23/09/2024 - 16:31

វិធាន​ការ​លើក​កម្ពស់​គុណ​ភាព​អប់រំ​តំ​បន់​ជន​ជាតិ​ភាគ​តិច​

ខេត្ត​សុក​ត្រាំង​ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​អភិវឌ្ឍ​អប់រំ​និង​បណ្តុះ​បណ្តាល​លើក​កម្ពស់​គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​ជន​ជាតិ​ភាគ​តិច​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច។​

ជូន​អា​ហា​រូប​ករណ៍​ដល់​សមណ​សិស្ស​រៀន​ពូកែ​នៅ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ។​

ឆ្នាំ​សិក្សា​២០២៣​-២០២៤ ខេត្ត​សុក​ត្រាំង​ មាន​សា​លា​រៀន​ចំ​នួន​៤៧៥ (សា​លា​រដ្ឋ​ចំ​នួន​៤៥៨ សា​លា​ឯក​ជន​ចំ​នួន​១៧) ដោយ​មាន​ក្រុម​ ថ្នាក់​ចំ​នួន​៨.៣៤៣ មាន​សិស្ស​នៅ​គ្រប់​កម្រិត​ចំ​នួន​២៧១​.០០០​នាក់ ក្នុង​នោះ​ សិស្ស​ជន​ជាតិ​ភាគ​តិច​ស្រូប​អត្រា​ជិត​៣៧%​នៃ​ចំ​នួន​សិស្ស​ទូទាំង​ខេត្ត។​ បច្ចុប្បន្ន​ ខេត្ត​មាន​សា​លា​រដ្ឋ​សម្រេច​បទ​ដ្ឋាន​ជាតិ​ ៣៨២​/៤៥៨ ក្នុង​នោះ​ មាន​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ចំ​នួន​១០ និង​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ។​ ពិ​សេស​ ទូទាំង​ខេត្ត​មាន​សា​លា​បង្រៀន​ឧភយ​ភា​សា​វៀត​-ខ្មែរ​១៣១​សា​លា​និង​មាន​វត្ត​ខ្មែរ​៨៥/៩៣ វត្ត​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូន​ចៅ​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល។​

ថ្នាក់​រៀន​អក្សរ​ខ្មែរ​នៅ​វត្ត​សិរី​សុខុម​​ស្រ​ឡូ​ង ឃុំ​ដាយ​តឹម ស្រុក​មីស្វៀង។​

តាម​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​សុក​ត្រាំង​ របប​គោល​នយោ​បាយ​សម្រាប់​គ្រូ​បង្រៀន​កម្មា​ភិបាល​គ្រប់​គ្រង​និង​សិស្សា​នុសិស្ស​តំ​បន់​ជន​ជាតិ​ភាគ​តិច​ បាន​អនុវត្ត​ត្រឹម​ត្រូវ​ពេញ​លេញ​ទាន់​ពេល។​ សិស្សា​នុ​សិស្ស​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​បំ​ផុត​ ដើម្បី​បាន​ទៅ​រៀន​សូត្រ​ មិន​ទុក​ចោល​អ្នក​ណា​ម្នាក់​នៅ​ក្រោយ​គេ​ឡើយ។​ អា​ស្រ័យ​ហេតុ​នេះ​ គ្រូ​បង្រៀន​ស្ងប់​ចិត្ត​ក្នុង​ការ​បង្រៀន​សិស្ស​មាន​ស្មារតី​ក្នុង​ការ​សិក្សា​បាន​ល្អ​ ដូច្នេះ​ គុណ​ភាព​អប់រំ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ត្រូវ​បាន​លើក​កម្ពស់​ជា​លំ​ដាប់។​ ជា​រៀង​រាល់​ឆ្នាំ​ អត្រា​សិស្ស​ជន​ជាតិ​ខ្មែរ​កម្រិត​អនុវិទ្យា​ល័យ​និង​វិទ្យា​ល័យ​សម្រេច​និទ្ទេស​គ្រាន់​បើ​ ពូ​កែ​ ស្រូប​អត្រា​ជាង​៨០%; អត្រា​សិស្ស​ប្រ​ឡង​ជាប់​សញ្ញា​បត្រ​វិទ្យា​ល័យ​នៅ​តាម​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​សម្រេច​អត្រា​១០០% អត្រា​សិស្ស​ជាប់​ជម្រើស​ចូល​រៀន​មហា​វិទ្យា​ល័យ​ អនុ​មហា​វិទ្យា​ល័យ​ជាង​៧០% នៃ​ចំ​នួន​សិស្ស​ជន​ជាតិ​ខ្មែរ​នៅ​តាម​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក។​

