ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/12/2024 - 15:01

សម្ពោធ​សារ​មន្ទីរ​ដូង​ខ្ទិះ​ត្រា​វិញ 

សារ​មន្ទីរ​ដូង​ខ្ទិះ​ត្រា​វិញ ដោយ​មាន​ទុន​វិនិ​យោគ​សរុប ២០ ពាន់​លាន​ដុង ទើប​តែ​សម្ពោធ​ជា​ផ្លូវ​ការ។

 ​ថ្នាក់​ដឹក​នាំ​ខេត្ត​ត្រា​វិញ មក​ទស្ស​នា​សារ​មន្ទីរ​ដូង​ខ្ទិះ​ត្រា​វិញ។

សារ​មន្ទីរ​ដូង​ខ្ទិះ​ត្រា​វិញ មាន​ទី​តាំង​នៅ​ភូមិ​២ ឃុំ​ថាញ់​ភូ ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ បាន​ចាប់​ផ្ដើម​កសាង​នៅ​ខែ​មីនា ឆ្នាំ​២០២៣ ដោយ​មាន​ទុន​វិនិ​យោគ​សរុប​ជាង ២០ ពាន់​លាន​ដុង។ សំ​ណង់​មាន​កម្ពស់ ៣ ជាន់ លើ​ផ្ទៃ​ដី​ទំ​ហំ​ជិត ១.៥០០ ម៉ែត្រ​កា​រ៉េ។ នេះ​ជា​សារ​មន្ទីរ​ឯក​ជន​ដំ​បូង​គេ​នៅ​វៀត​ណាម មាន​ប្រ​ធាន​បទ​អំ​ពី​ដូង​ខ្ទិះ​ត្រា​វិញ ជា​ប្រ​ភេទ​រុក្ខ​ជាតិ​មាន​តម្លៃ​សេដ្ឋ​កិច្ច​និង​វប្ប​ធម៌​ពិសេស។

សារ​មន្ទីរ​ដូង​ខ្ទិះ​ត្រា​វិញ បាន​បង្កើត​ឡើង​សំ​ដៅ​អភិរក្ស​ប្រ​ភព​ធន​ធាន​ក្នុង​ស្រុក​ដ៏​កម្រ សំ​ណាយ​ភាយ​តម្លៃ​វប្ប​ធម៌ និង​កសាង​បរិយា​កាស​សិក្សា​ស្រាវ​ជ្រាវ ឆ្លង​កាត់​បទ​ពិសោធន៍​ប្លែកៗ ទន្ទឹម​នឹង​នោះ ក៏​ជា​ទី​តាំង​ទេស​ចរណ៍​ដ៏​គួរ​ឱ្យ​ចាប់​អា​រម្មណ៍ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស។

សារ​មន្ទីរ​ដូង​ខ្ទិះ​ត្រា​វិញ គឺ​ជា​បរិយា​កាស​វប្ប​ធម៌​ដ៏​រស់​រវើក​មួយ ជា​ការ​រួម​បញ្ចូល​គ្នា​រវាង​បុរាណ​និង​សម័យ​ទំ​នើប បង្ហាញ​ពី​ភាព​ចម្រុះ​នៃ​វប្ប​ធម៌​ពិ​សេស​របស់​សហ​គមន៍​ជន​ជាតិ​កិញ - ខ្មែរ - ចិន។ នេះ​ក៏​ជា​ទី​តាំង​មួយ​សម្ដែង​នូវ​ការ​ដឹង​គុណ​យ៉ាង​ពិ​សេស ចំ​ពោះ​ព្រះ​តេជ​ព្រះ​គុណ ថាច់ សោ ដែល​បាន​នាំ​យក​ផ្លែ​ដូង​ខ្ទិះ​ដ៏​មាន​តម្លៃ​មក​ប្រ​ទេស​វៀត​ណាម កាល​ពី​ជិត ១០០ ឆ្នាំ​មុន (ឆ្នាំ​១៩២៤) រួម​ចំ​ណែក​ធ្វើ​ឱ្យ​កាន់​តែ​សម្បូរ​បែប​នូវ​តម្លៃ​វប្ប​ធម៌​របស់​មាតុ​ភូមិ៕

  យោង៖ www.congluan.vn - ប្រែ​សម្រួល៖ ថាច់​ធី

 

ចែករំលែកអត្ថបទ