កីឡា - ទេសចរណ៍ ទេសចរណ៍

15/07/2024 - 14:46

វិមាន​ស្តេច​ម៉ែវ

វិមាន​ស្តេច​ម៉ែ​វ ឬ​ហៅ​ថា​ វិមាន​ត្រកូល​វឿង គឺ​ជា​គោល​ដៅ​ទេស​ចរណ៍​មិន​អាច​ខ្វះ​បាន​សម្រាប់​ភ្ញៀវ​ទេស​ចរ​ពេល​មក​ដល់​ខេត្ត​ហា​យ៉ាង។​ វិមាន​នេះ​ ស្ថិត​នៅ​ជ្រ​លង​ជើង​ភ្នំ​សា​ពីន ឃុំ​ឡុង​ពីន ស្រុក​ដុង​វ៉ាន់​ ចម្ងាយ​ពី​ខ្ពង់​រាប​ថ្ម​ដុង​វ៉ាន់​ ប្រ​មាណ​១៥​គីឡូ​ម៉ែត្រ។​

​ វិមាន​បាន​ការ​ពារ​ដោយ​ភ្នំ​ថ្មហា​យ៉ាង។​

បើ​ភ្ញៀវ​ទេ​សចរ​ចង់​ទៅ​កន្លែង​មួយ​ដ៏​ឆើយ​ឆាយ​និង​ស្កឹម​ស្កៃ​ មាន​ដូច​ជា​ភូមិ​គ្រឹះ​វិមាន​ជា​ច្រើន​នា​បច្ចុប្បន្ន​នេះ​ គឺវិមាន​ត្រកូល​វឿង មិន​អាច​ឆ្លើយ​តប​នឹង​តម្រូវ​ការ​នេះ​បាន​ទេ​ ពី​ព្រោះ​វា​មាន​អា​យុ​កាល​ជាង​មួយ​រយ​ឆ្នាំ​ទៅ​ហើយ​។​ វិមាន​ត្រកូល​វឿង សម្រាប់​ភ្ញៀវ​ទេស​ចរ​ដែល​ចង់​រំលឹក​អតីត​កាល​ ចង់​បង្កើន​ចំ​ណេះ​ដឹង​ពី​ប្រ​វត្តិ​សាស្ត្រ​សម្រាប់​ខ្លួន​។​ វិមាន​នេះ​ ធាតុ​ពិត​ជា​ផ្ទះ​បុរាណ​មួយ​របស់​ឪ​ពុក​និង​កូន​ជន​ជាតិ​ម៉ុង​ នោះ​គឺ ស្តេច​ម៉ែវ វឿង​ជិន​ឌឹក និង​វឿងជី​សិន (ឬ​ហៅ​ថា​ វឿង​ជី​ថាញ)។​ លោក​វឿង​ជិន​ឌឹក (កើត​ឆ្នាំ​១៨៨៦- ស្លាប់​ឆ្នាំ​១៩៦២) ជា​មេ​ដឹក​នាំ​របប​មេ​កញ្ទ្រាញ សក្តិ​ភូមិ​នៅ​តំ​បន់​ភ្នំ​នៃ​ជន​ជាតិ​ម៉ុង​ ហេតុ​នោះ​ បាន​ជា​ហៅ​ថា​ ស្តេច​ម៉ែវ។​ កូន​ប្រុស​របស់​គាត់​គឺ​ជា​សមា​ជិក​រដ្ឋ​សភា​ ២​អា​ណត្តិ​ដំ​បូង​របស់​ប្រ​ទេស​យើង។​

