ប្រធានរដ្ឋ តូឡឹម ទើបបញ្ចប់ដោយជោគជ័យដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសឡាវនិងប្រទេសកម្ពុជា តបតាមការអញ្ជើញរបស់ អគ្គលេខាប្រធានរដ្ឋឡាវ ថងលុន ស៊ីសុលីត និងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នរោត្តម សីហមុនី។
ដំណើរបំពេញទស្សនកិច្ចនេះ ក៏ជាលទ្ធផលនៃការផ្សព្វផ្សាយកិច្ចព្រមព្រៀងកំពូល ពិសេស គឺលទ្ធផលនៃកិច្ចជំនួបកំពូល រវាងបក្សកុម្មុយនិស្ដវៀតណាម ជាមួយនឹងបក្សបដិវត្តន៍ប្រជាជនឡាវ និងគណៈបក្សប្រជាជនកម្ពុជា។
ក្នុងរយៈពេលជិត៣ ថ្ងៃនៃដំណើរបំពេញទស្សនកិច្ចប្រទេសឡាវ និងប្រទេសកម្ពុជា ប្រធានរដ្ឋ តូឡឹម មានកម្មវិធីសកម្មភាពដ៏មមាញឹក ជាមួយនឹងសកម្មភាពចំនួន ៣២ រួមមានកិច្ចសន្ទនា កិច្ចពិភាក្សា និងកិច្ចជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ អញ្ជើញទស្សនានៅមណ្ឌលសេដ្ឋកិច្ច ជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និស្សិត សហគមន៍អាណិកជននៅប្រទេសទាំងពីរ។ ប្រទេសឡាវនិងប្រទេសកម្ពុជា បានទទួលស្វាគមន៍ប្រធានរដ្ឋនិងគណៈប្រតិភូយ៉ាងកក់ក្ដៅ ឧត្តុង្គឧត្តម កម្រិតខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋបរទេស ដែលមកបំពេញទស្សនកិច្ច ប្រកបដោយកាយវិការដ៏វិសេសវិសាលនៃការស្វាគមន៍របស់ប្រជាជនឡាវ និងប្រជាជនកម្ពុជារាប់ពាន់នាក់។
ប្រធានរដ្ឋ តូឡឹម បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំប្រទេសឡាវ។
រូបថត៖ TTXVN
នៅប្រទេសឡាវ ភាគីទាំងពីរបន្តអះអាងនូវការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបន្តអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ កាន់តែស៊ីជម្រៅ ជាក់ស្ដែងនិងប្រសិទ្ធភាព។ ភាគីទាំងពីរបានឯកភាពខ្ពស់អំពីវិធានការ បន្តផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងកម្រិតកំពូលរវាងបក្សទាំងពីរ ប្រទេសទាំងពីរ រួមចំណែកបង្កកម្លាំងចលករថ្មី ជំរុញទំនាក់ទំនងយ៉ាងមុតមាំរវាងប្រទេសទាំងពីរនាពេលអនាគត។
ប្រធានរដ្ឋ តូឡឹម បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំប្រទេសកម្ពុជា។ រូបថត៖ TTXVN
នៅព្រះរាជាណាចក្រកម្ពុជា ភាគីទាំងពីរបានឯកភាពជំរុញនិងពង្រឹងចំណងសាមគ្គី ទំនុកចិត្តនិងយោគយល់គ្នាទៅវិញទៅមក នាំយកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាព។ ជាពិសេស ភាគីទាំងពីរបានគូសបញ្ជាក់ពីស្មារតីសាមគ្គី ចំណងមិត្តភាព និងចាំបាច់បន្តផ្សព្វផ្សាយដល់យុវវ័យ អំពីតម្លៃប្រវត្តិសាស្រ្តទំនាក់ទំនងនៃប្រទេសទាំងពីរ។ ក្នុងកិច្ចជំនួបសំណេះសំណាល ថ្នាក់ដឹកនាំកម្ពុជា សង្កត់ធ្ងន់ តែងចងចាំជានិច្ចនូវជំនួយនិងការលះបង់របស់វៀតណាមក្នុងការជួយកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និងធ្វើឱ្យប្រទេសកម្ពុជារស់ឡើងវិញ។ ភាគីទាំងពីរបានឯកភាព ផ្សព្វផ្សាយខ្លាំងក្លាថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច- ពាណិជ្ជកម្ម វិនិយោគ ការពារប្រទេស - សន្ដិសុខ សហប្រតិបត្តិការព្រំដែន ប្រភពពលករ ទំនាក់ទំនងប្រជាជន។ល។ ភាគីទាំងពីរបានអបអរសាទរស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដែលសហការយ៉ាងជិតស្និទ្ធដើម្បីកសាងព្រំដែនដីគោក សន្ដិភាព មិត្តភាព ស្ថិរភាពនិងសហប្រតិបត្តិការអភិវឌ្ឍន៍ ជំរុញសហប្រតិបត្តិការរវាងបណ្ដាខេត្តជាប់ព្រំដែន។
ទាក់ទិននឹងសហគមន៍ប្រជាជនមានដើមកំណើតវៀតណាមនៅកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា តែងអះអាងនឹងបន្តយកចិត្តទុកដាក់ បង្កលក្ខណសម្បត្តិកាន់តែងាយស្រួលសម្រាប់សហគមន៍ប្រជាជនមានដើមកំណើតវៀតណាម រស់នៅធ្វើការងារលំនឹងនិងស្របច្បាប់នៅប្រទេសនេះ៕
យោងតាមកាសែត Vietnamnet.vn - ថាច់ធី