គណៈជនជាតិខេត្តសុកត្រាំង បានសហការជាមួយមជ្ឈមណ្ឌលបំប៉នចំណេះដឹងជនជាតិ ចំណុះវិជ្ជាស្ថានជនជាតិ រៀបចំបើកវគ្គបំប៉នចំណេះដឹងជនជាតិជូនកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកប្រមាណ ៩០ នាក់ ឋិតក្នុងមុខសញ្ញា ៣ និងមុខសញ្ញា ៤ លើភូមិសាស្ត្រខេត្ត។
អ្នកតំណាងប្រមាណ ៩០ នាក់ចូលរួមក្នុងវគ្គហ្វឹកហាត់។
ក្នុងរយៈពេល ៤ ថ្ងៃ អ្នកតំណាងទាំងឡាយ នឹងបានធ្វើបច្ចុប្បន្នភាពប្រធានបទចំនួន ៦ ដែលពាក់ព័ន្ធដល់ការងារជនជាតិនៅភូមិភាគ ដូច៖ ទិដ្ឋភាព ទូទៅអំពីជនជាតិភាគតិចនៅវៀតណាម; ទស្សនៈ គោលការណ៍ គោលមាគ៌ារបស់បក្សអំពីបញ្ហាជនជាតិនិងការងារជនជាតិ ច្បាប់និងគោលនយោបាយរបស់រដ្ឋ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច; កសាងប្រព័ន្ធនយោបាយភូមិភាគនៅតំបន់ជនជាតិភាគតិចរឹងមាំ; ការងារអភិបាលកិច្ច ស្តីពីវប្បធម៌បណ្តាជនជាតិភាគតិច; ការការពារប្រទេស សន្តិសុខនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។
វគ្គហ្វឹកហាត់សំដៅធ្វើបច្ចុប្បន្នភាព ដើម្បីបង្កើនចំណេះដឹង វប្បធម៌ជនជាតិភាគតិច លើកកម្ពស់កម្រិតវិជ្ជាជីវៈដល់កងជួរកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកដែលបម្រើការងារជនជាតិ ក្នុងការទំនាក់ទំនង ធ្វើការដោយផ្ទាល់ជាមួយជនរួមជាតិភាគតិចលើភូមិសាស្ត្រ។ ផ្តើមពីនោះ រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពអនុវត្តការផ្សព្វផ្សាយ ចលនាជនរួមជាតិភាគតិច ប្តេជ្ញាចិត្តឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ៕
យោង៖ កាសែតកាម៉ាវ -ប្រែសម្រួល៖ លីសៀ