ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/07/2024 - 14:46

កម្មា​ភិបាល​ បក្ខ​ជន​ជាង​ ១,២៨ លាន​នាក់ ចូល​រួម​សន្និ​សីទ បញ្ជ្រាប​សេចក្តី​កំ​ណត់​លេខ ១៤៤-QĐ/TW និង​បទ​បញ្ជា​លេខ​ ៣៥-CT/TW

ការិ​យា​ល័យ​នយោ​បាយ​ និង​គណៈ​លេខា​មជ្ឈិម​បក្ស​ ទើប​រៀប​ចំ​សន្និ​សីទ​ទូទាំង​ប្រ​ទេស​ បញ្ជ្រាប​សេចក្តី​កំ​ណត់​លេខ​១៤៤​-QĐ/TW ស្ដី​ពី​ក្រម​សីល​ធម៌​បដិវត្តន៍​របស់​កម្មា​ភិបាល​ បក្ខ​ជន​ក្នុង​ដំ​ណាក់​កាល​ថ្មី; និង​បទ​បញ្ជា​លេខ​៣៥-CT/TW អំ​ពី​មហា​សន្និ​បាត​បក្ខ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់​ ឈាន​ដល់​មហា​សន្និ​បាត​តំ​ណាង​ទូទាំង​ប្រ​ទេស​ លើក​ទី XIV របស់​បក្ស។​

លោក​ប្រ​ធាន​រដ្ឋ​ តូឡឹម​; នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ផាម​មិញ​ជិញ; ប្រ​ធាន​រដ្ឋ​សភា​ ត្រឹង​ថាញ់​ម៉ឹង; ប្រ​ចាំ​ការ​គណៈ​លេខា​ លឿង​កឿង​ បាន​អញ្ជើញ​ចូល​រួម​សន្និ​សីទ។​

ក្នុង​អង្គ​សន្និ​សីទ សមា​ជិក​ការិ​យាល័យ​នយោ​បាយ​ លេខា​មជ្ឈិម​បក្ស​ ប្រ​ធាន​គណៈ​ឃោ​សនា​អប់រំ​មជ្ឈិម​ ង្វៀង​ត្រុង​ងៀ បាន​បញ្ជ្រាប​នូវ​ខ្លឹម​សារ​នៃ​សេចក្តី​កំ​ណត់​លេខ​១៤៤​-QĐ/TW និង​ណែ​នាំ​អនុវត្ត​សេចក្តី​កំ​ណត់។​ សេចក្តី​កំ​ណត់​លេខ​១៤៤​-QĐ/TW ជាជំ​ហាន​ៗ​ធ្វើ​ឱ្យ​ជាក់​ស្តែង​នូវ​សេចក្តី​សន្និ​ដ្ឋាន​លេខ​២១-KL/TW របស់​គណៈ​ប្រ​តិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​XIII អំ​ពី​ជំ​រុញ​ការ​កសាង​ រៀប​ចំ​បក្ស​ និង​ប្រ​ព័ន្ធ​ន​យោ​បាយ​; ប្តេជ្ញា​ទប់​ស្កាត់​ ច្រាន​ថយ​ និង​ចាត់​វិធាន​ការ​យ៉ាង​ម៉ឺង​ម៉ាត់ចំ​ពោះ​កម្មា​ភិបាល​ បក្ខ​ជន​ដែល​ធ្លាក់​ចុះ​ឧត្តម​គតិ​នយោ​បាយ​ សីល​ធម៌​ របៀប​រស់​នៅ​ និង​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ “ប្រែ​ប្រួល​ដោយ​ខ្លួន​ឯង​” “ផ្លាស់​ប្តូរ​ដោយ​ខ្លួន​ឯង”; អំ​ណះ​អំ​ណាង​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ពិសេស​របស់​មជ្ឈិម​អំ​ពី​ចំ​ណុច​សំ​ខាន់​នៃ​ការ​កសាង​បក្ស​អំ​ពី​សីល​ធម៌​ បំ​ផុត​គឺក្នុង​បរិការណ៍​ដែល​បក្ស​យើង​កំ​ពុង​ជំ​រុញ​បង្ការ​ ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ ភាព​អវិជ្ជ​មាន​ កសាង​និង​រៀប​ចំ​បក្ស​ ប្រ​ព័ន្ធ​នយោ​បាយ​ស្អាត​ស្អំ​ រឹង​មាំ​ពិត​ប្រាកដ​ ដើម្បី​បក្ស​យើង​ “ជា​សីល​ធម៌​ អា​រ្យធម៌”។​

