គណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង ទើបរៀបចំសន្និបាតស្ងើចសរសើរ លើកតម្កើងបុគ្គលគំរូឆ្នើមជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច លើភូមិសាស្ត្រខេត្ត ឆ្នាំ២០២៤។
បុគ្គលគំរូទទួលប័ណ្ណសរសើររបស់ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង។
ដំណាក់កាល ២០២៣-២០២៧ គៀងយ៉ាងបានជ្រើសរើសអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចចំនួន ២៨៥ នាក់។ នេះគឺជាកម្លាំងស្នូលក្នុងការចលនាប្រឡងប្រណាំងស្នេហាជាតិ អនុវត្តមានប្រសិទ្ធភាពរាល់ការចលនានៅភូមិភាគ; ជាគំរូអនុវត្តគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ; ខ្នះខ្នែងពលកម្មផលិត បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ...។
គណៈកម្មាធិការបក្សនិងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់លើភូមិសាស្ត្រខេត្ត បានចង្អុលការនិងបំផុសចលនាប្រឡងប្រណាំងជាច្រើន ក្នុងនោះ មានការយកចិត្តទុកដាក់ចង្អុលការយ៉ាង ពិសេសចំពោះតំបន់ជនរួមជាតិភាគតិចក្នុងខេត្ត។ ការចលនាប្រឡងប្រណាំងជាច្រើនបានរីកសាយភាយ ជាក់ស្ដែងក្លាយជាចលនាមហាជនយ៉ាងទូលំទូលាយ។ តាមរយៈការចលនាប្រឡងប្រណាំងនៅតំបន់ជនរួមជាតិភាគតិច បានលេចឡើងសមូហភាពនិងបុគ្គលគំរូឆ្នើមជាច្រើនលើគ្រប់វិស័យ។
ក្នុងសន្និបាត ប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង ជូនប័ណ្ណសរសើរដល់សមូហភាពចំនួន ២ និងបុគ្គល ១៨ នាក់ ដែលសម្រេចបានស្នាដៃគំរូឆ្នើមក្នុងការចលនាប្រឡងប្រណាំង ក្រោមប្រធានបទ ស្តីពីការពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចលើភូមិសាស្ត្រខេត្ត ឆ្នាំ២០២៤៕
យោង៖កាសែតគៀងយ៉ាង-មុនី