មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

23/09/2024 - 16:31

ចិញ្ចឹម​សត្វ​ល្មេច​បន្ធាត់​ក្នុង​អាង​កញ្ចក់​ "ចំ​ណេញ​ខ្ពស់"

ជា​មួយ​នឹង​ការ​ចិញ្ចឹម​សត្វ​ល្មេច លើ​ផ្ទៃ​ដី​ចំ​នួន​ ៣.០០០​ម២ បង​ដាំង​ឡុង​ហូ (អា​យុ​ ៣០ ឆ្នាំ​) នៅ​ឃុំ​ផុង​ថាញ់​តី B ស្រុក​ភឿក​ឡុង​ ខេត្ត​បាក​លីវ​ រក​បាន​ប្រាក់​ចំ​ណូល​ជិត​ ២ ពាន់​លាន​ដុង​ក្នុង​មួយ​ឆ្នាំ។​

បង​ដាំង​ឡុង​ហូ បង្ហាញ​ពី​សត្វ​ល្មេច​ពូជ​គុណ​ភាព​នៅ​នឹង​មូល​ដ្ឋាន​របស់​គាត់។

បន្ទាប់​ពី​ចិញ្ចឹម​សត្វ​ល្មេច​បាន​ជោគ​ជ័យ​ ក្នុង​អាង​ស៊ី​ម៉ងត៍ បង​ដាំង​ឡុង​ហូ បន្ត​សិក្សា​ស្រាវ​ជ្រាវ​ដើម្បី​ចិញ្ចឹម​ល្មេច​បន្ធាត់​ក្នុង​អាង​កញ្ចក់​សម្រាប់​ផ្គត់​ផ្គង់​ជាអា​ហារ។​ មុន​ពេល​ដាក់​ល្មេច​ចូល​ចិញ្ចឹម​ គាត់​បាន​យក​ផ្លែ​ចេក​ទុំ​និង​ដើម​ចេក​មក​ត្រាំ​ក្នុង​អាង​ពី​ ២-៤ សប្ដាហ៍។​ បន្ទាប់​មក​ លាង​ជម្រះ​អាង​ បញ្ចូល​ទឹក​និង​ប្រ​ព្រឹត្តិ​កម្ម​ទឹក​ឱ្យ​មាន​កម្រិត​ pH ប្រ​ហែល​ ៧ អង្សា ទើប​ព្រ​លែង​កូន​ពូជ។​ បច្ចុប្បន្ន​ អាង​ស៊ី​ម៉ងត៍​របស់​បង​មាន​ចំ​នួន​ ៥០ អាង។​ ដោយ​ឡែក​អាង​កញ្ចក់​មាន​ ១.០០០ អាង។​ ក្នុង​អាង​មួយ​ៗ​ចិញ្ចឹម​ល្មេច​ត្រឹម​តែ ១ ក្បាល​សម្រាប់​បន្ធាត់។​ កម្រិត​ទឹក​ក្នុង​អាង​ប្រ​ហែល​ ១០ សង់​ទី​ម៉ែត្រ ត្រូវ​បាន​ដំ​ឡើង​ប្រ​ព័ន្ធ​ ផ្លាស់​ប្ដូរ​ទឹក​សម្អាត​អាង​និង​ប្រ​អប់​ដាក់​ចំ​ណី​ដំ​ណាល​គ្នា។​ សត្វ​ល្មេច​បន្ត​ពូជ​ត្រូវ​បាន​ចិញ្ចឹម​ក្នុង​អាង​ស៊ី​ម៉ងត៍ ចំ​ណែក​សត្វ​ល្មេច​ចិញ្ចឹម​បន្ធាត់​សម្រាប់​ផ្គត់​ផ្គង់​ជា​អា​ហារ​ត្រូវ​បាន​ដាក់​ក្នុង​អាង​កញ្ចក់។​ ក្នុង​អាង​ស៊ី​ម៉ងត៍ ចិញ្ចឹម​ជា​លក្ខណៈ​ប្រ​មូល​ផ្ដុំ​ឬ​ចិញ្ចឹម​ជា​គូ​ដោយ​ព្រ​លែង​មេ ៣ ក្បាល​ ឈ្មោល​ ១ ក្បាល​ ឱ្យ​នៅ​ក្នុង​អាង​តែ​មួយ​ដែល​មាន​ផ្ទៃ​ពី​ ២-៤ម២។​ ពេល​សត្វ​ល្មេច​ព្រ​លែង​ចិញ្ចឹម​ក្នុង​អាង​ស៊ី​ម៉ងត៍សម្រេច​ទម្ងន់​ប្រ​ហែល​ ១ គីឡូ​ក្រាម​ ខ្ញុំ​នឹង​ផ្លាស់​ប្ដូរ​ទៅ​ចិញ្ចឹម​ក្នុង​អាង​កញ្ចក់​ក្នុង​អាង​នីមួយ​ៗ​គឺ​ដាក់​ល្មេច ១ ក្បាល​សម្រាប់​ចិញ្ចឹម​បន្ធាត់” បង​ដាំង​ឡុង​ហូ បាន​បង្ហើប​ប្រាប់។​ ពេល​ចិញ្ចឹម​ក្នុង​អាង​កញ្ចក់​ ដាក់​ចំ​ណី​កន្ទក់​ឧស្សា​ហកម្ម​ (ប្រ​ភេទ​ប្រូតេ​អ៊ីន​៤០%)។​ ការ​ចិញ្ចឹម​ប្រ​ហែល​ ១ ឆ្នាំ​ ល្មេច​មាន​ទម្ងន់​ពី​ ៧-៨ គីឡូ​ក្រាម​អាច​លក់​ជា​សាច់​បាន​។​ គុណ​សម្បត្តិ​ចិញ្ចឹម​ក្នុង​អាង​កញ្ចក់​ គឺ​ងាយ​ស្រួល​សង្កេត​ថែ​ទាំ​ កាត់​បន្ថយ​អត្រា​បង់​ខាត​គុណ​ភាព​សាច់​ល្អ​ជាង​ចិញ្ចឹម​ក្នុង​អាង​ស៊ី​ម៉ងត៍។​  បង​ដាំង​ឡុង​ហូ នៅ​ទាំង​ស្រាវ​ជ្រាវ​ដោយ​ជោគ​ជ័យ​នូវ​ប្រ​ព័ន្ធ​ផ្លាស់​ទឹក​និង​ការ​ផ្ដល់​ចំ​ណី​ដោយ​ស្វ័យ​ប្រ​វត្តិ​ដើម្បី​ដំ​ឡើង​ក្នុង​អាង​ចិញ្ចឹម​។​ អា​ស្រ័យ​ហេតុ​នោះ​ ជួយ​ប្រិត​សំ​ចៃ​បាន​ពេល​វេលា​ថែ​ទាំ។​ សត្វ​ល្មេច​ចិញ្ចឹម​រយៈ​ពេល​ ៣ ឆ្នាំ​កន្លះ​គឺ​អាច​ទុក​បន្ត​ពូជ។​ សត្វ​ល្មេច​ពង​ ៣ លើក​ក្នុង​មួយ​ឆ្នាំ​ ក្នុង​មួយ​លើក​មាន​ពង​ពី​ ៨-១២ ពង។​

