ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

30/12/2024 - 12:01

នា​យក​រដ្ឋ​មន្ត្រី​ ​ផាម​មិញ​ជិញ

​ភូមិ​ណូវ​ ​ណឹម​តុង​និង​ខ​វ៉ាង​ ​ក្លាយ​ជា​ភូមិ​គំរូ​ ភូមិ​សុភ​មង្គល 

នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល​ ផាម​មិញ​ជិញ ទើប​ចូល​រួម​ពិធី​សម្ពោធ​គម្រោង​កសាង​ឡើង​វិញ​តំ​បន់​តាំង​ទី​លំ​នៅ​ភូមិ​ណូវ ឃុំ​ភុក​ខាញ់ ស្រុក​បាវ​អៀង;  ភូមិ​ណឹម​តុង ឃុំ​ណាម​ឡុក និង​ភូមិ​ខ​វ៉ាង ឃុំ​កុក​ឡូវ ស្រុក​បាក់​ហា  ខេត្ត​ឡាវ​កៃ ជា​កន្លែង​ដែល​គ្រោះ​មហន្ត​រាយ​ទឹក​ជំ​នន់​ស្រុត​បាក់​ដី​ដោយ​សារ​ព្យុះ​លេខ ៣ (Yagi) បង្ក​ឡើង​កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ ២០២៤ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​និង​បាត់​ខ្លួន​រាប់​សិប​នាក់; ផ្ទះ​រាប់​សិប​ខ្នង​កប់​ទៅ​ក្នុង​ដី និង​កួច​រសាត់​បាត់។​

នា​យក​រដ្ឋ​មន្ត្រី​ ​ផាម​មិញ​ជិញ​ ​សួរ​សុខ​ទុក្ខ​ជន​រួម​ជាតិ​នៅ​គម្រោង​កសាង​ឡើង​វិញ​នៅ​ភូមិ​ណូវ​ ឃុំ​ភុក​ខាញ់​ ស្រុក​បាវ​អៀង ខេត្ត​ឡាវ​កៃ​។

តំ​បន់​តាំង​ទី​លំ​នៅ​ឡើង​វិញ​ទាំង​ពីរ គឺ ភូមិ​ណូវ និង​ណឹម​តុង ត្រូវ​បាន​កសាង​ឡើង​ដោយ​ប្រ​ភព​ទុន​គម្រោង អា​ស្រ័យ​មូល​និធិ​តឹម​ឡុង​វៀត (ស្ថានីយ​ទូរទស្សន៍​វៀត​ណាម -  VTV) ធ្វើ​ហិរញ្ញប្ប​ទាន; ចំ​ណែក​តំ​បន់​តាំងទី​លំ​នៅ​ខ​វ៉ាង អាស្រ័យ​សម្ព័ន្ធ​ក្រុម​ហ៊ុន​ប្រេងនិង​ឧស្ម័ន​ជាតិ​វៀត​ណាម​ធ្វើ​ហិរញ្ញប្ប​ទាន។ កង​ពល​លេខ ១២ (អគ្គ​ក្រុម​ហ៊ុន​ទ្រឿងសើុង) ជា​អង្គ​ភាព​ដំ​ណើរ​ការ​សាង​សង់​ជា​ផ្លូវ​ការ។ គម្រោង​នេះ ទទួល​បាន​ការ​រួម​ដំ​ណើរនិង​ឧបត្ថម្ភ​របស់​សប្បុ​រស​ជន​ជា​ច្រើន ដូច​ជា៖ អង្គ​ភាព​ទ័ព​លេខ ១២ សម្ព័ន្ធ​ឧស្សា​ហ​កម្ម - ទូរ​គមនា​គមន៍​យោ​ធា (Viettel), ក្រុម​ហ៊ុន​អា​កាស​ចរណ៍ Vietjet និង​អគ្គ​ក្រុម​ហ៊ុន​ព្រ​លាន​យន្ត​ហោះ​វៀត​ណាម​ជា​ដើម។

