នៅកងវរសេនាតូចហ្វឹកហ្វឺន - ចល័តនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ខេត្តអាងយ៉ាង សហការជាមួយមជ្ឈមណ្ឌលអប់រំជាប្រចាំខេត្តអាងយ៉ាង បានរៀបចំបើកវគ្គបណ្តុះបណ្តាលបំណិន ៤ យ៉ាងក្នុងភាសាខ្មែរ ឆ្នាំ២០២៤។
សិក្ខាកាមថតរូបអនុស្សាវរីយ៍ជាមួយនឹងគណៈកម្មការរៀបចំវគ្គសិក្សា។
ចូលរួមក្នុងវគ្គសិក្សាលើកនេះ មាននាយទាហាននិងយោធិនជំនាញដែល កំពុងបំពេញការងារនៅប៉ុស្តិ៍ការពារព្រំដែន និងកងវរសេនាតូចហ្វឹកហ្វឺន - ចល័តចំនួន៣០នាក់។ តាមផែនការ វគ្គបណ្តុះបណ្តាលបំណិន ៤ យ៉ាងក្នុងភាសាខ្មែរ (ស្តាប់ និយាយ អាននិងសរសេរ) តាមការរំពឹងទុក វគ្គសិក្សានឹងប្រព្រឹត្តឡើងក្នុងអំឡុងពេលជាង ២ ខែ ដោយគ្រូបង្រៀននៅវិទ្យាល័យជនជាតិអន្តេវាសិកខេត្តអាងយ៉ាងទទួលបន្ទុក។ សិក្ខាកាមនឹងបានបំពាក់បំប៉នចំណេះដឹងមូលដ្ឋាន លត់ដំបំណិនសន្ទនាជាភាសាខ្មែរ ដើម្បីបម្រើដល់ការងារទំនាក់ទំនងជាមួយជនរួមជាតិខ្មែរនៅលើភូមិសាស្រ្តបម្រើការងារ និងអនុវត្តបានល្អការងារកិច្ចការបរទេសការពារព្រំដែន រួមចំណែកកសាងខ្សែបន្ទាត់ ព្រំដែនសន្តិភាព មិត្តភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍ជាមួយប្រទេសជាមិត្តកម្ពុជា៕
យោង៖ កាសែតអាងយ៉ាង-ប្រែសម្រួល៖ វិមាន