21/10/2024 - 15:50

បំ​ផុស​ចលនា​ដល់​សិស្ស​ និស្សិត​ អនុវត្ត​ម៉ឺង​ម៉ាត់​ច្បាប់​ស្តី​ពី​សុវត្ថិ​ភាព​ចរា​ចរណ៍ 

ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាល​ ទើប​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិការ​សុវត្ថិ​ភាព​ចរា​ចរណ៍​ជាតិ​ ក្រុម​ហ៊ុន​ Honda វៀត​ណាម មូល​និធិ​ធា​នា​រ៉ាប់​រង​យាន​យន្ត​ រៀប​ចំ​ពិធី​បំ​ផុស​ចលនា​ដល់​សិស្ស​ និស្សិត​ អនុវត្ត​ម៉ឺង​ម៉ាត់​ច្បាប់​ស្តីពី​សុវត្ថិ​ភាព​ចរា​ចរណ៍ និង​ផ្សព្វ​ផ្សាយ​ច្បាប់​ស្ដី​ពី​សុវត្ថិ​ភាព​ចរាចរណ៍ផ្លូវ​គោក; ព្រម​ទាំង​ណែ​នាំ​បំ​ណិន​បើក​បរ​យាន​យន្ត​សុវត្ថិ​ភាព​។​

សិស្ស​វិទ្យា​ល័យ​ង្វៀង​វៀត​យុង (ក្រុង​កឹង​ធើ) ចូល​រួម​ពិធី​បំ​ផុស​ចលនា។​  រូប៖: B.NG

កម្ម​វិធី​ត្រូវ​បាន​តភ្ជាប់​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ ជា​មួយ​សា​លា​រៀន​ជា​ច្រើន​ក្នុង​ទូទាំង​ប្រ​ទេស។​ នៅ​ក្រុង​កឹង​ធើ កម្ម​វិធី​ត្រូវ​បាន​រៀប​ចំ​នៅ​វិទ្យា​ល័យ​ង្វៀង​វៀត​យុង (ខណ្ឌ​កៃ​រុាំង) ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​តំ​ណាង​មន្ទីរ​ ផ្នែក​ គណៈ​កម្ម​ការ​សុវត្ថិ​ភាព​ចរា​ចរណ៍​ក្រុង​ វិទ្យា​ល័យ​នា​នា​ និង​សិស្សា​នុ​សិស្ស​ប្រ​មាណ​១៦០​នាក់៘

នៅ​ក្នុង​ពិធី​បំ​ផុស​ចលនា​ លោក​ត្រឹង​វ៉ាន់​ដាក ប្រ​ធាន​នា​យកដ្ឋាន​អប់រំ​នយោ​បាយ​និង​ការ​ងារ​សិស្ស​ និស្សិត​ (ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល​) គូស​បញ្ជាក់៖ ឆ្នាំ​សិក្សា​២០២៤- ២០២៥ គឺ​ជា​ឆ្នាំ​សិក្សា​ដែល​ជំ​រុញ​និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​អប់រំ​សុវត្ថិ​ភាព​ចរា​ចរណ៍​ដល់​សិស្ស​ និស្សិត​ រួម​ចំ​ណែក​អប់​រំច្បាប់​ អប់រំ​សីល​ធម៌​ ផ្នត់​គំ​និត​រស់​នៅ​និង​បំ​ណិន​ជីវិតដល់​យុវវ័យ​។​ ទន្ទឹម​នឹង​នោះ​ សំ​ណូម​ពរ​ដល់​លោក​គ្រូ​អ្នក​គ្រូ​ សិស្ស​ និស្សិត​ អនុវត្ត​ម៉ឺង​ម៉ាត់​នូវ​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​សុវត្ថិ​ភាព​ចរា​ចរណ៍; លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​ដោយ​ខ្លួន​ឯង​និង​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ចូល​រួម​ធា​នា​សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​ចរា​ចរណ៍; ព្រម​ទាំង​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដ៏​ល្អ​បំ​ផុត​ដល់​គ្រួ​សារ​ មិត្ត​ភក្តិ​ និង​សហ​គមន៍ ​ប្រជា​ជន​ ផ្តើម​ពី​នោះ​ កសាង​ឱ្យ​បាន​វប្បធម៌​ចរា​ចរណ៍​ដល់​កង​ជួរ​កម្មា​ភិបាល​គ្រប់​គ្រង​ គ្រូ​បង្រៀន​និង​សិស្ស ​និស្សិត​ ក្នុង​ទូទាំង​ប្រ​ទេស៘

សិស្ស​វិទ្យា​ល័យ​ង្វៀង​វៀត​យុង (ក្រុង​កឹង​ធើ) ត្រូវ​បាន​ណែ​នាំ​ពី​ការ​ពាក់​
មួកសុវត្ថិភាពត្រូវរបៀប។ រូប៖ B.NG

តាម​ប្រ​សាសន៍​លោក​ ឡេ​គីម​ថាញ់ អនុប្រ​ធាន​ទទួល​បន្ទុក​គណៈ​កម្មា​ធិការ​សុវត្ថិ​ភាព​ចរា​ចរណ៍​ជាតិ​ ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដែល​ពាក់​ព័ន្ធ​ដល់​សិស្ស​ និស្សិត​មាន​ប្រ​មាណ​៤០% នៃ​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​សរុប​ក្នុង​ទូទាំង​ប្រ​ទេស។​ ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​សុវត្ថិ​ភាព​ចរា​ចរណ៍​ជាតិ​ រំពឹង​ថា​ សិស្ស​ និស្សិត​ខ្នះ​ខ្នែង​រៀន​សូត្រ​ ស្វែង​យល់​អនុវត្ត​ដើម្បី​ក្តាប់​ច្បាស់​ និង​អនុវត្ត​ល្អ​រាល់​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​សុវត្ថិ​ភាព​ចរា​ចរណ៍ គឺ៖ ត្រូវ​ពាក់​មួក​សុវត្ថិ​ភាព​ឱ្យ​ត្រូវ​របៀប​នៅ​ពេល​ចូល​រួម​ចរា​ចរណ៍; អនុវត្ត​លក្ខ​ខណ្ឌ​នៃ​ចរា​ចរណ៍ អា​ទិភាព​ជ្រើស​រើស​មធ្យោ​បាយ​សាធា​រណៈ​នៅ​ពេល​ទៅ​មក​៘

ស្ថិត​ក្នុង​បរិកាស​នៃ​ពិធី​បំ​ផុស​ចលនា​ តំ​ណាង​ថ្នាក់​ដឹក​នាំ​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​ចំ​នួន​៥ រួម​ជា​មួយ​នឹង​មហា​វិទ្យា​ល័យ​ចំ​នួន​៥ បាន​ចុះ​កិច្ច​សន្យា​ជា​មួយ​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល​ គណៈ​កម្មា​ធិការ​សុវត្ថិ​ភាព​ចរា​ចរណ៍​ជាតិ​ ក្នុង​ការ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​ការ​ងារ​អប់រំ​សុវត្ថិ​ភាព​ចរា​ចរណ៍ ឆ្នាំ​សិក្សា​២០២៤​-២០២៥។​ ស្រប​ក្នុង​ឱកាស​នេះ​ មូល​និធិ​ធានា​រ៉ាប់​រង​យាន​យន្ត​ ក៏​បាន​ជូន​មួក​សុវត្ថិ​ភាព​ចំ​នួន​ ៥០០​ដល់​សិស្ស​ និស្សិត៕​

                     ប៊ិត​ង៉ុក​- ប្រែ​សម្រួល​៖ លី​សៀ

ចែករំលែកអត្ថបទ