ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

09/09/2024 - 15:46

កា​សែត​កឹង​ធើ "ជំ​រុញ​ដំ​ណើរ​ប្អូន​ទៅ​សា​លា" ដល់​សិស្ស​ជន​ជាតិ​ខ្មែរ ៦៨ នាក់ នៅ​ស្រុក​ទ្រី​តូង

(កឹង​ធើ) - សា​ខា​បក្ស ៥ ចំ​ណុះ​បក្ខ​ភាគ​កា​សែត​កឹង​ធើ បាន​សហ​ការ​ជា​មួយ​សមា​គម​កសិករ​ឃុំ​អូរ​ឡឹម ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង ទើប​រៀប​ចំ​កម្ម​វិធី “ជំ​រុញ​ដំ​ណើរ​ប្អូន​ទៅ​សា​លា” ជូន​អា​ហា​រូប​ករណ៍ និង​សិក្ខូប​ករណ៍​ដល់​ប្អូនៗ​សិស្សា​នុសិស្ស ឆ្នាំ​សិក្សា ២០២៤​-២០២៥។

តំ​ណាង​សា​ខា​បក្ស ៥ បក្ខ​ភាគ​កា​សែត​កឹង​ធើ ជូន​សៀវ​ភៅ​សិក្សា​ដល់​ប្អូនៗ។

តំ​ណាង​ក្រុម​ចម្ការ​ផ្កា​កេស​រកូល AE ជូន​អំ​ណោយ​ដល់​ប្អូនៗ។

តំ​ណាង​សា​ខា​បក្ស ៥ បក្ខ​ភាគ​កា​សែត​កឹង​ធើ ជូន​សៀវ​ភៅ​សិក្សា​ដល់​ប្អូនៗ។

អ្នក​តំ​ណាង​ថត​រូប​ជា​មួយ​សិស្ស​ក្នុង​ឱកាស​ទទួល​អំ​ណោយ។

ឆ្លង​តាម​រយៈ​នោះ សិស្ស​ជន​ជាតិ​ខ្មែរ​មាន​ស្ថាន​ភាព​លំ​បាក ៦៨ នាក់ នៅ​សា​លា​បឋម​សិក្សា “A” អូរ​ឡឹម និង​សា​លា​បឋម​សិក្សា “B” អូរ​ឡឹម បាន​ទទួល​អំ​ណោយ​ជា​សៀវ​ភៅ ប៊ិច និង​អា​ហា​រូប​ករណ៍ (៤០០​.០០០​ដុង/​ចំ​ណែក)។ ម្យ៉ាង​ទៀត ក្នុង​នោះ មាន​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង​ចំ​នួន ១០ នាក់ នៅ​ថ្នាក់​ទី​៣ ទី​៤ និង​ទី​៥ បាន​ទទួល​សៀវ​ភៅ​សិក្សា​គោល​មួយ​ឈុត​ថែម​ទៀត។ អំ​ណោយ​ទាំង​នេះ អា​ស្រ័យ​សា​ខា​បក្ស ៥ បក្ខ​ភាគកា​សែត​កឹង​ធើ ចលនា​ក្រុម​ចម្ការ​ផ្កា​កេ​សរ​កូល AE និង​សប្បុ​រស​ជន​មួយ​ចំ​នួន​ដែល​ស្រ​ឡាញ់​សកម្ម​ភាព​មនុស្ស​ធម៌​ស្ម័គ្រ​ចិត្ត។

កម្ម​វិធី “ជំ​រុញ​ដំ​ណើរ​ប្អូន​ទៅ​សា​លា” អា​ស្រ័យ​សា​ខា​បក្ស ៥ ចលនា​អនុវត្ត គឺ​ស្ថិត​ក្នុង​ចង្កោម​សកម្ម​ភាព​នៃ​ទម្រង់ “ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់” អា​ស្រ័យ​គណៈ​កម្មា​ធិការ​បក្ស​កា​សែត​កឹង​ធើ បាន​អនុវត្ត​ច្រើន​ឆ្នាំ​កន្លង​មក។ ចាប់​ពី​ដើម​ឆ្នាំ​មក​ទល់​ពេល​នេះ អនុវត្ត​ទម្រង់ “ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់” ដូច​ពោល​ខាង​លើ ក្រៅ​ពី​ឧបត្ថម្ភ​ថវិកា​សិក្សា​ដល់​និស្សិត​ម្នាក់​ដោយ​ទឹក​ប្រាក់ ៦០០​.០០០ ដុង​/ខែ សា​ខា​បក្ស ៥ បាន​ចលនា​សប្បុ​រស​ជន​រៀប​ចំក​ម្ម​វិធី​មនុស្ស​ធម៌​ស្ម័គ្រ​ចិត្ត ដូច​ជា ពិនិត្យ​ព្យា​បាល​ជំងឺ​ជូន​អ្នក​ក្រ​ដោយ​ឥត​គិត​ថ្លៃ; ផ្តល់​ជូន​កង់​និង​សិក្ខូប​ករណ៍​ដល់​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក ។ល។ គិត​ជា​ទឹក​ប្រាក់​សរុប​ជាង ១៦៥ លាន​ដុង៕ 

                         ថាញ់​ឡុង-វិមាន

ចែករំលែកអត្ថបទ