ដើម្បី​សត្វ​ល្មេច​ពង​បាន​ល្អ​សម្រេច​ប្រ​សិទ្ធ​ភាព​ ដំ​ណាក់​កាល​ជ្រើស​ពូជ​គឺ​សំ​ខាន់​ខ្លាំង​ណាស់​ ជ្រើស​រើស​កូន​ណា​មិន​គម​ឥត​ពិការ​ មិន​ធាត់​ពេក។​ ជា​ពិសេស​ ដំ​ណាក់​កាល​ចិញ្ចឹម​កូន​ពូជ​និង​ចិញ្ចឹម​សម្រាប់​ផ្គត់​ផ្គង់​ជា​អា​ហារ​គឺ​ត្រូវ​មាន​របៀប​ចិញ្ចឹម​ខុស​គ្នា។​ រៀង​រាល់​ឆ្នាំ​ បង​ហូ​លក់​ កូន​ពូជ​ពី​ ៣០.០០០ - ៤០.០០០ ក្បាល​ តម្លៃ​លក់​ ៣៥០​.០០០ ដុង​/ក្បាល​ ល្មេច​លក់​ជា​សាច់ ពី​៤០០.០០០ - ៤៦០​.០០០ ដុង​/គីឡូ​ក្រាម។​ អា​ស្រ័យ​ហេតុ​នោះ​ បង​ហូ រក​បាន​ប្រាក់​ចំ​ណូល​ជិត​ ២ ពាន់​លាន​ដុង​ក្នុង​មួយ​ឆ្នាំ​។​ បច្ចុប្បន្ន​ មូល​ដ្ឋាន​របស់​បង​ហូ កំ​ពុង​បាន​បំ​ពេញ​ឯក​សារ​ចាំ​បាច់​ដើម្បី​នាំ​សត្វ​ល្មេច​លក់​ជា​សាច់​និង​លក់​ជា​ពូជ​ទៅ​ប្រ​ទេស​ក្រៅ។​ ក្នុង​ពេល​ខាង​មុខ​ បង​ហូ​នឹង​មាន​លិខិត​បញ្ជា​ទិញ​ដំ​បូង​គេ គឺ​នាំ​ចេញ​ទៅ​ប្រ​ទេស​ជប៉ុន។​

បង​ហូ នៅ​ទាំង​ធ្វើ​ការ​ប្រ​មូល​ទិញ​ល្មេច​ដើម្បី​ជំ​នួយ​ប្រ​ជា​ជន​ភូមិ​ភាគ​មាន​ច្រក​ចេញ​លំ​នឹង​ទៀត​ផង។​ ក្រៅ​ពី​នោះ​ បង​ថែម​ទាំង​ជំ​នួយ​បច្ចេក​ទេស​ចិញ្ចឹម​ដល់​យុវ​ជន​ដែល​ចង់​ផ្ដើម​អា​ជីព​ពី​ការ​ចិញ្ចឹម​សត្វ​ល្មេច​ជា​ដើម។​ ក្រៅ​ពី​ចិញ្ចឹម​សត្វ​ល្មេច បង​ហូ នៅ​ទាំង​ចិញ្ចឹម​សំ​ពោច​សម្រាប់​លក់​ពូជ​ទៀត​ផង។​ បច្ចុប្បន្ន​ បង​កំ​ពុង​មាន​ហ្វូង​សំ​ពោច​ពូជ​ជាង​ ១០០ ក្បាល​ ដោយ​ត្រៀម​នាំ​ចេញ​កូន​ពូជ​ទៅ​កាន់​ទី​ផ្សារ៕​

         កាសែត​កឹង​ធើ - ប្រែ​សម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