សមា​ជិក​ការិ​យាល័យ​នយោ​បាយ​ លេខា​មជ្ឈិម​បក្ស​ ប្រ​ធាន​គណៈ​ចាត់​តាំង​មជ្ឈិម​ ឡេ​មិញ​ហឹង​ បាន​បញ្ជ្រាប​នូវ​ខ្លឹម​សារ​សំ​ខាន់​ៗ​នៃ​បទ​បញ្ជា​លេខ​ ៣៥-CT/TW។​ ចំ​ពោះ​បទ​បញ្ជា​លេខ​៣៥-CT/TW នេះ​គឺជា​ឯក​សារ​ដ៏​សំ​ខាន់​ កំ​ណត់​ទិស​ដៅ​ច្បាស់​លាស់​នូវ​ទស្សនៈ​គោល​ការ​ណ៍​ គោល​ដៅ​ តម្រូវ​ការ​និង​ខ្លឹម​សារ​មូល​ដ្ឋាន​ត្រៀម​បម្រុង​មហា​សន្និ​បាត​បក្ខ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់​ ដើម្បី​គណៈ​កម្មា​ធិការ​បក្ស​ អង្គ​ការ​បក្ស​ បញ្រ្ជាប​ដឹក​នាំ​ចង្អុល​ការ​ ធ្វើ​ឱ្យ​ជាក់​ស្តែង​ និង​រៀប​ចំ​អនុវត្ត​នៅ​ថ្នាក់​របស់​ខ្លួន​ និង​ធានា​ព្រម​ៗ​គ្នា​ ឯក​ភាព​ក្នុង​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ...។​

ការិ​យាល័យ​នយោ​បាយ​ បាន​ដាក់​ចេញ​នូវ​សំ​ណូម​ពរ​៧ យ៉ាង​ ចំ​ពោះ​ការ​ងារ​ត្រៀម​បម្រុង​និង​ដំ​ណើរ​ការ​មហា​សន្និ​បាត​បក្ខ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់​ អា​ណត្តិ​កាល​២០២៥ -២០៣០ ក្នុង​នោះ​ ការ​ងារ​ត្រៀម​បម្រុង​និង​រៀប​ចំ​មហា​សន្និ​បាត​បក្ខ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់​ ត្រូវ​បាន​គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ ដឹក​នាំ ចង្អុល​ការ​រៀប​ចំ​អនុវត្ត​ត្រូវ​តាម​សេចក្តី​កំ​ណត់​ និង​គោល​ការណ៍​របស់​បក្ស​; លើ​ក​កម្ពស់​គុណ​ភាព​ឯក​សារ​មហា​សន្និ​បាត​បក្ខ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់​; ព្យា​ករណ៍​បាន​នូវ​ស្ថាន​ភាព​ កំ​ណត់​ច្បាស់​នូវ​ឧត្តម​ភាព​ តម្រង់​ទិស​ និង​ចំ​ណុច​សំ​ខាន់​នៃ​ការ​អភិវឌ្ឍ​; ការ​ងារ​បុគ្គ​លិក​ត្រូវ​ធានា​ការ​ដឹក​នាំ​ដោយ​ផ្ទាល់​ គ្រប់​ជ្រុង​ជ្រោយ​របស់​បក្ស​ គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ និង​លើក​កម្ពស់​តួនា​ទី ភារ​កិច្ច​របស់​សមូហ​ភាព​ដឹក​នាំ​និង​អ្នក​ដឹក​នាំ​ទៅ​តាម​សេចក្តី​កំ​ណត់​ ធានា​សាមគ្គី​ភាព​ ឯក​ភាព​ខ្ពស់​ ប្រ​យ័ត្ន​ប្រ​យែង​រាល់​ជំ​ហាន​ “ធ្វើ​ដល់​ណា​ ហ្មត់​ចត់​ដល់​នោះ​”; គប្បី​មាន​យន្ត​ការ​ លក្ខឋាន​សម្រិត​សម្រាំង​មាន​ប្រ​សិទ្ធ​ភាព​ ដើម្បី​មិន​ចោល​ “រំលង​” ចំ​ពោះ​អ្នក​មាន​សីល​ធម៌​ និង​សមត្ថ​ភាព​ពិត​ប្រា​កដ...៕​

             យោង៖ Chinhphu.vn - ប្រែសម្រួល​៖ វិមាន​

ចែករំលែកអត្ថបទ