ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកាដល់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្រុងកឹងធើ ក្រុមការងាររណសិរ្សភូមិនិងមណ្ឌល បានរៀបចំព្រមៗគ្នាទិវាមហាសាមគ្គីទូទាំងជនជាតិនៅមណ្ឌលតាំងទីលំនៅ ៥៩៩ កន្លែង។
កម្មាភិបាលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់រួមជាមួយប្រជាជននៅមណ្ឌល ៥ (សង្កាត់ចូវវ៉ាន់លីម ខណ្ឌអូរម៉ូង) ចូលរួមទិវាមហាសាមគ្គីទូទាំងជនជាតិ។ រូបថត៖ ង៉ុកក្វៀង។
នៅក្នុងទិវាមហាសាមគ្គីទូទាំងជនជាតិ ក្រុមការងាររណសិរ្សនៅតាមភូមិ មណ្ឌល បានរំលឹកឡើងវិញនូវប្រវេណីដ៏ត្រចះត្រចង់របស់រណសិរ្សមាតុភូមិវៀតណាម ក្នុងបុព្វហេតុ រំដោះប្រជាជាតិ ឯកភាពទឹកដី កសាងនិងការពារមាតុភូមិ; ផ្តល់ព័ត៌មានអំពីលទ្ធផលមហាសន្និបាតតំណាងទូទាំងប្រទេសរណសិរ្សមាតុភូមិវៀតណាម លើកទី X អាណត្តិកាល ២០២៤-២០២៩; របាយការណ៍អំពីលទ្ធផលនៃការអនុវត្តចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ក្រុងស៊ីវិល័យ” ឆ្នាំ២០២៤ នៅមណ្ឌលតាំងទីលំនៅ; ជូនរង្វាន់ដល់សមូហភាព បុគ្គលគំរូដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តការចលនាប្រឡងប្រណាំងស្នេហាជាតិ ឆ្នាំ២០២៤; មានគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារចាកផុតពីភាពក្រីក្រ និងគ្រួសារដែលមានជីវភាពខ្វះខាតជាច្រើន ទទួលបានការជូនអំណោយនៅក្នុងទិវានេះផងដែរ។ ក្រៅពីនេះ ក្នុងទិវាមហាសាមគ្គីទូទាំងជនជាតិ ក្រុមការងាររណសិរ្សនៅតាមភូមិ មណ្ឌល ថែមទាំងរៀបចំសិល្បៈ ល្បែងប្រជាប្រិយ ឡកម៉ុងសាយ ៘ បង្កបរិយាកាសសប្បាយរីករាយ ផុសផុលដោយមានការចូលរួមពីកម្មាភិបាលនិងប្រជាជនពីគ្រប់មជ្ឈដ្ឋាន។ បណ្ដាសមមិត្តសមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈប្រតិបត្តិការបក្ខភាគក្រុង; នៅតាមបណ្ដាខណ្ឌ ស្រុក ឃុំ សង្កាត់ ទីប្រជុំជន បានចាត់កម្មាភិបាលស្នូលមកចូលរួមក្នុងទិវាមហាសាមគ្គីទូទាំងជនជាតិ ជាមួយមាមីងនៅតាមមណ្ឌលតាំងទីលំនៅលើភូមិសាស្ត្រក្រុង។
ទិវាមហាសាមគ្គីទូទាំងជនជាតិនៅមណ្ឌលតាំងទីលំនៅ ត្រូវបានរៀបចំរៀងរាល់ឆ្នាំ ក្នុងឱកាសខួបអនុស្សាវរីយ៍ទិវាបង្កើតរណសិរ្សជនជាតិ ឯកភាពវៀតណាម - ទិវាប្រវេណីរណសិរ្សមាតុភូមិវៀតណាម ១៨/១១/១៩៣០។ ឆ្លងតាមរយៈទិវានេះ រួមចំណែកបង្កើនការផ្សារភ្ជាប់ស្អិតល្មួតរវាងថ្នាក់ដឹកនាំបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ជាមួយប្រជាជនក្នុងធ្លុងមហាសាមគ្គីទូទាំងជនជាតិ; ពង្រឹងនិងបង្កើនការសាមគ្គី ឯកភាពរបស់ប្រជាជននៅមណ្ឌលតាំងទីលំនៅអំណះអំណាង តួនាទីស្វ័យគ្រប់គ្រងរបស់សហគមន៍ប្រជាជន ក្នុងការអនុវត្តមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ រួមចំណែកអនុវត្តជោគជ័យភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចវប្បធម៌ - សង្គម ធានាការការពារប្រទេសសន្តិសុខនៅភូមិភាគនីមួយៗ។ ទិវាមហាសាមគ្គីទូទាំងជនជាតិ គឺជាឱកាសដើម្បីប្រជាជនវាយតម្លៃអំពីលទ្ធផលស្វ័យគ្រប់គ្រងក្នុងសហគមន៍ដោយខ្លួនឯង; ស្ងើចសរសើរនិងជូនរង្វាន់ដល់បុគ្គល គ្រួសារគំរូ ក្នុងការអនុវត្តការចលនាប្រឡងប្រណាំងស្នេហាជាតិ មានការរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍរបស់ភូមិភាគក្នុងឆ្នាំកន្លង៕
ង៉ុកក្វៀង - លីសៀ