ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

09/09/2024 - 15:02

សុក​ត្រាំង ជូន​អា​ហា​រូប​ករណ៍ ៥៧០ ចំ​ណែក​ដល់​សិស្ស និស្សិត​ជម្នះ​ការ​លំ​បាក​សង្វាត​រៀន​សូត្រ

សមា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង ទើប​រៀប​ចំ​ពិធី​ជូន​អា​ហា​រូប​ករណ៍​លឿង​ឌិញ​កួរ “ការ​សិក្សា​គ្មាន​ទី​បញ្ចប់” ដល់​ប្អូន​ៗ​សិស្សា​នុសិស្ស ៥៧០ នាក់ ជម្នះ​ការ​លំ​បាក​សង្វាត​រៀន​សូត្រ ប្អូនៗ​សិស្សា​នុសិស្ស​ដែល​សម្រេច​បាន​ស្នា​ដៃ​ខ្ពស់​ក្នុង​ឆ្នាំ​សិក្សា ២០២៣ - ២០២៤ និង​មនុស្ស​ចាស់​ដែល​មាន​ស្មារតី​សិក្សា​គំរូ​ក្នុង ​“ត្រ​កូល​សិក្សា​រៀន​សូត្រ” នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​សុក​ត្រាំង។

ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស និស្សិត​សង្វាត​រៀន​សូត្រ។

អា​ហា​រូប​ករណ៍​ អា​ស្រ័យ​ដោយ​ការ​ឧបត្ថម្ភ​របស់​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​សមា​ជិក​មួយ​ឆ្នោត​ជាតិ​សុក​ត្រាំង និង​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​សមា​ជិក​មួយ​ឆ្នោត​ជាតិ​អាង​យ៉ាង។ សិស្ស​កម្រិត​វិ​ទ្យា​ល័យ (ក្នុង​មួយ​ចំ​ណែក​មាន​តម្លៃ ១,៥ លាន​ដុង) និស្សិត​អនុ​មហា​វិទ្យា​ល័យ (ក្នុង​មួយ​ចំ​ណែក ២ លាន​ដុង) សិស្ស​ពូកែ​គ្រប់​កម្រិត (ក្នុង​មួយ​ចំ​ណែក ៣ លាន​ដុង) សិស្ស​ពូ​កែថ្នាក់​ខេត្ត (រង្វាន់​លេខ ១ គឺ ៤ លាន​ដុង/ចំ​ណែក រង្វាន់​លេខ ២ គឺ ៣ លាន​ដុង​/ចំ​ណែក) និង​សិស្ស​ដែល​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ជាប់​ពិន្ទុ​ខ្ពស់​បំ​ផុត​គឺ  ២០ លាន​ដុង​/ចំ​ណែក; សមូហ​ភាព​សិស្ស​សម្រេច​ជ័យ​លាភី​ច្នៃ​ប្រ​តិដ្ឋ​វិទ្យា​សាស្ត្រ​និង​បច្ចេក​ទេស​ថ្នាក់​ជាតិ​ឆ្នាំ​សិក្សា ២០២៣​ - ២០២៤  (រង្វាន់​លេខ ៣ គឺ ២០ លាន​ដុង; រង្វាន់​លេខ ៤ គឺ ១០ លាន​ដុង) និង​អា​ហា​រូប​ករណ៍ ១៤ ចំ​ណែក “ការ​សិក្សា​គ្មាន​ទី​បញ្ចប់”  សម្រាប់​មនុស្ស​ចាស់​ដែល​មាន​ស្មារតី​ក្នុង​ការ​សិក្សា​រៀន​សូត្រ​គំរូ ក្នុង​មួយ​ចំ​ណែក គឺ ២ លាន​ដុង៕

                       លី​ធាន-ប្រែ​សម្រួល​៖ ទី​ទុយ

ចែករំលែកអត្ថបទ