សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិសហនិគម គៀងលឿង - យ៉ាងថាញ់ - ហាទៀង (គៀងយ៉ាង) រៀបចំមហាសន្និបាតសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិសហនិគម លើកទី VI អាណត្តិកាល ២០២៤ - ២០២៩ ។ ព្រះឧបជ្ឈាយ៍ ត្រឹងភឿង បន្តជាប់ឆ្នោតជាប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិសហនិគម អាណត្តិកាល ២០២៤ - ២០២៩ ។
គណៈប្រតិបត្តិការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិសហនិគម យ៉ាងថាញ់ - គៀងលឿង
- ហាទៀង អាណត្តិកាល ២០២៤-២០២៩។
អាណត្តិកាល ២០១៩ - ២០២៤ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិសហនិគមយ៉ាងថាញ់ - គៀងលឿង - ហាទៀង ពង្រីកស្មារតីសាមគ្គី សកម្មចលនាជនរួមជាតិ ពុទ្ធបរិស័ទ អនុវត្តល្អគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ; ខ្នះខ្នែងអភិវឌ្ឍសេដ្ឋកិច្ច ចូលរួមរាល់ចលនាប្រឡងប្រណាំងស្នេហាជាតិ។ ពិសេស សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិសហនិគម បានចលនានូវប្រភពកម្លាំងអនុវត្តល្អសុខុមាលភាពសង្គម សរុបថវិកាជាង៧,៧ពាន់លានដុង។
អាណត្តិកាល ២០២៤ - ២០២៩ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិសហនិគម យ៉ាងថាញ់ - គៀងលឿង - ហាទៀង បានដាក់ចេញទិសដៅសកម្មភាព រួមមាន៖ ខិតខំធ្វើការផ្សព្វផ្សាយដល់ព្រះសង្ឃ ១០០% ជនរួមជាតិនិងពុទ្ធបរិស័ទ ៩០% អនុវត្តនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ; ប្តេជ្ញាប្រយុទ្ធប្រឆាំងនូវការអត្ថាធិប្បាយមួលបង្កាច់របស់ជនទុច្ចរិត រួមចំណែករក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គមកាន់តែរឹងមាំ។ នៅតាមវត្តអារាម បន្តរក្សាការរៀបចំបើកថ្នាក់បង្រៀនអក្សរខ្មែរដល់ជនរួមជាតិ ពុទ្ធបរិស័ទចំណុះជើងវត្ត; បង្កើនការបំប៉នចំណេះដឹងដល់សមណសិស្ស; ចូលរួមកៀរគរកុមារជនរួមជាតិខ្មែរគ្រប់កម្រិតអាយុចូលរៀនចាប់ពី៩៥%ឡើងទៅ។ ម្យ៉ាងទៀតនៅតាមវត្តអារាម តែងរក្សាអនាម័យបរិស្ថាន ដាំដើមឈើ ព្រួតដៃកសាងជនបទថ្មី ក្រុងស៊ីវិល័យ; ផ្សព្វផ្សាយ ចលនាក្នុងជនរួមជាតិខ្មែរខ្នះខ្នែងពលកម្មផលិត អនុវត្តប្រិតសំចៃ; សកម្មចលនារាល់ប្រភពកម្លាំង ជួយគ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រដែលមានជីវភាពខ្វះខាត៕
យោង៖ កាសែតគៀងយ៉ាង - ប្រែសម្រួល៖ លីសៀ