តាមស្ថិតិរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយាភូមិ ឆ្នាំ២០២៤ (ហៅកាត់ថា សម័យប្រឡង) មានបេក្ខជនចូលរួមប្រឡងជាង ១ លាននាក់ (កើនជាង ៤៥.០០០ នាក់ បើប្រៀបនឹងសម័យប្រឡងឆ្នាំ២០២៣)។ នេះគឺជាសម័យប្រឡងបញ្ចប់ការសិក្សាចុងក្រោយបំផុតសម្រាប់សិស្សដែលសិក្សាតាមកម្មវិធីអប់រំចំណេះទូទៅឆ្នាំ ២០០៦ ។ ចាប់ពីឆ្នាំ២០២៥ សិស្សនឹងប្រឡងតាមកម្មវិធីថ្មី ដោយមានការផ្លាស់ប្តូរច្រើន។
បេក្ខជនធ្វើបែបបទចូលកាន់បន្ទប់ប្រឡង និងបំពេញព័ត៌មានផ្ទាល់ខ្លួននៅមណ្ឌលប្រឡងវិទ្យាល័យចូវវ៉ាន់លីម ខ័ណ្ឌនិញកេវ ក្រុងកឹងធើ។ រូបថត៖ ប៊ិចង៉ុក
រួមជាមួយបេក្ខជនទូទាំងប្រទេស បេក្ខជនរាប់ពាន់នាក់នៅខេត្ត ក្រុង តំបន់វាលរាបទន្លេគឺវឡុងបានបញ្ចប់ការប្រឡង។ នៅខេត្តគៀងយ៉ាង មានបេក្ខជនប្រមាណ ១៥ ពាន់នាក់ ចូលរួមប្រឡងនៅមណ្ឌលប្រឡងចំនួន ២៦។ ដោយឡែកបេក្ខជននៅស្រុកគៀងហាយ បានឆ្លងសមុទ្រចូលដីគោកដើម្បីប្រឡងនៅមណ្ឌលប្រឡងក្រុងរ៉ាច់យ៉ា។ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយាភូមិឆ្នាំ២០២៤ ខេត្តត្រាវិញមានបេក្ខជនចូលរួមប្រឡង ៩.៧០៦ នាក់ ក្នុងនោះ មានបេក្ខជនសិក្សាតាមប្រព័ន្ធអប់រំចំណេះទូទៅ ៩.២០៣ នាក់ បេក្ខជនសិក្សាតាមរយៈប្រព័ន្ធអប់រំប្រចាំ ៥០៣ នាក់ និងសិស្សស្វ័យរិន ៣៦៤ នាក់។ ក្រុងកឹងធើ មានបេក្ខជនចុះឈ្មោះចូលរួមប្រឡងជាង ១២.៨០០ នាក់ កើនជាង ៨០០ នាក់ បើប្រៀបធៀបនឹងឆ្នាំ២០២៣ ។ល។ សម័យប្រឡងលើកនេះ ខេត្តសុកត្រាំង មានបេក្ខជនចូលរួមប្រឡងជាង ១០ ពាន់នាក់ ក្នុងនោះ មានបេក្ខសមណសិស្សសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ២១ អង្គ៕
PV (សរុប)-មុនី