នៅខេត្តត្រាវិញ សមាគមសហព័ន្ធនារីវៀតណាម បានសហការជាមួយគណៈកម្មាធិការបក្សខេត្តត្រាវិញ រៀបចំសិក្ខាសាលា “ពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយ អ្នកមុខអ្នកការសាសនា ក្នុងការឃោសនា ចលនាអនុវត្តសមភាពយេនឌ័រនៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ”។
អ្នកមានប្រជាប្រិយចែករំលែកការងារផ្សព្វផ្សាយអំពីសមភាពយេនឌ័រ។
រូប៖ ថាញ់ហ្វា - TTXVN
ក្នុងសិក្ខាសាលា លោកស្រី ង្វៀងធីធូហៀង អនុប្រធានសមាគមសហព័ន្ធនារីវៀតណាម ឱ្យដឹង៖ បក្សនិងរដ្ឋយើងតែងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការកសាងផែនមហាសាមគ្គីទូទាំងជនជាតិ ក្នុងនោះ បង្ហាញពីតួនាទី ការរួមចំណែកដ៏ធំធេងរបស់កងជួរអ្នកមានប្រជាប្រិយ។ គិតដល់ឆ្នាំ ២០២៣ ទូទាំងប្រទេសមានអ្នកមានប្រជាប្រិយ២៨.៥៣៨នាក់; ក្នុងនោះ ចាស់ព្រឹទ្ធាចារ្យភូមិ២.៦៣៥នាក់ ប្រធានភូមិ៣.១៧៨នាក់ និងអ្នកមុខអ្នកការសាសនា៥០០នាក់។ល។ រយៈពេលកន្លង អ្នកមានប្រជាប្រិយតែងជាគំរូឈានមុខក្នុងការចលនាប្រឡងប្រណាំងស្នេហាជាតិ និងរាល់ការចលនា ជាស្ពានតភ្ជាប់រវាងរដ្ឋអំណាច ជាមួយនឹងប្រជាជន អនុវត្តទិសស្លោក “ចុះទៅគ្រប់ច្រកល្ហក គ្រប់គ្រួសារ” ដើម្បីពាំនាំនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋទៅក្នុងជីវភាព។
រយៈពេល៥ឆ្នាំកន្លង សមាគមនារីនៅតាមភូមិភាគនានាក្នុងទូទាំងប្រទេស មានរបៀបធ្វើល្អៗជាច្រើន ប្រកបដោយគំនិតច្នៃប្រតិដ្ឋ ស្វែងរកបទពិសោន៍ ការយល់ដឹងអំពីភូមិសាស្រ្ត មុខសញ្ញា គឺកិត្យានុភាពរបស់ចាស់ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ មេត្រកូល អ្នកមុខអ្នកការសាសនា និងបុគ្គលគំរូជាច្រើនទៀត ដើម្បីចលនាប្រជាជនក្នុងសហគមន៍សកម្មចូលរួមអនុវត្តនូវកម្មវិធីចលនារបស់សមាគម។
ក្នុងសិក្ខាសាលា អ្នកតំណាងជាច្រើនបានចែករំលែកនូវចំណេះដឹងបទពិសោធន៍ល្អៗ ក្នុងដំណើរការផ្សព្វផ្សាយអំពីការងារសមភាពយេនឌ័រ។ ទន្ទឹមនឹងនោះ អ្នកតំណាងទាំងឡាយក៏បានលើកឡើងនូវវិធានការពង្រីកប្រសិទ្ធភាពជាងទៀតនូវការងារឃោសនា ចលនាប្រជាជនផ្លាស់ប្តូរផ្នត់គំនិត លុបបំបាត់ការរើសអើងអំពីបទដ្ឋានសមភាពយេនឌ័រនៅក្នុងគ្រួសារ និងសហគមន៍ ទំនៀមទម្លាប់វប្បធម៌មិនសមស្រប ដើម្បីជំរុញសមភាពយេនឌ័រ៕
យោង៖ dantocmiennui.vn - វិមាន