លោក ង្វៀងង៉ុកហែ អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ទើបដឹកនាំកិច្ចប្រជុំវាយតម្លៃ រៀបចំណាត់ថ្នាក់ផលិតផល OCOP ថ្នាក់ក្រុងលើកទី ២ ឆ្នាំ២០២៤ នៅលើភូមិសាស្រ្តក្រុងកឹងធើ ផលិតផល ២៧ មុខ (ផលិតផលថ្មីនិងផលិតផលទទួលស្គាល់ឡើងវិញ) របស់អង្គភាពចំនួន ៦ នៅខ័ណ្ឌនិញកេវ ខ័ណ្ឌថោកណូកនិងស្រុកថើយឡាយ។
អ្នកតំណាងស្វែងយល់ផលិតផល OCOP ដែលបានដាក់បង្ហាញនៅក្នុងអង្គប្រជុំ។
ឆ្លងតាមនោះ ខ័ណ្ឌនិញកេវ មានផលិតផល ១២ មុខ របស់អង្គភាពចំនួន៣។ ខ័ណ្ឌថោកណូក មានផលិតផល ១២ មុខ និងស្រុកថើយឡាយ មានផលិតផល ៣ មុខ របស់អង្គភាពចំនួន២។ ឆ្លងតាមរយៈការវាយតម្លៃ រៀបចំណាត់ថ្នាក់ក្រុមប្រឹក្សា OCOP ថ្នាក់ក្រុង បានឯកភាពទទួលស្គាល់ផលិតផល ២៧ មុខសម្រេច OCOP ផ្កាយ៤។
គិតដល់ចុងឆ្នាំ ២០២៤ ទូទាំងក្រុងមានផលិតផល ចំនួន ១៩៨ មុខសម្រេច OCOP ផ្កាយ ៣-៤ ក្នុងនោះ មានផលិតផល ៩៥ មុខសម្រេច OCOP ផ្កាយ៣ និងផលិតផល ១០៣ មុខសម្រេច OCOP ផ្កាយ ៤ (រួមទាំងផលិតផលសក្តានុភាពចំនួន ២ សម្រេច OCOP ផ្កាយ៥ បានគណៈកម្មាធិការប្រជាជនក្រុង លើកជូនក្រុមប្រឹក្សាវាយតម្លៃ រៀបចំណាត់ថ្នាក់ផលិតផល OCOP ថ្នាក់ជាតិ និងផលិតផល ១៥ មុខ ត្រូវបានទទួលស្គាល់ឡើងវិញ និងផលិតផល ១៦ មុខ ផុតកំណត់កំពុងបំពេញបែបបទ ទទួលស្គាល់ឡើងវិញ)៕
មីថាញ-វិមាន