តាម​ប្រ​សាសន៍​លោក​ យ័ញ​ហ្វាង​ង្វៀន​ នា​យក​រង​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ ដើម្បី​លើក​កម្ពស់​គុណ​ភាព​អប់រំ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ខេត្ត​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​ជា​ច្រើន​មាន​ប្រ​សិទ្ធ​ភាព។​ ក្នុង​នោះ​ ពង្រឹង​រាល់​វិធាន​ការ​ព្រម​ៗ​គ្នា​ ដើម្បី​លើក​កម្ពស់​គុណ​ភាព​អប់រំ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ជា​ពិសេស​ សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ជា​ទិស​ដៅ​ចម្បង​បង្អស់; លើក​លែង​ កាត់​បន្ថយ​ថ្លៃ​សិក្សា​ ឧបត្ថម្ភ​ថវិកា​រៀន​សូត្រ​ ឧបត្ថម្ភ​ប្រាក់​បង់​ថ្លៃ​សិក្សា។ល។​ ដល់​សិស្ស​ដែល​កំ​ពុង​សិក្សា​នៅ​តាម​គ្រឹះ​ស្ថាន​អប់រំ ស្រប​តាម​អនុក្រឹត្យ​លេខ​ ៨១/២០២១​/NĐ-CP របស់​រដ្ឋា​ភិបាល។​ ទន្ទឹម​នឹង​នោះ​ អា​ទិភាព​ប្រ​ភព​ទុន​ដើម្បី​វិនិ​យោគ​សាង​សង់​សា​លា​រៀន​រឹង​មាំនៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ តំ​បន់​លំ​បាក​ខ្លាំង; បង្កើន​គុណ​ភាព​កង​ជួរ​គ្រូ​បង្រៀន​ កម្មា​ភិបាល​គ្រប់​គ្រង​ផ្នែក​អប់រំ។​ ផ្តុំ​កម្លាំង​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូទៅ​ឆ្នាំ​២០១៨ សម​ស្រប​នឹង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​; បន្ត​អនុវត្ត​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន​តាម​ទិស​ដៅ​អភិវឌ្ឍ​គុណ​សម្បត្តិ​ សមត្ថ​ភាព​របស់​សិស្ស​ សម​ស្រប​នឹង​សិស្ស​ជន​ជាតិ​ភាគ​តិច​; អភិរក្ស​និង​អភិវឌ្ឍ​ភា​សា​ អក្សរ​សាស្ត្រ​របស់​ជន​ជាតិ​ភាគ​តិច​; យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អប់រំ​អំ​ពី​វប្ប​ធម៌​ជន​ជាតិ​ដល់​សិស្ស​តំ​បន់​ជន​ជាតិ​ភាគ​តិច​; រៀប​ចំ​សកម្ម​ភាព​អប់រំ​ពិសេស​ដោយ​ឡែក​ផ្សារ​ភ្ជាប់​នឹង​តម្រូវ​ការ​អប់រំ​ឧត្តម​គតិ​បដិវត្តន៍ សតិ​អា​រម្មណ៍​នយោ​បាយ​ សីល​ធម៌​ ផ្នត់​រស់​នៅ​ បំ​ណិន​ជីវិត​ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច….៕​

                                         លី​ធាន​-មុនី​

ចែករំលែកអត្ថបទ