ពូយ័ញដូ បានព្រះចៅអធិការវត្តនិងគណៈកម្មការវត្តថ្នល់ជុំព្រែកស្លា ប្រគល់ឱ្យទទួលបន្ទុកមើលខុសត្រូវក្នុងការរៀបចំនិងតុបតែងលម្អក្បូនប្រទីប ដើម្បីចូលរួមពិធីប្រឡង “ក្បូនប្រទីប ស្រស់ស្អាត” ក្នុងពិធីបុណ្យ ប្រណាំងទូក-ងរៀងរាល់ឆ្នាំនៅដងទន្លេកៃលើង ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង។
ពូយ័ញដូ ប្រធានក្រុមរៀបចំនិងតុបតែងលម្អក្បូនប្រទីបនៃវត្តថ្នល់ជុំព្រែកស្លា។
លោកពូយ័ញដូ ឱ្យដឹងដោយក្តីរំភើប៖ “មុននឹងទៅចូលរួមពិធីប្រឡងរៀងរាល់ឆ្នាំ ខ្ញុំត្រៀមរៀបចំការងារផ្ទះឱ្យរួចរាល់។ ពីព្រោះកៀកថ្ងៃប្រឡង និងប៉ុន្មានថ្ងៃប្រារព្ធពិធីប្រឡង ខ្ញុំមិននៅផ្ទះទៅវត្តរៀបចំស្អិតស្អាងក្បូនប្រទីបនិងប្រចាំនៅហ្គក្វាវទាល់ចប់កម្មវិធី”។ យើងខ្ញុំសួរគាត់ថា តើគ្រួសារមានត្អូញត្អែអ្វីទេ ពេលលោកពូទៅធ្វើការងារសង្គមច្រើនថ្ងៃ? គាត់ញញឹមហើយនិយាយប្រាប់ថា៖ “គ្រួសារខ្ញុំគាំទ្រ និងពេញចិត្តខ្លាំងណាស់ ពេលដឹងថាខ្ញុំទៅជួយធ្វើកិច្ចការក្នុងវត្ត។ បំផុតគឺប្រពន្ធខ្ញុំ តែងតែលើកទឹកចិត្តខ្ញុំប្រឹងប្រែងស្អិតស្អាងក្បូនប្រទីបឱ្យមានភាពស្រស់ស្អាត។ រៀងរាល់ពេលរសៀល ប្រើកូនប្រុសឱ្យឌុបគាត់ទៅកន្លែងខ្ញុំតុបតែងក្បូន ដើម្បីយកសម្លៀកបំពាក់ទៅឱ្យខ្ញុំផ្លាស់ប្តូរ។ ពីមុន ជីវភាពគ្រួសារខ្ញុំនៅជួបការលំបាកច្រើន ម៉្លោះហើយ ពុំសូវបានទៅជួយធ្វើការងារវត្ត។ ឥឡូវនេះ អាស្រ័យរដ្ឋយកចិត្តទុកដាក់ជួយឧបត្ថម្ភគ្រួសារខ្ញុំមានជីវភាពលំនឹង ទើបខ្ញុំឆ្លៀតពេលទៅជួយធ្វើការងារវត្តបានច្រើនជាង”។
ដោយឃើញគ្រួសារលោកពូដូ ខ្នះខ្នែងការងារសង្គម ម៉្លោះហើយ មាមីងអ្នកណាក៏គាំទ្រយ៉ាងពេញទំហឹង។ មាមីងនាំគ្នាលើកឡើងគំនិតល្អៗ ហើយស្នើយោបល់ព្រះចៅអធិការវត្ត ដើម្បីតុបតែងលម្អក្បូនប្រទីបឱ្យមានភាពស្រស់ស្អាត។ អ្នកមីងត្រឹងធីស្វៀង ជាសមាជិកក្នុងការរៀបចំ និងតុបតែងលម្អក្បូនប្រទីប ឱ្យដឹង៖ “ឆ្នាំណា បងដូក៏ទៅពិគ្រោះជាមួយមិត្តភក្តិ ក្នុងការរចនាតុបតែងលម្អក្បូនប្រទីបរបស់វត្តថ្នល់ជុំព្រែកស្លា។ និយាយឱ្យត្រង់ទៅ ម្នាក់ៗបានលើកឡើងគំនិតផ្សេងៗគ្នា ប៉ុន្តែតុបតែងតាមគំនិតផ្ទាល់ខ្លួនគឺពិបាកខ្លាំងណាស់។ ព្រោះហេតុនេះ យើងខ្ញុំបានឯកភាពជម្រើសបងដូ ធ្វើជាប្រធានដើម្បីងាយស្រួលក្នុងការទំនាក់ទំនងនិងសម្រេចកិច្ចការពេលព្រះចៅអធិការវត្តអនុញ្ញាត”។
“តាមពិត ការងារតុបតែងក្បូនប្រទីប មិនមានផែនការលម្អិតជាក់ច្បាស់ណាស់។ រាល់កិច្ចការទាំងអស់ ត្រូវបានសមាជិកបែងចែកការងារធ្វើ ដូច្នេះ យើងពិតជាត្រូវការអ្នកណាម្នាក់ច្បាស់លាស់ដូចជាពូដូជាដើម”-បងយ័ញហឹង ក៏ជាសមាជិកម្នាក់ក្នុងក្រុមរៀបចំ និងតុបតែងលម្អ ក្បូនប្រទីបនៃវត្តថ្នល់ជុំព្រែកស្លា បានចែករំលែកដូច្នេះ។ ជាច្រើនឆ្នាំកន្លង លោកពូយ័ញដូ បង្កើតបានទំនុកចិត្តខ្ពស់ចំពោះព្រះចៅអធិការវត្ត និងមាមីងពុទ្ធបរិស័ទចំណុះជើងវត្តថ្នល់ជុំព្រែកស្លា។ បងស្រីធីហ៊ុង ឱ្យដឹង៖ “នាងខ្ញុំទៅមើលប្រណាំងទូក-ង តែងឆៀងទៅមើលក្បូនប្រទីបរបស់វត្តយើងស្អាតទេ ហើយពូមីងនៅទីនេះត្រូវការឱ្យធ្វើការងារអ្វី ខ្ញុំនឹងជួយធ្វើគាត់។ ពេលឆៀងទៅមើលក្បូនប្រទីបម្តងៗ ឃើញពូដូធ្វើការឥតសម្រាកដៃ ដូច្នេះ មាមីងអ្នកណាស្រឡាញ់រាប់អានពូទាំងអស់”។
យោងតាមប្រសាសន៍ បងង្វៀងត្រុងទឿង សមាជិកគណៈកម្មការ ចាត់តាំងពិធីប្រឡងក្បូនប្រទីប ពេលស្រុកចាត់តាំងពិធីប្រឡងម្តងៗ យើងខ្ញុំតែងទៅទាក់ទងពូដូ។ យូរៗទៅទើបស្គាល់គាត់ ដូច្នេះពេលត្រូវការព័ត៌មានអំពីពិធីប្រឡងគឺទាក់ទងគាត់។ គាត់តែងខ្នះខ្នែងការងារវត្ត ដោយអស់ពីចិត្ត៕
ហាថាញ-មុនី