02/09/2024 - 09:14

ថែ​ទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន​បាន​ល្អ

ជា​ឃុំ​តំបន់​ឆ្ងាយ​ដាច់​ស្រ​យាល នៅ​ពេល​បាន​វិនិយោគ​ជួស​ជុល បង្កើន​កម្រិត​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​បំ​ពាក់​បរិក្ខារ​ពេទ្យ​បន្ថែម ជួយ​ឱ្យ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ថាញ់​តឹង ស្រុក​ថាញ់​ទ្រី ខេត្ត​សុក​ត្រាំង អនុវត្ត​ល្អ​នូវ​ការ​ងារ​ពិនិត្យ ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន។

វេជ្ជ​បណ្ឌិត​កំពុង​ពិនិត្យ​ជំងឺ​ឱ្យ​កុមារ។

ថាញ់​តឹង ជា​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ដូច្នេះ ដំ​ណាក់​សុខា​ភិ​បាល​ត្រូវ​បាន​វិនិ​យោគ​ជួស​ជុល បង្កើន​កម្រិត​ហេដ្ឋា​រចនា​សម្ព័ន្ធ​បាន​សម​រម្យ ស្អាត​បាត និង​បំ​ពាក់​បរិក្ខារ​ពេទ្យ​គ្រប់​សព្វ ដើម្បី​បម្រើ​ដល់​ការ​ងារ​ពិនិត្យ ព្យា​បាល​ជំងឺ​បឋម​ជូន​ប្រ​ជា​ជន។ កង​ជួរ​កម្មា​ភិបាល​ពេទ្យ​តែង​បាន​បង្កើន​កម្រិត​វិជ្ជា​ជីវៈ ខ្នះ​ខ្នែង​អស់​ពី​ចិត្ត​ក្នុង​ការ​ងារ បង្ក​បាន​ទំនុក​ចិត្ត​ចំ​ពោះ​អ្នក​ជំងឺ។  ជា​រៀង​រាល់​ថ្ងៃ ដំ​ណាក់​សុខា​ភិបាល​ឃុំ​ថាញ់​តឹង បាន​ធ្វើ​ការ​ពិនិត្យ​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន ជា​មធ្យម​ប្រ​មាណ​២០​លើក​នាក់។

កម្មា​ភិបាល​ពេទ្យ​រួម​ជា​មួយ​សហ​ការី​សុខា​ភិបាល សមា​គម​និង​អង្គ​ការ​មហា​ជន
 ពិនិត្យដង្កូវទឹកនៅតាមផ្ទះប្រជាជន។

បង​ស្រី​ថាយ​ធីង៉ុក​ថើម មក​ពិនិត្យ​ជំងឺ​នៅ​ដំ​ណាក់​សុខា​ភិបាល ឱ្យ​ដឹង៖ “ដំ​ណាក់​សុខាភិ​បាល​ទើប​បង្កើន​កម្រិត​ថ្មី ស្អាត​បាត ស្រ​ឡះ​ស្រ​ឡំ គ្រូ​ពេទ្យ​ផ្ដល់​ពិគ្រោះ​ដោយ​អស់​ពីចិត្ត រួស​រាយ​រាក់​ទាក់ ម៉្លោះ​ហើយ អ្នក​ណា​ក៏​ពេញ​ចិត្ត​ទាំង​អស់។ ខែ​នេះ គ្រួ​សារ​ខ្ញុំ​ផ្តា​សាយ​និង​ក្អក អស់​មួយ​ផ្ទះ មក​ដំ​ណាក់​សុខា​ភិបាល​ពិនិត្យ​ជំងឺ​យក​ថ្នាំ​លេប។ គ្រូ​ពេទ្យ​នៅ​ទី​នេះ ពិនិត្យ​និង​ផ្តល់​ថ្នាំ​ក៏​លឿន មិន​រង់​ចាំ​យូរ​ដូច​ទៅ​ពិនិត្យ​នៅ​ពេទ្យ​ថ្នាក់​លើ”។ ចំ​ណែក​អ្នក​មីង​កាវ​ធីអ៊ុក នៅ​ភូមិ​តឹង​ឡើយ ឱ្យ​ដឹង៖ “ខ្ញុំ​ច្រើន​តែ​ចុក​រោយ ស្ពឹក​ដៃ​ជើង ម៉្លោះ​ហើយ​ក៏​មក​ដំ​ណាក់​សុខា​ភិបាល ពិនិត្យ​ជំងឺ​និង​ចាក់​ម្ជុល​វិទ្យា​សាស្ត្រ។ គ្រូ​ពេទ្យ​តែង​យក​ចិត្ត​ទុក​ដាក់​សាក​សួរ​ពី​ស្ថាន​ភាព​ជំងឺ និង​លើក​ទឹក​ចិត្ត​ខ្ញុំ​ស្ងប់​អា​រម្មណ៍​ក្នុង​ការ​ព្យា​បាល។ ចាក់​ម្ជុល​វិទ្យា​សាស្ត្រ​រួច គ្រូ​ពេទ្យ​នៅ​ទាំង​ធ្វើ​ការ​ណែ​នាំ​ពី​របៀប​ហូប​ចុក​និង​សម្រាក​ឱ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ធា​នា​ការ​ពារ​សុខ​ភាព​បាន​ល្អ ទើប​ខ្ញុំ​ជឿ​ជាក់​ហើយ​នឹង​នរ​ចិត្ត​ព្យា​បាល ដើម្បី​ជំ​ងឺ​ឆាប់​បាន​ជា​សះ​ស្បើយ”។