​ ភ្ញៀវ​ទេស​ចរ​វ័យ​ក្មេង​ជ្រើស​ជាន់​ខាង​លើ​ដើម្បី​ផ្តិត​យក​រូប​ថត​ស្អាតៗ។​

ខ្លោង​ទ្វារ​ចូល​កាន់​វិមាន។​

 ថ្មនិង​ឈើ​ប្រ​ណីត​ជា​វត្ថុ​ធាតុ​សំ​ខាន់​សម្រាប់​សាង​សង់​វិមាន។​

 សម្លៀក​បំ​ពាក់​គ្រឿង​អលង្ការ​និង​ជើង​តាំង​អង្គុយ​របស់​ស្តេច​ម៉ែវ។​

វិមាន​នេះ​ ចាប់​ផ្តើម​សាង​សង់​នៅ​ឆ្នាំ​១៨៩៨ សម្រេច​រួច​រាល់​នៅ​ឆ្នាំ​១៩០៧ ចំ​ណាយ​អស់​ថវិកា​យ៉ាង​ច្រើន​សន្ធឹក​សន្ធប់ ចំ​នួន​១៥​ម៉ឺន​ប្រាក់​កាក់​ឥណ្ឌូ​ចិន។​ វិមាន​នេះ​ត្រូវ​បាន​រចនា​និង​សាង​សង់​ដោយ​មេ​ជាង​មក​ពី​ខេត្ត​វឹង​ណាម ប្រ​ទេស​ចិន​ សហ​ការ​ជា​មួយ​ជន​ជាតិ​ម៉ុង​ បង្កើត​បាន​សំ​ណង់​មួយ​ដ៏​ធំ​ទូ​លាយ​ មាន​ទំ​ហំ​ជាង​១.២០០​ម៉ែត្រ​កា​រ៉េ​ នៅ​លើ​ផ្ទៃ​ដី​ប្រ​មាណ​៣.០០០​ម៉ែត្រ​កា​រ៉េ​។​ វិមាន​ស្តេច​ម៉ែវ ត្រូវ​បាន​ក្រ​សួង​វប្ប​ធម៌​កីឡា​និង​ទេស​ចរណ៍ រៀប​ចំ​ណាត់​ថ្នាក់​ជា​កេរ​ដំ​ណែល​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​១៩៩៣។​

វិមាន​ត្រ​កូល​វឿង ស្ថិត​នៅ​ទី​តាំង​មួយ​ដ៏​ពិ​សេស​ នៅ​ជ្រ​លង​ជើង​ភ្នំ​ ដោយ​មាន​ភ្នំ​ការ​ពារ​សណ្ឋាន​ ដូច​ដង​ធ្នូ ឬ​ហៅ​ថា​ សណ្ឋាន​ស្នូក​អណ្តើក ជា​ប្រ​ព័ន្ធ​ការ​ពារ​ដ៏​ល្អ​នៅ​សម័យ​សង្រ្គាម​ដ៏​កាច​សា​ហាវ។​ ជាង​មួយ​រយ​ឆ្នាំ​មុន​ ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​ នៅ​ទីនេះ​លំ​បាក​ខ្លាំង​ណាស់​ ប៉ុន្តែ​វិមាន​បាន​សាង​សង់​ឡើង​ដោយ​កម្លាំង​មនុស្ស​ទាំង​ស្រុង​។​ បច្ចុប្បន្ន​ គ្រប់​យ៉ាង​នៅ​ក្នុង​វិមាន​នៅ​រក្សា​ដូច​ដើម​ ម្ល៉ោះ​ហើយ​ទី​នេះ​ជាគោល​ដៅ​ទេស​ចរណ៍​ដ៏​មាន​តម្លៃ​សម្រាប់​ភ្ញៀវ​ទេស​ចរ​ដែល​ចូល​ចិត្ត​រុក​រក​និង​ស្វែង​យល់​ពី​ប្រ​វត្តិ​សាស្ត្រ។​ នៅ​ទីនេះ​នៅ​ទាំង​ឆ្លុះ​បញ្ចាំងពី​ភាព​វេញ​ត្រ​បាញ់​គ្នា​នៃ​ខ្លឹម​វប្បធម៌​ដ៏​ប្រ​ណីត​របស់​ជន​ជាតិ​៣​ផ្សេង​គ្នា​ គឺជន​ជាតិ​ម៉ុង​ បា​រាំង​ និង​ចិន។​ សំ​ណង់​នេះ​ រួម​មាន​ផ្ទះ​ទទឹង​ថ្ងៃ​៤​ខ្នង​ ផ្ទះ​បណ្តោយ​ថ្ងៃ​៦​ខ្នង​ ចែក​ជា​៣​មណ្ឌល​ ផ្នែក​ខាង​មុខ​វិមាន​ (សម្រាប់​ឆ្មាំ​និង​អ្នក​បម្រើ) ផ្នែក​ខាង​ក្នុង​ និង​ខាង​ក្រោយ​វិមាន​ (កន្លែង​ស្នាក់​នៅ​និង​ធ្វើ​ការ) ដោយ​មាន​បន្ទប់​តូចៗ​ចំ​នួន​៦៤ ចែក​ជា​២​ជាន់​ មាន​ភាព​រឹង​មាំ​ណាស់​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​អំ​ពី​កន្លែង​ស្នាក់​នៅ​ ធ្វើ​ការ​និង​ក្លា​យជា​មូល​ដ្ឋាន​ការ​ពារ​នៅ​ពេល​មាន​សង្គ្រាម​កើត​ឡើង។​ វិមាន​នៅ​ទាំង​មាន​ភាព​ពិសេស​ ពី​ព្រោះ​ត្រ​កូល​វឿង​កំ​ពុង​ព្រួត​ដៃ​អភិរក្ស​តជំ​នាន់។​ បច្ចុប្បន្ន​ រាល់​សកម្ម​ភាព​លក់​សំ​បុត្រ​ការ​ពារ​និង​ធ្វើ​អត្ថា​ធិប្បាយ។ល។​ គឺកូន​ចៅ​តជំ​នា​ន់​របស់​ស្តេច​ម៉ែ​វ ទទួល​បន្ទុក​ទាំង​អស់៕​ 

                   ហា​ថាញ-វិមាន

ចែករំលែកអត្ថបទ