ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/07/2024 - 15:16

កា​សែត​កឹង​ធើ ជូន​អា​ហា​រូប​ករណ៍ "ជំ​រុញ​ដំ​ណើរ​ប្អូន​ទៅ​សា​លា" ដល់​សិស្ស​បឋម​សិក្សា​៣០​នាក់​នៅ​ស្រុក​ទ្រី​តូង

សា​ខា​បក្ស ៥ ចំ​ណុះ​បក្ខ​ភាគ​កា​សែត​កឹង​ធើ បាន​សហ​ការ​ជា​មួយ​គណៈ​បញ្ជា​ការ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាក​ក្វើយ ជូន​កង់ ៣០ គ្រឿង សៀវ​ភៅ​សរ​សេរ ៦០០ ក្បាល និង​ថវិកា​ម្នាក់ ៣០០​.០០០ ដុង ដល់​សិស្ស​បឋម​សិក្សា​នៅ​ទី​ប្រ​ជុំ​ជន​បា​ជុក និង​ឃុំ​ឡាក​ក្វើយ ស្រុក​ទ្រី​ទូង ខេត្ត​អាង​យ៉ាង។ អា​ហា​រូបករណ៍​ទាំង​នេះ សា​ខា​បក្ស ៥ បាន​ចលនា​ហាង​លក់​សម្ភារៈ​កសិកម្ម​អាញ់​ង្វៀក ក្រុម​ហ៊ុន​ចំកាត់ Newtech Crop Science និង​សប្បុ​រស​ជន​មួយ​រូប​នៅ​ខ័ណ្ឌ​និញ​កេវ ក្រុង​កឹង​ធើ​រួម​វិភាគ​ទាន។ ក្រៅ​ពី​នោះ អ្នក​ឧបត្ថម្ភ​ក៏​បាន​ជូន​ប្រាក់ ៥ លាន​ដុង សម្រាប់​ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ជូន​សិស្ស ៥ នាក់​ដែល​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាក​ក្វើយ​ទទួល​គាំ​ពារ។

អ្នក​តំ​ណាង​ជូន​កង់​និង​អំ​ណោយ​ដល់​សិស្សា​នុសិស្ស។

តំ​ណាង​ហាង​លក់​សម្ភារៈ​កសិកម្ម​អាញ់​ង្វៀក ជូន​កង់​និង​អំណោយ​ដល់​សិស្សា​នុសិស្ស។

សិស្សា​នុសិស្ស​រីក​រាយ​ពេល​ទទួល​បាន​កង់​ថ្មី។

សកម្ម​ភាព "ជំ​រុញ​ដំណើរ​ប្អូន​ទៅ​សា​លា" អា​ស្រ័យ​សា​ខា​បក្ស ៥ អនុ​វត្ត គឺ​ស្ថិត​ក្នុង​ចង្កោម​សកម្ម​ភាព​នៃ​ទម្រង់ "ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់" ដែល​កា​សែត​កឹង​ធើ​បាន​អនុវត្ត​ជា​ច្រើន​ឆ្នាំ​កន្លង​មក។ ទម្រង់​នេះ បាន​ជួយ​ដល់​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​ជា​ច្រើន មាន​លក្ខណៈ​ព្យា​បាល​ជំងឺ ខិត​ខំ​ឈាន​ឡើង​កែ​លម្អ​ជីវ​ភាព ជួយ​ប្អូន​ៗ​សិស្ស​ក្រី​ក្រ ក្នុង​នោះ មាន​សិស្ស​ជន​ជាតិ​ខ្មែរ​ជា​ច្រើន​សង្វាត​រៀន​សូត្រ​បាន​បន្ត​ការ​សិក្សា៕

គីម​ស្វឹង-មុនី

ចែករំលែកអត្ថបទ