តំ​បន់​តាំង​លំ​នៅ​ឡើង​វិញ​ភូមិ​ណូវ ឃុំ​ភុក​ខាញ់ ស្រុក​បាវ​អៀង បាន​បើក​កា​រដ្ឋានសាង​សង់​នៅ​ថ្ងៃ​ទី ២១ ខែ​កញ្ញា មាន​ផ្ទះ ៤០ ខ្នង សាង​សង់​២​ជាន់ មាន​ផ្ទៃ​ក្រ​ឡា ៨x១២ ម៉ែត្រ រចនា​តាម​បែប​ផ្ទះ​រត​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​តៃ ព្រម​ជា​មួយ​នឹង​សំ​ណង់​រាយ​រង​មួយ​ចំ​នួន​ទៀត សំ​ដៅ​ធា​នា​ជូន​ប្រ​ជា​ជន​រស់​នៅ​លំ​នឹង​យូរ​អង្វែង។ តំ​បន់​តាំងទី​លំ​នៅ​ឡើង​វិញ​ភូមិ​ណឹម​តុង ឃុំ​ណាម​ឡុក ស្រុក​បាក់​ហា បាន​បើក​កា​រដ្ឋាន​សាង​សង់​នៅ​ថ្ងៃ​ទី ២២ ខែ​កញ្ញា ដោយ​មាន​ផ្ទះ ១៥ ខ្នង ផ្ទៃ​ដី​មធ្យម​ភាគ​ប្រ​មាណ ១១០ ម៉ែត្រ​កា​រ៉េ​ក្នុង​មួយ​ខ្នង ព្រម​ជា​មួយ​នឹង​សំ​ណង់​រាយ​រង​មួយ​ចំ​នួន ដូច​ជា​អគារ​វប្ប​ធម៌ មណ្ឌល​សា​លា ប្រ​ព័ន្ធ​អគ្គិស​នី ទឹក​ស្អាត ។ល។ តំ​បន់​តាំង​ទី​លំ​នៅ​ឡើង​វិញ​ភូមិ​ខ​វ៉ាង ឃុំ​កុក​ឡូវ ស្រុក​បាក់​ហា បើកកា​រដ្ឋានសាង​សង់​នៅ​ថ្ងៃ​ទី ២១ ខែ​កញ្ញា ដោយ​មាន​ផ្ទះ ៣៥ ខ្នង មួយ​ខ្នងៗ​មាន​ទំ​ហំ ៦០ ម៉ែត្រ​កា​រ៉េ ព្រម​ជា​មួយ​នឹង​សំ​ណង់​រាយ​រង​មួយ​ចំ​នួន និង​អគារ​វប្ប​ធម៌​បម្រើ​ការ​រស់​នៅ​របស់​ប្រ​ជា​ជន​។

នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល បាន​ចង្អុល​ការ​នា​ពេល​ខាង​មុខ ទូ​ទាំង​ប្រ​ទេស​និង​ខេត្ត​ឡាវ​កៃ​និយាយ​ដោយ​ឡែក​ បន្ត​ជម្នះ​គ្រោះ​ធម្ម​ជាតិ; រៀប​ចំ​ជូន​ប្រ​ជា​ជន​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​គ្រោះ​ធម្ម​ជាតិ បាន​លំ​នឹង​ជីវ​ភាព​និង​ផលិត​កម្ម​។ នា​យក​រដ្ឋ​មន្ត្រី សំ​ណូម​ពរ​មា​មីង​នៅ​ភូមិ​ណូវ​ណឹម​តុង​និង​ខ​វ៉ាង បន្ត​សាមគ្គី​ភាព​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក លំ​នឹង​ជីវ​ភាព ផលិត​កម្ម​ពល​កម្ម​និង​រៀន​សូត្រ។ នា​យក​រដ្ឋ​មន្ត្រី សង្ឃឹម​និង​ជឿ​ជាក់​ថា តំ​បន់​តាំង​ទី​លំ​នៅ​ថ្មី​ទាំង ៣ គឺ៖ ភូមិ​ណូវ ណឹម​តុង​និង​ខ​វ៉ាង នឹង​អភិ​វឌ្ឍ​លើ​គ្រប់​វិស័យ ហើយ​ក្លាយ​ជា​ភូមិ​គំរូ ភូមិ​សុភ​មង្គល​។

ស្រប​ក្នុង​ឱកាស​នេះ នា​យក​រដ្ឋ​មន្ត្រី បាន​ប្រ​គល់​ជូន​ផ្ទះ ១៥០ ខ្នង​ដល់​គ្រួ​សារ​ក្រី​ក្រ ដែល​កំ​ពុង​រស់​នៅ​ក្នុង​ផ្ទះ​បណ្តោះ​អាសន្ន ឬ​ផ្ទះ​ទ្រុឌ​ទ្រោម​លើ​ភូមិ​សាស្រ្ត​ខេត្ត​ឡាវ​កៃ អាស្រ័យ​សម្ព័ន្ធ​ក្រុម​ហ៊ុន​ប្រេង​និង​ឧស្ម័ន​ជាតិ​វៀត​ណាម សម្ព័ន្ធ​ក្រុម​ហ៊ុន Sovico និង​អង្គ​ភាព​ផ្សេងៗ​ទៀត​ធ្វើ​ហិរញ្ញប្ប​ទាន​។ ទន្ទឹម​នឹង​នោះ​ នា​យក​រដ្ឋ​មន្ត្រី ក៏​បាន​ជូន​កង់ ២០០ គ្រឿង អំ​ណោយ ២០០ ចំ​ណែក​និង​សម្លៀក​បំ​ពាក់​ចំ​នួន ២០០ សម្រាប់​ដល់​កុមារ​ខេត្ត​ឡាវ​កៃ៕

 យោង៖ TTXVN -ប្រែ​សម្រួល​៖ វិមាន

ចែករំលែកអត្ថបទ