កិច្ច​ប្រ​ជុំ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ទូ​ទាំង​ប្រ​ទេស បូក​សរុប​ការ​ងារ​ជន​ជាតិ​ឆ្នាំ ២០២៤ និង​ផ្សព្វ​ផ្សាយ​ភារ​កិច្ច​ឆ្នាំ​២០២៥។

ឧប​នា​យក​រដ្ឋ​មន្ត្រី​ប្រ​ចាំ​ការ​នៃ​រដ្ឋា​ភិបាល ង្វៀង​ហ្វា​ប៊ិញ និង​សម​មិត្ត​ក្នុង​ថ្នាក់​ដឹក​នាំ​
នៃគណៈកម្មាធិការជនជាតិ ដឹកនាំកិច្ចប្រជុំ។

របាយ​ការណ៍​លទ្ធ​ផល​ការ​ងារ​ជន​ជាតិ ឆ្នាំ​២០២៤ បាន​លើក​ជូន​អង្គ​ប្រ​ជុំ​បញ្ជាក់​ឱ្យ​ឃើញ​ថា ក្នុង​ឆ្នាំ​កន្លង ការ​ងារ​ជន​ជាតិ តែង​បាន​បក្ស រដ្ឋ រដ្ឋា​ភិបាល នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល និង​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ សហ​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត; ប្រ​ជា​ជន​និង​សហ​គមន៍​សង្គម​ទូ​ទាំង​ប្រ​ទេស យក​ចិត្ត​ទុក​ដាក់​តាម​ដាន បង្ក​កម្លាំង​ចល​ករ​ដ៏​សំ​ខាន់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​របស់​ជន​រួម​ជាតិ​ភាគ​តិច។ អា​ស្រ័យ​ហេតុ​នោះ ការ​អនុវត្ត​ការ​ងារ​ជន​ជាតិ គោល​នយោ​បាយ​ជន​ជាតិ ឆ្នាំ​២០២៤ សម្រេច​បាន​នូវ​លទ្ធ​ផល​សំ​ខាន់ៗ​ជា​ច្រើន ពិសេស​គឺ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​គោល​នយោ​បាយ​ជន​ជាតិ ចំ​ណុច​សំ​ខាន់​នោះ​គឺ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច-សង្គម​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ បាន​រួម​ចំ​ណែក​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច-សង្គម ធា​នា​ការ​ការ​ពារ​ប្រ​ទេស សន្តិ​សុខ​នៅ​តំបន់​ជន​រួម​ជាតិ​ភាគ​តិច និង​តំ​បន់​ភ្នំ។

ល្បឿន​កំ​ណើន​សេដ្ឋ​កិច្ច​របស់​ខេត្ត​នានា​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច និង​តំ​បន់​ភ្នំ​ខ្ពស់​បង្គួរ ក្នុង​នោះ ខេត្ត​នានា​នៅ​តំបន់​តី​បាក់​កើន​មធ្យម​ភាគ ៨,០% ក្នុង​មួយ​ឆ្នាំ តំ​បន់​តី​ង្វៀន​កើន​មធ្យម​ភាគ ៧,៥% ក្នុង​មួយ​ឆ្នាំ និង​តំ​បន់​តី​ណាម​បូ​កើន​មធ្យម​ភាគ ៧,០% ក្នុង​មួយ​ឆ្នាំ។ មក​ទល់​ពេល​នេះ ឃុំ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​៩៨,៤% មាន​ផ្លូវ​រថ​យន្ត​អាច​បើក​បរ​ចូល​ដល់​មជ្ឈ​មណ្ឌលឃុំ; គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​មាន​បណ្តាញ​អគ្គិសនី​ជាតិ​ប្រើ​ប្រាស់ ៩៦,៧%; ឃុំ​ទាំង ១០០% មាន​សា​លា​មត្តេយ្យ សា​លា​បឋមសិក្សា និង​អនុ​វិទ្យា​ល័យ; ឃុំ​ចំ​នួន ៩៩,៣% មាន​ដំ​ណាក់​សុខា​ភិបាល; ឃុំ​ជាង ៩០% បាន​គ្រប​ដណ្តប់​រលក​វិទ្យុ​និង​ទូរទស្សន៍; ឃុំទាំង​១០០% មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទូរ​គមនា​គមន៍​និង​សេវា​ទូរ​ស័ព្ទ​ចល័ត ឆ្លើយ​តប​នឹង​តម្រូវ​ការ​ព័ត៌​មាន​ទំ​នាក់​ទំ​នង​របស់​ប្រ​ជា​ជន; ខេត្ត​ជា​ច្រើន​មាន​អត្រា​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​ចាំ​ឆ្នាំ​មធ្យម​ភាគ​ជាង​៣% លើស​ផែន​ការ​បាន​ដាក់​ចេញ​ក្នុង​កម្ម​វិធី​សកម្ម​ភាព អនុវត្តន៍​យុទ្ធ​សាស្ត្រ​ការ​ងារ​ជន​ជាតិ​ដល់​ឆ្នាំ ២០៣០ កំ​ណត់​ទិស​ដៅ​ដល់​ឆ្នាំ ២០៤៥...។

អញ្ជើញ​ចូល​រួម និង​ថ្លែង​ចង្អុល​ការ​ក្នុង​អង្គ​ប្រ​ជុំ ឧប​នា​យក​រដ្ឋ​មន្ត្រី ង្វៀង​ហ្វា​ប៊ិញ គូស​បញ្ជាក់៖ “ភារ​កិច្ច​ការ​ងារ​ជន​ជាតិ​ឆ្នាំ ២០២៥ មាន​សារៈ​សំ​ខាន់​ខ្លាំង​ណាស់ ជា​មូល​ដ្ឋាន​គ្រឹះ​ក្នុង​ការ​កំ​ណត់​ទិស​ដៅ​សម្រាប់​ដំ​ណាក់​កាល ២០២៦​-២០៣០ ។ ពិ​សេស ក្នុង​បរិ​ការណ៍​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​កំ​ពុង​អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​លេខ ១៨-NQ/TW របស់​គណៈ​ប្រតិ​បត្តិ​មជ្ឈិម​បក្ស អំ​ពី​បញ្ហា​មួយ​ចំ​នួន​ស្តី​ពី​បន្ត​ការ​ផ្លាស់​ថ្មី រៀប​ចំ​អង្គ​ការ​ចាត់​តាំង​នៃ​ប្រ​ព័ន្ធន​យោបាយ​សម្រិត​សម្រាំង សកម្ម​ភាព​មាន​សុ​ពល​ភាព ប្រ​សិទ្ធ​ភាព ហើយ​ក៏​ជា​ការ​លំ​បាក​មួយ​ចំ​នួន​ផង​ដែរ”។ ឧប​នា​យក​រដ្ឋ​មន្ត្រី ជឿ​ជាក់​ថា ជា​មួយ​នឹង​ការ​កំ​ណត់​ច្បាស់​នូវ​ការ​ទទួល​ខុស​ត្រូវ​គ្រប់​សព្វ​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច ជា​មួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ការ​ស្រុះ​ស្រួល​គ្នា សាមគ្គី​ភាព ទោះ​ជា​ភារ​កិច្ច​លំ​បាក​យ៉ាង​ណា​ក៏ដោយ គង់​នឹង​បាន​សម្រេច​ជា​មិន​ខាន៕ 

យោង៖ ubdt.gov.vn - វិមាន​​  

ចែករំលែកអត្ថបទ