ទន្ទឹម​នឹង​នោះ ដំ​ណាក់​សុខា​ភិបាល​ឃុំ​ក៏​បាន​កសាង​ផែន​ការ​សហ​ការ​ជា​មួយ​អង្គ​ការ​មហា​ជន ភូមិ​ភាគ​ផ្តុំ​កម្លាំង​អនុវត្ត​យុទ្ធ​នា​ការ​បង្ការ​ទប់​ស្កាត់ រោគ​រាត​ត្បាត ជំងឺ​គ្រុន​ឈាម ជំងឺ​ពង​ដៃ ជើង មាត់។ល។ ចាប់​ពី​ដើម​ឆ្នាំ​មក ឃុំ​ថាញ់​តឹង​អនុវត្ត​យុទ្ធ​នា​ការ​កម្ចាត់​ដង្កូវ​ទឹក​និង​បាញ់​ថ្នាំ​គីមី​បាន​២ លើក ធ្វើ​ការ​បង្ក្រាប​មិន​ទុក​ឱ្យ​រោគ​រាត​ត្បាត​កើក​ឡើង។ ដំ​ណាក់​សុខា​ភិបាល រក្សា​សកម្ម​ភាព​របស់​កម្មា​ភិបាល​ទទួល​បន្ទុក​ណែ​នាំ​អំ​ពី​អា​ហា​រូបត្ថម្ភ​ដល់​អ្នក​ម្តាយ​ឱ្យ​ចេះ​ពី​របៀប​ថែទាំ និង​ចិញ្ចឹម​កូន​តាម​បែប​វិទ្យា​សាស្ត្រ; ពិនិត្យ​ផ្ទៃ​ពោះ​ត្រូវ​តាម​កាល​កំ​ណត់​សម្រេច​១០០%; ការ​ងារ​ចាក់​វ៉ាក់​សុាំង​បើក​ទូលាយ​សម្រេច​អត្រា​ជាង ៩៩%។

អ្នក​ស្រី​ថាយ​ធី​ភឿង​ថាវ ប្រ​ធាន​ដំ​ណាក់​សុខាភិ​បាល​ឃុំ​ថាញ់​តឹង ឱ្យ​ដឹង៖ “ដំ​ណាក់​សុខា​ភិបាល​មាន​ក្រុម​សុខា​ភិបាល​នៅ​គ្រប់​ទាំង​៧​ភូមិ ព្រម​ទាំង​មាន​សហ​ការី​សុខា​ភិបាល​ជា​ច្រើន​នាក់  ម៉្លោះ​ហើយ ការ​ងារ​ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ជន​អំ​ពី​ការ​បង្ការ​ទប់​ស្កាត់​រោគ​រាត​ត្បាត ត្រូវ​បាន​អនុវត្ត​ល្អ។ អា​ស្រ័យ​មា​មីង​លើក​កម្ពស់​ស្មារតី​យល់​ដឹង​ក្នុង​ការ​បង្ការ​ទប់​ស្តាត់​ជំងឺ ដូច្នេះ ស្ថាន​ភាព​រោគ​រាត​ត្បាត បំ​ផុត​គឺ​ជំងឺ​គ្រុន​ឈាម​តែង​បាន​គ្រប់​គ្រង។ ទន្ទឹម​នឹង​នោះ សមូហ​ភាព​កម្មា​ភិបាល​ដំ​ណាក់​សុខា​ភិបាល​សា​មគ្គី ឯក​ភាព មាន​ជំ​នាញ​វិជ្ជា​ជីវៈ​រឹង​មាំ​បម្រើ​ការ​ងារ​អស់​ពី​ចិត្ត​សម្រេច​ល្អ​ភារ​កិច្ច​បង្ក​បាន​ទំនុក​ចិត្ត​ក្នុង​ប្រ​ជា​ជន”៕

   លី​ធាន​-មុនី

ចែករំលែកអត្ថបទ