គណៈកម្មការសប្បុរសធម៌ពុទ្ធសាសនាក្រុងបាកលីវ បានសហការជាមួយនឹងសមាគមសហព័ន្ធនារីស្រុកភឿកឡុង ខេត្តបាកលីវ រៀបចំពិធីសម្ពោធស្ពានជនបទនិងជូនអំណោយដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារជនរួមជាតិខ្មែរនៅឃុំភឿកឡុង។
ប្រគល់ជូនផ្ទះមេត្តាធម៌និងអំណោយដល់គ្រួសារបងគឹមហ្វាងស៊ើង។
សំណង់ស្ពានបានសាងសង់តាមរចនាសម្ព័ន្ធបេតុង ឆ្លងកាត់ប្រឡាយលុងដៀយឿ ភូមិភឿកនិញ ដោយមានបណ្ដោយ ១៩ ម៉ែត្រ និងទទឹង ២ ម៉ែត្រ សរុបថវិកាជាង ៩០ លានដុងអាស្រ័យសប្បុរសជនរួមវិភាគទាន។ ឆ្លងតាមរយៈនោះ ជួយប្រជាជនធ្វើដំណើរនិងដឹកជញ្ជូនកសិផលបានងាយស្រួល។
ស្របឱកាសនេះដែរ គណៈកម្មការសប្បុរសធម៌ពុទ្ធសាសនាក្រុងបាកលីវ នៅទាំងប្រគល់ជូនផ្ទះមេត្តាធម៌ ២ ខ្នង ដល់គ្រួសារខ្មែរដែលមានស្ថានភាពលំបាកអំពីលំនៅឋាន; រៀបចំល្វែងលក់សម្លៀកបំពាក់សូន្យដុងសម្រាប់អ្នកក្រ; ជូនអំណោយ ២០០ ចំណែកដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារជនរួមជាតិខ្មែរដែលមានស្ថានភាពលំបាកខ្លាំង និងជូនអាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រលើភូមិសាស្រ្តឃុំ៕
យ្វីអាញ់ - ថាច់ធី