ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទើបបញ្ចប់ព្រះរាជដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋដោយជោគជ័យនៅប្រទេសវៀតណាម តបតាមការអញ្ជើញរបស់ លោកប្រធានរដ្ឋ លឿងកឿង ។ លោកអគ្គលេខាបក្ស តូឡឹម និងប្រធានរដ្ឋ លឿងកឿង នាយករដ្ឋមន្ត្រី ផាមមិញជិញ និងលោកប្រធានរដ្ឋសភា ត្រឹងថាញ់ម៉ឹង បានទទួលជួបសវនាការ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
លោកអគ្គលេខា តូឡឹម ទទួលជួបសវនាការ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ ដាំងខ្វា
ក្នុងឱកាសទទួលជួបសវនាការ ថ្នាក់ដឹកនាំវៀតណាម បានអបអរសាទរយ៉ាងកក់ក្តៅចំពោះព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលបានយាងមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម បាននាំមកជូនប្រជាជនវៀតណាមនូវមនោសញ្ចេតនាយ៉ាងកក់ក្តៅជាទីបំផុតនិងបានផ្ញើវាចាសួរសុខទុក្ខចំពោះសម្តេចព្រះមហាក្សត្រី សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា សម្តេច ឃួនសុដារី ប្រធានរដ្ឋសភា រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំកម្ពុជា។ ថ្នាក់ដឹកនាំវៀតណាម អំណះអំណាង បក្ស រដ្ឋនិងប្រជាជនវៀតណាម ចងចាំជានិច្ចនូវការឧបត្ថម្ភគាំទ្ររបស់ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល កងទ័ពនិងប្រជាជនកម្ពុជា ចំពោះប្រជាជនវៀតណាម ក្នុងការតស៊ូរំដោះប្រជាជាតិកាលពីមុន ក៏ដូចជាក្នុងបុព្វហេតុកសាងប្រទេសជាតិនាបច្ចុប្បន្ន។ ថ្នាក់ដឹកនាំវៀតណាម អបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងដែលប្រជាជនកម្ពុជាសម្រេចបានក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ; ជឿជាក់ថា ក្រោមការគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ ការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល ប្រជាជនកម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធផលថ្មី ធំធេងច្រើនជាងទៀត; អំណះអំណាង វៀតណាមគាំទ្រនូវចក្ខុវិស័យ ទិសដៅអភិវឌ្ឍន៍របស់កម្ពុជាក្នុងដំណាក់កាលថ្មី។
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការឧបត្ថម្ភគាំទ្រដ៏ធំធេង ឧត្តុង្គឧត្តម ដែលវៀតណាមបានផ្តល់ជូនកម្ពុជាក្នុងការតស៊ូដណ្តើមការពារឯករាជ្យនិងរួចផុតពីរបបប្រល័យពូជសាសន៍កាលពីមុននេះ ក៏ដូចជាក្នុងការកសាងប្រទេសជាតិនាបច្ចុប្បន្ន; អំណះអំណាងពីគោលបំណងនិងការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជា នឹងបន្តពូនជ្រំនិងរក្សាចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ព្រះរាជដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រនៅប្រទេសវៀតណាម គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ; រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងវៀតណាម...៕
យោង៖ កាសែតប្រជាជន-ប្រែសម្រួល៖ វិមាន