ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/12/2024 - 09:50

ប្រ​ធាន​រដ្ឋ​សភា ត្រឹង​ថាញ​ម៉ឹង បញ្ចប់​ដំ​ណើរ​បំ​ពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​នៅ​កម្ពុជា 

ប្រ​ធាន​រដ្ឋ​សភា ត្រឹង​ថាញ​ម៉ឹង និង​គណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់​បក្ស រដ្ឋ​វៀត​ណាម បាន​បញ្ចប់​ដំ​ណើរ​បំ​ពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ចូល​រួម​សន្និ​បាត​ពេញ​អង្គ​លើក​ទី ១២ នៃ​កិច្ច​ប្រ​ជុំ​អន្តរ​ជាតិ បណ្តា​គណៈ​បក្ស​នយោ​បាយ​នៅ​អា​ស៊ី (ICAPP) និង​សម័យ​ប្រ​ជុំ​ពេញ​អង្គ​លើក​ទី ១១ នៃ​សភា​អន្តរ​ជាតិ ដើម្បី​ភាព​អត់​ឱន​និង​សន្តិ​ភាព (IPTP)។

ប្រ​ធាន​រដ្ឋ​សភា ត្រឹង​ថាញ​ម៉ឹង បាន​បញ្ចប់​ដំ​ណើរ​បំ​ពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​នៅ​កម្ពុជា។

ក្នុង​ដំ​ណើរ​បំ​ពេញ​ទស្ស​នកិច្ច ប្រ​ធាន​រដ្ឋ​សភា ត្រឹង​ថាញ​ម៉ឹង បាន​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​ប្រ​ធាន​រដ្ឋ​សភា សម្តេច ឃួន​សុដា​រី; ចូល​រួម​ពិធី​សម្ពោធ​អគារ​រដ្ឋ​បាល​រដ្ឋ​សភា​កម្ពុជា - សំ​ណង់​ជា​និមិត្ត​រូប​នៃ​ចំ​ណង​សាមគ្គី មិត្ត​ភាព​ជា​ប្រ​វេ​ណី​រវាង​ប្រ​ទេស​ទាំង​ពីរ; ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​ប្រ​ធាន​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា (CPP) ប្រ​ធាន​ព្រឹទ្ធ​សភា សម្តេច​តេ​ជោ ហ៊ុន​សែន និង​នា​យក​រដ្ឋ​មន្រ្តី សម្តេច ហ៊ុន​ម៉ា​ណែត។ ប្រ​ធាន​រដ្ឋ​សភា សម្តេច ឃួន​សុដា​រី បាន​បំ​ពាក់​គ្រឿង​ឥស្ស​រិយ​យស​ថ្នាក់​សហ​មេត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ជូន​ប្រ​ធាន​រដ្ឋ​សភា ត្រឹង​ថាញ​ម៉ឹង។ នៅ​រាជ​ធា​នីភ្នំ​ពេញ ប្រ​ធាន​រដ្ឋស​ភា បាន​អញ្ជើញ​ចូល​គាល់​ព្រះ​មហា​ក្សត្រ នរោត្តម សី​ហ​មុនី; ជួប​សំ​ណេះ​សំ​ណាល​ឧត្តម​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ប្រ​ធាន​សមា​គម​មិត្ត​ភាព​កម្ពុជា-វៀត​ណាម សម្តេច ម៉ែន​សំ​អន និង​ជួប​សម្ដែង​ការ​គួរ​សម​អតីត​ប្រ​ធាន​រដ្ឋ​សភា សម្តេច ហេង​សំ​រិន។

ស្រប​ក្នុង​ឱកាស​នេះ ប្រ​ធាន​រដ្ឋ​សភា​និង​គណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់​បក្ស រដ្ឋ​វៀត​ណាម បាន​សួរ​សុខ​ទុក្ខ​កម្មា​ភិបាល បុគ្គ​លិក​ស្ថាន​ទូត និង​សំ​ណេះ​សំ​ណាល​ជា​មួយ​តំ​ណាង​សហ​គមន៍​ជន​ជាតិ​វៀត​ណាម​នៅ​កម្ពុជា។

ដោយ​មាន​សកម្ម​ភាព​ប្រ​មាណ​ជិត​៣០ ដំ​ណើរ​បំ​ពេញ​ទស្ស​នកិច្ច​បាន​ជោគ​ជ័យ​ល្អ​ប្រ​សើរ សម្រេច​ទាំង​ស្រុង​រាល់​ទិស​ដៅ​និង​សំ​ណូម​ពរ​ដាក់​ចេញ។ ដំ​ណើរ​បំ​ពេញ​ទស្សន​កិច្ច​បន្ត​ជំ​រុញ​ទំ​នាក់​ទំ​នង​វៀត​ណាម-កម្ពុជា ឆ្ពោះ​ទៅ​កាន់​ដំ​ណាក់​កាល​អភិវឌ្ឍ​ថ្មី​ផ្អែក​លើ​មូល​ដ្ឋាន​សម​ភាព នាំ​មក​នូវ​ផល​ប្រ​យោជន៍​រួម កិច្ច​សហ​ប្រតិ​បត្តិ​ការ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព គោ​រព​ផល​ប្រ​យោជន៍​គ្នា​ទៅ​វិញ​ទៅ​មក; រួម​ចំ​ណែក​ពង្រឹង​ការ​ជឿ​ទុក​ចិត្ត​នៃ​នយោ​បាយ​និង​ជំ​រុញ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត​រវាង​ប្រ​ទេស​ទាំង​ពីរ; ជំ​រុញ​ទំ​នាក់​ទំ​នង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច ពា​ណិជ្ជ​កម្ម វិនិ​យោគ; ជំ​រុញ​ទំ​នាក់​ទំនង​ការ​ពារ​ប្រ​ទេស សន្តិ​សុខ​កាន់​តែ​ជិត​ស្និទ្ធ​ រឹង​មាំ។ ដំ​ណើរ​បំ​ពេញ​ទស្សន​កិច្ច​ក៏​បាន​បង្កើន​ទំ​នាក់​ទំ​នង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ស្អិត​ល្មួត​រវាង​រដ្ឋ​សភា​វៀត​ណាម ជា​មួយ​រដ្ឋ​សភា​និង​ព្រឹទ្ធ​សភា​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា៕

                               យោង៖ quochoi.vn - ប្រែ​សម្រួល៖ លី​សៀ

ចែករំលែកអត្ថបទ