ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/08/2024 - 08:51

ក្រុង​កឹង​ធើ៖

សិស្សា​នុ​សិស្ស​ ២១៨ នាក់ រៀន​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិស្សមកាល​

គណៈ​អចិ​ន្ត្រៃយ៍​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ ក្រុង​កឹង​ធើ បាន​រៀប​ចំ​ពិធី​ប្រ​កាស​លទ្ធ​ផល​បិទ​វគ្គ​សិក្សា​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល​ឆ្នាំ​២០២៤។​

សិស្សា​នុសិស្ស​ទទួល​លិខិត​បញ្ជាក់​ថ្នាក់​ភាសា​ខ្មែរ។​ រូប​៖ សមាគម​ព្រះ​សង្ឃ​
សាមគ្គីស្នេហាជាតិក្រុងកឹងធើផ្តល់។

ក្នុង​រយៈ​ពេល​វិស្សមកាល​ ៣ ខែ​ សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ បាន​ចលនា​ព្រះ​ចៅ​អធិ​ការ​ គណៈ​កម្ម​ការ​វត្ត​ពុទ្ធ​សា​សនា​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ក្រុង​ ចលនា​សិស្ស​ចូល​រៀន​អក្សរ​ខ្មែរ; ចលនា​ព្រះ​សង្ឃ​និង​គ្រូ​បង្រៀន​ចូល​រួម​បង្ហាត់​បង្រៀន។​ តាម​រយៈ​ថ្នាក់​រៀន​នេះ​ សិស្សា​នុសិស្ស​ជា​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ បាន​ហាត់​សរ​សេរ​ ហាត់​អាន ហាត់​និយាយ​ រៀន​ពី​ទំ​នៀម​ទម្លាប់​ប្រ​ពៃណី​និង​សីល​ធម៌៘ ក្នុង​ពិធី​ប្រ​កាស​លទ្ធ​ផល​ គណៈ​អចិ​ន្ត្រៃយ៍​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ បាន​ជូន​លិខិត​បញ្ជាក់​ថ្នាក់​ភា​សា​ខ្មែរ​ដល់​សិស្សា​នុសិស្ស​ ២១៨ នាក់។​

ការ​ដែល​រៀប​ចំ​បង្រៀន​និង​រៀន​ភាសា​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល​ដល់​សិស្សា​នុសិស្ស​ ត្រូវ​បាន​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ ព្រះ​ចៅ​អធិ​ការ​ គណៈ​កម្ម​ការ​វត្ត​ ពុទ្ធ​សាសនា​ខ្មែរ​ អនុវត្ត​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ សំ​ដៅ​ជួយ​ជន​រួម​ជាតិ​អភិរក្ស​និង​ពង្រីក​អក្សរ​សាស្ត្រ​ ភាសា​ អត្ត​សញ្ញាណ​វប្បធម៌​ជន​ជាតិ៕​

                                               ថាញ​ធី- លីសៀ

ចែករំលែកអត្ថបទ